Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, April 1, 2013

ពិភពលោក​បិទ​ភ្លើង​៦០​វិនាទី​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​បរិស្ថាន​​​ផែនដី

0 Comments

ពិភពលោក​បិទ​ភ្លើង​៦០​វិនាទី​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​បរិស្ថាន​​​ផែនដី


130325_19a
ក្រុង​វ៉េ​នីស​របស់អ៊ីតាលី ចូល​រួម​ព្រឹត្តិការ​ណ៍ម៉ោងផែន​ដី ដើរ​បិទ​ភ្លើង​អគ្គិសនី ហើយ​ជំនួស​ដោយ​ការ​ដុត​ទៀន ចំនួន​៦០វិនាទី​​។ AFP
ក្រុងញូវយ៉កៈ អគារ​រដ្ឋ​អធិរាជ្យ, ប៉ម​អេហ្វែល និង​វិមាន​ក្រឹម​ឡាំង​ ជាមួយ​នឹង​ទី​តាំង​ប្រវត្តិសាស្ត្រ​ធំៗ​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក បាន​បិទ​ចរន្ត​អគ្គិសនី ឲ្យ​ស្ថិត​ក្នុង​ភាព​ងងិត ពី​ថ្ងៃ​សៅរ៍ ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ។
ក្នុង​ការ បង្ហាញ​ជា​និម្មិត្ត​រូប​នៃ ការ​គាំទ្រ​ដល់​ភព​ផែន​ដី ប្រជាជន​ទូទាំង​ទ្វីប​ បាន​បិទ​ភ្លើង​អគ្គិសនី​សម្រាប់ រយៈ​ពេល​៦០​វិនាទី ដែល​គ្រប់​ទី​តាំង ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ ៨:៣០​នាទី​យប់ ម៉ោង​ក្នុង​ស្រុក​ដូចៗ​គ្នា។












ក្រុង​ញូវយ៉ក​ដែល​មាន​មនុស្ស អ៊ូអរ អ្វី​ដែល​បាន​កើត​ឡើង​អគារ​រដ្ឋ​អធិរាជ្យ ត្រូវ​បាន​គេ​ដក​ឌុយ​ភ្លើង​ នៅ​ពេល​រាត្រី​ចែង​ចាំង​របស់​ខ្លួន​។
ទៅ​ភាគ​ ខាង​ត្បូង នៅ​ក្នុង​ប្រទេស​ប្រេស៊ីល បដិមាយេស៊ូ លាង​បាប​នៅ​ក្រុង​រីយ៉ូ ដឺហ្សាណេរ៉ូ បាន​ធ្លាក់​ចូល​ក្នុង​ភាព​ងងឹត​ជា​បណ្តោះ​អាសន្ន​ ជាមួយ​គ្នា​នឹង​ឆ្នេរ​Ipane ma ដ៏​ល្បី​ឈ្មោះ​របស់​ក្រុង​នោះ។
នៅ​រដ្ឋ​ធានី ប៊ុយណូស៊ែរ របស់ អាហ្សង់​ទីន បង្គោល​អូ​បែល​ស៊ីក របស់​ក្រុង​ សំណាក​ចក្រ​វាល​និង  វិមាន​ឧទ្ទិស​ជាច្រើន​ទៀត​ ក៏​ដូច​ជា​អគារ​រដ្ឋ​ជាច្រើន​ ក៏​បាន​ធ្វើ​ដូច​គ្នា​នោះ​ដែរ។
នៅ​ក្រុង​ប៉ារីស ក្រុង​ពន្លឺ​អគ្គិសនី​នៃ​ប៉ម​អេហ្វែល បាន​បិទ​ភ្លើង​ការ​ តាំង​លម្អ​នោះ​ ប៉ុន្តែ​តែ​ក្នុង​រយៈ​ពេល​៥​នាទី​ប៉ុណ្ណោះ​ដោយ​សារ តែ​ហេតុ​ផល​សន្តិ​សុខ។
ក្នុង ​ពេល​ជាមួយ​គ្នា​នោះ​វិមាន ក្រឹម​ឡាំង​របស់​រុស្ស៊ី បាន​ស្ថិតក្នុង ភាព​ងងឹត​រយៈពេល​១​ម៉ោង​ពេញ​ ជាលើក​ទីមួយ​ បន្ទាប់​ពី​មាន​ការ​សម្រេច​ចិត្ត​ របស់​ប្រធានាធិបតី វ្លាឌី​មៀរ ពូ​ទីន​។
ទីលាន Saint Mark នៅ​ចំ​កណ្តាល​ក្រុង​វ៉េនីស​ បាន​បិទ​ភ្លើង ហើយ​ដុត​ភ្លើងទៀន​ជំនួស​វិញ។
នៅ ​ក្រុង​បែល​ក្រាត​ នៃ​ប្រទេស​ស៊ែរប៊ី​ សភា​ជាតិ សារមន្ទីរ​ជាតិ និង​ស្ពាន​ទាំង​៥ ក៏​ស្ថិត​ក្នុង​ចំណោម ទីតាំង​គ្មាន​ភ្លើង​លម្អ​ដែរ។ នៅ​បូស្ន៊ី ជា​រដ្ឋ​ជិត​ខាង នៅ​មហា​វិហារ​សារ៉ាជេវ៉ូ និង​ស្ពាន​ចាស់​នៅ​ម៉ូស្តារ ក៏​បាន​បិទ​ភ្លើង​ដែរ។

មុន​នេះ ក្រុង​ស៊ីដនី បាន​ចាប់​ផ្តើម​ព្រឹត្តិការណ៍​នេះ​ជាមួយ​ការ​អបអរ​ពី​ហ្វូង​មនុស្ស​តិច​តួច​ ដែល​បាន​ជួប​ជុំ​គយ​គន់​ជើង​មេឃ​ងងឹត​ និង​មហោស្រព​អូប៉េរ៉ា ដែល​ប្រែ​ក្លាយ​ជា​ពណ៌​បៃ​តង​ ដែល​ជា​និមត្ត​រូប​នៃ​ថាមពល​កកើត​ឡើង​វិញ​។ ជប៉ុន​ បាន​បិទ​ភ្លើង​បន្ទាប់​ពី​អូស្ត្រាលី​នៅ​ ប៉ម​តូក្យូ​ និង​វិមាន​អនុស្សាវរីយ៍​សន្តិភាព​ហ៊ីរ៉ូស៊ីម៉ា។ ក្រុង​ប៉េកាំង សេអ៊ូល ហុងកុង សិង្ហ​បុរី​និង​ហ្សាការតា សុទ្ធ​តែ​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ដើម្បី​បរិស្ថាន​ពិភពលោក​នេះ​ ទាំង​អស់៕ ភ្នំពេញប៉ុស្តិ៍IN

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com