ទឹកក្រូច​កូកាកូឡា​ ផ្អែម​ឆ្ងាញ់​ម្យ៉ាង​ហើយ​ ចំណែក​ឯ​​ស្លាបមាន់​​ដុត​ក៏​ឆ្ងាញ់​ម្យ៉ាង​​ដែរ​ ចុះ​បើ​​ពីរ​មុខ​ហ្នឹង ក្លាយ​ជា​អាហារ​តែ​មួយ​ តើ​រសជាតិ​ប្រែប្រួល​យ៉ាង​ណា​ទៅ​ណ៎​? ចម្លើយ​​គឺ​ឆ្ងាញ់​របស់​គេ​មែន!​
ស្លាប​មាន់​ដុត​ បង្កប់​ដោយ​រសជាតិ​ទឹកក្រូច​កូកាកូឡា​ ជា​អាហារ​ថ្មី​មួយ​បែប​ដែល ទើប​តែ​ទទួល​បាន​ការ​ពេញ​និយម​ ​ដោយសារ​រសជាតិ​ សាច់​មាន់​ ​ផ្អែម​​​ជាប់​ក្លិន​កូកាកូឡា​ ខុស​ប្លែក​ពី​មាន់​ដុត​ធម្មតា។
ស្លាបមាន់ ​ត្រូវ​​គេ​យក​ទៅ​ផ្អាប់​ជាមួយ​ទឹកក្រូច​កូកាកូឡា​ និង​គ្រឿង​​ផ្សំ​ផ្សេង​ទៀត​យ៉ាង​ពិសេស ហើយ​យក​មក​ ដុត​រហូត​ ដល់​ ឆ្អិន​គ្រប់​កន្លែង ពេលនោះ​​​សាច់​មាន់​​ឡើង​ក្រហម​រលើប​ ​ ផុយ​រលួយ​មិន​បាច់​ប្រឡេះ​​ ពិសេស​គឺ​ជាតិ​ផ្អែម​របស់​កូកាកូឡា​ឡើង​ខាប់​ជាប់​ស្បែក​មាន់​ បង្ហើរ​ក្លិន​កូកា​ ធ្វើ​ឲ្យ​រសជាតិ​​ឆ្ងាញ់​​ជាប់មាត់។

មិត្ត​យុវវ័យ ​អាច​សាកល្បង​រសជាតិ​ស្លាប​មាន់​ដុត​កូកាកូឡា បាន​នៅ​ V&Tea BBQ មាន​តាំង​ស្ថិត​នៅ​ ក្រោយ​ស្ថានទូត​អូស្ត្រាលី បត់​តាម​ផ្លូវ​ចូល​ស្ពាន​ហង្ស​ កោះ​ពេជ្រ៕សប្បាយ
អត្ថបទ៖​ កង ចាន់​បញ្ញា​