កុមារម្នាក់ទៀតកើតជំងឺផ្ដាសាយបក្សី
កុមារារូបនេះចាប់ផ្ដើមឈឺ នៅថ្ងៃទី២៧ ខែមីនា ដោយមានគ្រុនក្ដៅ ប្រកាច់ និងហត់។ ដោយសារតែកុមារារូបនេះរឹតតែហត់ ក៏ត្រូវបានបញ្ជូនមកមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា។ វិទ្យាស្ថានប៉ាស្ទ័រ បានបញ្ជាក់ថា កុមារានេះមានជំងឺផ្ដាសាយបក្សី H5N1 នៅថ្ងៃទី២ មេសា ឆ្នាំ២០១៣។
កុមារាដែលមានផ្ទុកវីរុស ផ្តាសាយបក្សី H5N1 នេះ គឺជាមនុស្សទី១០ ហើយ នៅដើមឆ្នាំ២០១៣ ដែលរងគ្រោះដោយសារជំងឺផ្ដាសាយបក្សី H5N1។ ក្នុងចំនួន ១០នាក់នេះ គឺមានចំនួន ៨នាក់បានស្លាប់៕ប្រភពពី សំឡេងសហរដ្ឋអាមេរិច (RFA)
0 Comments:
Post a Comment