តើការធ្វើការងារស្ម័គ្រចិត្តមានអត្ថប្រយោជន៍អ្វីខ្លះដល់អ្នក?
ការងារគឺជាអ្នកបង្រៀន មនុស្ស។
ប្រសិនជាយើងរៀននៅក្នុងសាលាគឺយើងគ្រាន់តែរៀនទ្រឹស្តីតែប៉ុណ្ណោះ
ដូច្នេះទាមទាឱ្យយើងចេញទៅធ្វើការងាក្រៅម៉ោងដើម្បីបានពង្រីកនៅ
ចំណេះដឹងរបស់យើងឱ្យកាន់តែច្បាស់។សូមអ្នកកុំគិតថាការធ្វើ
ការងារស្ម័គ្រចិត្តឱ្យគេគឺខាតពេលនេះគឺដើម្បីបង្កើតចំណេះដឹងបន្ថែម
បង្កើតបណ្តាញការងារនិងដើម្បីបំពេញបន្ថែមនៅក្នុងប្រវត្តិរូបសង្ខេប
កំលុងពេលគ្មានការងារធ្វើ។
ការដែលយើងធ្វើការងារស្ម័គ្រចិត្តវាមានអត្ថប្រយោជន៍ដូចជា៖
១.
ដើម្បីបង្កើតសមត្ថភាពការងារ ការងារ
ស្ម័គ្រចិត្តអាចប្រើប្រាស់ជាឱកាសដើម្បីជួបនឹងអ្នកដែលអាចជួយ
អ្នកក្នុងការស្វែងរកការងារ។
ការធ្វើការងារស្ម័គ្រចិត្តច្រើនដងក៏អាចជំរុញឲ្យអ្នកបានទទួលការងារ
ពេញម៉ោងបានដែរ
វាផ្អែកទៅលើការងារស្ម័គ្រចិត្តនោះនិងកិច្ចសន្យាដើម្បីធ្វើការងារ
ស្ម័គ្រចិត្ត
ហើយអ្វីដែលសំខាន់វាអាចធ្វើឱ្យអ្នកមានភាពជិតស្និតជាមួយការងារ។២. ដើម្បីបំពេញបន្ថែមក្នុងប្រវត្តិរូប ការ ដែលអ្នកធ្វើការងារស្ម័គ្រចិត្ត គឺដើម្បីបង្ហាញប្រាប់ទៅនិយោជកថាអ្នកមិនមែនជាមនុស្សម្នាក់ដែល អង្គុយអត់ប្រយោជន៏នោះទេ ទោះក្នុងកំលុងពេលដែលអ្នកគ្មានការងារធ្វើក៏ដោយ ៕
៣. ដើម្បីបង្កើតចំនេះដឹងបន្ថែម ប្រសិនអ្នកបានធ្លាក់ខ្លួនក្នុងភាពគ្មានការងារធ្វើនឹងធ្លាក់ ចូលទៅក្នុងអន្ទាក់នៃការលំហែ ឬ ការអស់សង្ឃឹមដំណាក់កាលនេះអាចជាការលំបាកក្នុងការក្រោកឡើងដើម្បី ជៀសវាងពីស្ថានភាពនោះ ប៉ុន្តែការងារស្ម័គ្រចិត្តអាចដើរតួជាគ្រឿងដើម្បីបញ្ចៀសវាហើយក៏ អាចការការពារចំណេះដឹងរបស់អ្នកកុំឲ្យបាត់បង់ផងដែរ ហើយគ្រប់ពេលដែលអ្នកធ្វើការងារចំណេះរបស់អ្នកកាន់តែកើនឡើងមួយ កម្រិតថែមទៀត ដែលប្រៀបបាននិងមុខកាំបិតកាន់តែសំលៀងកាន់តែមុត។
0 Comments:
Post a Comment