ឧបទ្វីបកូរ៉េកំពុងឈានដល់មាត់រណ្តៅនៃភ្លើងសង្គ្រាមហើយ - វាយោ FM ១ ម៉ោងមុន
ស្ថានភាព
កាន់តែតានតឹងខ្លាំងឡើងហើយនៅក្នុងឧបទ្វីបកូរ៉េ
ហើយភ្លើងសង្គ្រាមនៅក្នុងឧបទ្វីបនេះបានឈានដល់មាត់រណ្តៅនៃភ្លើង
សង្គ្រាមហើយដោយនៅថ្ងៃអង្គារនេះ
ប្រទេសកូរ៉េខាងជើងបានអំពាវនាវអោយជនបរទេសទាំងអស់ដែល
កំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងអោយចាកចេញពីប្រទេស
នេះភ្លាម។នៅថ្ងៃអង្គារនេះដែរ ប្រទេសកូរ៉េខាងជើងក៍បានជម្លៀសកម្មកររបស់ខ្លួនចេញពីរោងចក្រកេ ស៊ុងផងដែរ។ ដោយឡែកប្រទេសជប៉ុនឯណោះវិញ នៅថ្ងៃនេះដែរក៍បានរៀបចំតំឡើងខែលប្រឆាំងម៉ីស៊ីលនៅក្នុងទីក្រុង តូក្យូ និងទីតាំងសំខាន់ៗមួយចំនួនទៀត ដើម្បីការពារគ្រាប់ម៉ីស៊ីលរបស់កូរ៉េខាងជើងដែលបានប្រកាសបាញ់ សាកល្បងជាលើកទី៤នៅក្នុងសប្តាហ៍នេះ។
តើសង្គ្រាមនុយក្លេអ៊ែរពិតជាកើតឡើងនៅក្នុងឧបទ្វីបកូរ៉េមែនរឺ ទេ? តែបើតាមលោកសុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយមកពីប្រទេសរូស្ស៊ីនៅតែ អះអាងថា សង្គ្រាមនៅក្នុងឧបទ្វីបកូរ៉េនឹងមិនកើតឡើងនោះទេ។
សូមលោក អ្នកនាងអញ្ជើញស្តាប់បទវិភាគរបស់លោកសុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយមកពីប្រទេសរូស្ស៊ី និងជាសកលវិទ្យាធិការនៃសកលវិទ្យាល័យខេរមៈ តាមការសាកសួរពីវ៉ា សំណព្វៈ
សំលេងៈ{audio}Analysis/20130409_Analysis of korea.mp3{/audio}
0 Comments:
Post a Comment