Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, April 1, 2013

សិល្ប​​ស្ថាបត្យករ​ខ្មែរ​រំលេច​ស្នាដៃ​រចនា​​​សណ្ឋាគារ​នៅ​សៀមរាប

0 Comments

សិល្ប​​ស្ថាបត្យករ​ខ្មែរ​រំលេច​ស្នាដៃ​រចនា​​​សណ្ឋាគារ​នៅ​សៀមរាប


ទិដ្ឋភាព​​នៅ​មាត់​ច្រក​ចូល​សណ្ឋាគារ ដែល​មាន​អម​សង​ខាង​ខ្លោង​ទ្វារ​ដោយ​​ចម្លាក់សត្វ​គ្រុឌ​មួយ​គូ​។ រូបថត សហ​ការី
សៀមរាបៈ ទើប​តែ​បាន​សម្ពោធ​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​នោះ​គេ​អាច​និយាយ​បាន​ថា​ សណ្ឋាគារ Memoire d'Angkor គឺ​ជា​ការ​រចនា​ម៉ូដ​មួយ​ថ្មី​សន្លាង​របស់​សិល្បករ​និង​ស្ថាបត្យករ​មក​ពី​ ក្រុង​អង្គរ​ផ្ទាល់​តែ​ម្ដង។ សណ្ឋាគារ​ដែល​ស្ថិត​នៅ​ជាប់​នឹង​ផ្សារ​ទំនើប​ឡាក់គីម៉ល​នេះ​មាន​៤៩​បន្ទប់​ ដែល​ជា​ស្នាដៃ​ដ៏​ល្អ​វិចិត្រ​របស់​សិល្បករ​ខ្មែរ​លោក លីម ធៀម។
លោក​បាន​សម្រេច​ជ្រើស​យក​ពណ៌​ចំនួន​បី​គឺ​ពណ៌​ក្រហម ពណ៌​ស និង​ពណ៌​ប្រផេះ​សម្រាប់​ធ្វើ​ជា​មេ​ពណ៌​ក្នុង​សិល្បៈ​តុប​តែង​សណ្ឋាគារ​ខាង​ លើ​នេះ។ តួ​យ៉ាង​ដូច​ជា​ការ​ប្រើ​ពណ៌​ក្រហម​សម្រាប់​ទ្វារ​និង​ប្រើ​ពណ៌​ក្រហម​លាយ​ ពណ៌​ទឹក​ប្រាក់​ថ្លា​សម្រាប់​រចនា​នៅ​តាម​ផ្លូវ​ច្រក​ចូល​សណ្ឋាគារ​ដោយ​មាន​ ដើម​ឈើ​អម​សង​ខាង​ផង​ដែរ។ ក្រៅ​ពី​នេះ​គេ​ក៏​ឃើញ​មាន​រូប​សត្វ​គ្រុឌ​ពីរ​ដាក់​នៅ​ត្រង់​ច្រក​ចូល​នៅ​ ផ្នែក​ខាង​ក្នុង​ផង​ដែរ។
លោក សេត សុគន្ធ អ្នក​ចាត់​ការ​ទូទៅ​សណ្ឋាគារ​នេះ​បាន​ពន្យល់​ពី​ក្បូរ​ក្បាច់​ក្នុង​ សណ្ឋាគារ​លោក​ថា នេះ​គឺ​យក​លំនាំ​បុរាណ​មួយ​ចង់​ឆ្លុះ​បញ្ចាំង​តាម​រចនាប័ទ្ម​សម័យ​អង្គរ ដែល​និយម​ប្រើ​ជ័រ​ម្រ័ក្សណ៍​ក្នុង​ការ​លាប​លន​ចម្លាក់​នានា។
លោក​បន្ត​ថា៖ «វា​ជា​ការ​រចនា​ដ៏​ល្អ​មួយ​មើល​ទៅ​ដូច​សភាព​ខាង​ក្នុង​នៃ​ព្រះ​រាជ​វាំង​នា ​សម័យ​អង្គរ​អ៊ីចឹង។ ទាំង​ចម្លាក់ និង​គ្រប់​បន្ទប់​ទាំង​អស់​សុទ្ធ​តែ​ប្រើ​ប្រាស់​នូវ​ការ​លាប​លន​ដោយ​ជ័រ​ ម្រ័ក្សណ៍​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​មាន​ការ​ពេញ​ចិត្ត ហើយ​រីករាយ​ក្នុង​ការ​ស្នាក់​នៅ»។
គេ​សង្កេត​ឃើញ​ថា​ការ​តុប​តែង​រចនា​របស់​វិចិត្រករ លីម ធៀម ច្រើន​តែ​ប្រើ​គំនូរ​រូប​ផ្កា​ឬ​ចម្លាក់​ជា​រូប​ដំរី​មាន​ពណ៌​មាស​និង​ ក្រហម។ ដោយ​ឡែក​ចម្លាក់​សត្វ​ដំរី​លោក​បាន​ដាក់​វា​នៅ​ជុំ​វិញ​គ្រែ​ដេក​ក្នុង​ បន្ទប់​នីមួយៗ​តែ​ម្តង។
អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​ពេល​ភ្ញៀវ​មក​ស្នាក់​នៅ​សណ្ឋាគារ​នោះ​ពួក ​គេ​ក៏​អាច​ជាវ​គំនូរ​ចម្លាក់​ដំរី​កន្សែង​បង់​ក​និង​រូប​ចម្លាក់​ព្រះ​ ពុទ្ធ​បាន​នៅ​ទី​នេះ​ផង​ដែរ។
កាល​ដើម​ឡើយ​លោក លីម ធៀម​មាន​ជំនាញ​ជា​វិចិត្រករ​វិចិត្រ​សិល្បៈ ខណៈ​ជំនាញ​គូរ​ប្លង់​ខាង​ក្នុង​សណ្ឋាគារ​នោះ​លោក​បាន​សិក្សា​វា​ឯ​សាលា Ecole Boulle នៅ​ក្រុង​ប៉ារីស​ប្រទេស​បារាំង។ ទោះ​បី​ជា​លោក​មាន​តំណែង​ជា​អ្នក​ប្រឹក្សា​គម្រោង​ប្លង់​របស់​សណ្ឋាគារ​យូរ​ មក​ហើយ​ក្តី​តែ​ស្នាដៃ​ដំបូង​របស់​លោក​ទើប​តែ​មាន​នៅ​ក្នុង​សណ្ឋាគារ Memoire d'Angkor នេះ​ប៉ុណ្ណោះ។


លោក​និយាយ​ថា៖ «ការ​តុប​តែង​ទាំង​ខាង​ក្រៅ និង​ក្នុង មិន​ថា​សង្ហារិម ចម្លាក់ និង​ក្បូរ​ក្បាច់​នានា សុទ្ធ​តែ​ជា​ការ​កែ​ច្នៃ និង​ជា​ស្នាដៃ​របស់​វិចិត្រករ ព្រម​ទាំង​ជាង​ឈើ​ដ៏​ចំណាន​របស់​យើង​ផ្ទាល់​»។
លោក លីម ធៀម បាន​ឲ្យ​ដឹង​ទៀត​ថា៖ «សណ្ឋាគារ​នេះ​ខ្ញុំ​បាន​រៀប​ចំ​ជា​ពិសេស​សម្រាប់​ការ​ទាក់​ទាញ​ម្ចាស់​ សណ្ឋាគារ​ជាតិ​ខ្មែរ​ទាំង​ឡាយ​ឲ្យ​មើល​ឃើញ​ពី​តម្លៃ​សិល្បៈ​សហ​សម័យ ដែល​កើត​ចេញ​ពី​ការ​កែ​ច្នៃ​សិល្បៈ​ប្រពៃណី​ខ្មែរ​តាំង​ពី​សម័យ​ក្រោយ​ អាណានិគមន៍ ឬ​របៀប​តុប​តែង​តាម​រចនា​ប័ទ្ម​សម័យ​អង្គរ។ នេះ​គឺ​ជា​ការ​បង្កើត​ថ្មី​ក្នុង​វិស័យ​សិល្បៈ»​។
គួរ​បញ្ជាក់​ថា​ក្រៅ​ពី​សេវា​សណ្ឋាគារ Memoire d'Angkor ក៏​មាន​ភោជនីយដ្ឋាន​ឈ្មោះ​ថា Red Pearl ដោយ​មាន​មុខ​ម្ហូប​អាហារ​បាប៊ីគ្យូ​គ្រឿង​សមុទ្រ​នៅ​ពេល​ល្ងាច​និង​មាន​ការ​ សម្តែង​របាំ​អប្សរា​ជូន​ទស្សនា​ថែម​ទៀត​ផង៕ ភ្នំពេញប៉ុស្តិ៍PR

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com