Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, April 9, 2013

អង្គការ NATO អំពាវនាវ​ដល់​កូរ៉េខាងជើង​បញ្ឈប់​ការគំរាមកំហែង​បង្កហេតុ​របស់ខ្លួន​

0 Comments

អង្គការ NATO អំពាវនាវ​ដល់​កូរ៉េខាងជើង​បញ្ឈប់​ការគំរាមកំហែង​បង្កហេតុ​របស់ខ្លួន​

អង្គការ NATO អំពាវនាវ​ដល់​កូរ៉េខាងជើង​បញ្ឈប់​ការគំរាមកំហែង​បង្កហេតុ​របស់ខ្លួន​
ប្រធាន ​អង្គការ​សន្ធិសញ្ញា​អា​ ត្ល​ង់​ទិច​ខាងជើង​(North Atlantic Treaty Organization) ឬ​ហៅថា​កាត់​ជា​ភាសា​អង់គ្លេស​ថា ណា​តូ​(NATO) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ប្រទេស​កូរ៉េខាងជើង​គួរតែបញ្ឈប់​នូវ​ការបង្ក​ហេតុ ដែលមាន​ច​ណុ​ចនៃ​ការគំរាមកំហែង​មកលើ​តំបន់ និង​សន្តិសុខ​អន្តរជាតិ ហើយ​ថែមទាំង​បង្ហាញ​នូវ​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​លើ​ការ​អភិ​វ​ឌ្ឈ​ ថ្មីៗ​នៅលើ​ឧបទ្វីប​កូរ៉េ​។

​លេខាធិការ​អង្គការ NATO លោក Anders Fogh Rasmussen បាន​និយាយ​កិច្ច​សម្ភាស​ជាមួយ​ភ្នាក់ងារ​សារព័ត៌មាន Yonhap​កាលពី​ថ្ងៃ​ចន្ទ​នៅឯ​ការិយាល័យ​របស់​អង្គការ NATO ក្នុង​ទីក្រុង​Brussels បាន​និយា​យ​​​ថា យើង​កំពុងតែ​មើល​លើ​ការ​អភិ​វឌ្ឍ​នៅលើ​ឧបទ្វីប​កូរ៉េ​ជាមួយ​ក្ដីបារម្ភ​ដ៏​ ខ្លាំង​បំផុត​។​

ប្រភពពី popzone.asia

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com