Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Sunday, April 7, 2013

បរិភោគត្រីដែលមានជាតិខ្លាញ់ ពីរដងក្នុងមួយសប្ដាហ៍ អាចឲ្យអ្នកកើនអាយុបាន២ឆ្នាំ

0 Comments

បរិភោគត្រីដែលមានជាតិខ្លាញ់ ពីរដងក្នុងមួយសប្ដាហ៍ អាចឲ្យអ្នកកើនអាយុបាន២ឆ្នាំ


យោងតាមសំដីរបស់អ្នកស្រាវជ្រាវ បានឲ្យដឹងថា បរិភោគសាច់ត្រី យ៉ាងហោចណាស់អាចជួយឲ្យយើង កើនអាយុបានពីរឆ្នាំ។
មនុស្សចាស់ដែលមានជំងឺលើសឈាម គួរទទួលទានសាច់ត្រីដែលមានជាតិខ្លាញ់ ឬ គ្រឿងសមុទ្រជាប្រចាំ ព្រោះក្រុងសាច់ទាំងនោះ ផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា-៣ (omega-3) ដែលអាចកាត់បន្ថយនូវការស្លាប់បាន១ភាគ៤។

អ្នកវិទ្យាសាស្រ្ដជនជាតិអាមេរិក បានរកឃើញថា អ្នកដែលស្លាប់ដោយសារជំងឺបេះដូង បានថយចុះមួយភាគបី ក្រោយពីពួកគាត់បរិភោគសាច់ត្រីជាប្រចាំ។ ចំនែកឯអ្នកស្រាវជ្រាវរបស់ Harvard School of Putlic Health ដែលហៅកាត់ថា HSPH សកលវិទ្យាល័យនៅរដ្ឋ Washington សហរដ្ឋាមេរិក ក៏បានបញ្ជាក់ដែរថា ចំពោះមនុស្សក្នុងវ័យ ៦៥ឆ្នាំ ដែលក្នុងឈាមរបស់ពួកគេមានកំរិត អាស៊ីតខ្លាញ់ខ្ពស់ ជាមធ្យមពួកគេអាចរស់បានយូរជាងអ្នកដែល មានអាស៊ីតខ្លាញ់តិច ឬ គ្មាន បាន ២.២ឆ្នាំ។
ត្រីផ្ដល់នូវ អាស៊ីតខ្លាញ់ អូមេហ្គា-៣ ដែលជាតម្រូវការចាំបាច់របស់ខួរក្បាល ដើម្បីចម្រើនការលូតលាស់ ហើយវាក៏អាចកាត់បន្ថយ ភាពក្ដៅនៅក្នុងខួរក្បាលផងដែរ ជាងនេះទៅទៀតវាអាចជំនួយដល់បេះដូង និងកោសិកាផ្សេងៗទៀត។ ក៏ប៉ុន្តែ យោងតាមរបាយការណ៍ស្ទង់មតិ នៅប្រទេសអង់គ្លេស ក្មេងៗ៩នាក់ ក្នុងចំណោម១០នាក់ មិនដែលបរិភោគសាច់ត្រីឡើយ។
តើប្រិយមិត្តចូលចិត្តបរិភោគសាច់ត្រី ដែរ ឬ ទេ? បើមិនចូលចិត្តគួរតែរៀនបរិភោគចាប់ពីពេលនេះទៅ៖





ខ្មែរឡូត

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com