Britney និងAngelina Jolie អស់ព្រហ្មចារីតាំងពី
មនុស្ស
គ្រប់គ្នា
គឺមិនអាចឆ្លងផុតដំណាក់កាលបាត់បង់ព្រហ្មចារីលើវិធីជីវិតផ្លូវ
ភេទឡើយ។ អ្នកខ្លះក្លាហានហ៊ានបកស្រាយការពិត
ចំណែកឯអ្នកខ្លះទៀតមិនហ៊ានប្រាប់គេឯងឡើយ គឺទុកដល់ថ្ងៃស្លាប់។
ក្នុងនាមជាប្រជាជនរស់ក្នុងវប្បធម៌សេរី តារាចម្រៀង Britney Spears
ទម្លាយអាថ៌កំបាំងដោយម្ដាយរបស់នាង និងតារាសម្ដែងហូលីវូដ Angelina Jolie បង្ហើបរឿងព្រហ្មចារីនេះដោយគ្មានលាក់លៀម។
យោង
តាមគេហទំព័រ epagini បានឲ្យដឹងថា Angelina Jolie
បាននិយាយថានាងមានចំណង់ផ្លូវភេទតាំងពីតូច
ប៉ុន្តែពេលនោះមិនទាន់ចេះធ្វើអ្វីទេ
គ្រាន់តែបានថើបគ្នាជាមួយក្មេងប្រុសអាយុស្របាលគ្នាតែប៉ុណ្ណោះ
រហូតមកដល់អាយុ ១៤ ឆ្នាំ
ទើបនាងអស់ព្រហ្មចារីដោយសារមិត្តប្រុសដំបូងរបស់នាង។
នាង
បានបន្តថា
នៅពេលនោះនាងមិនសប្បាយចិត្តនឹងជីវិតផ្លូវភេទនៃបុរសវ័យក្មេង
នោះឡើយ ដោយសារសកម្មភាពសិចនៃបុរសវ័យក្មេងនោះឆាប់រហ័សពេក។
ក្រោយមកទៀតនាងក៏បែកបាក់ស្នេហាដំបូងនោះទៅ។
ក្នុងវ័យ១៤ ឆ្នាំដំណាលគ្នាទៅនឹង Angelina Jolie ដែរ តារាចម្រៀងដ៏ល្បីល្បាញ Britney Spears
ក៏អស់ព្រហ្មចារីក្នុងវ័យនេះដែរ។ ស្រង់ពីប្រភពគេហទំព័រ dailymail
ម្ដាយ Britney មានឈ្មោះថា Lynne Spears បានឲ្យដឹងថា Britney
បានលះបង់ព្រហ្មចារីឲ្យទៅមិត្តប្រុសរបស់ក្នុងវ័យ ១៤ ឆ្នាំ
ខណៈដែលមិត្តប្រុសរបស់នាងពេលនោះ មានអាយុ ១៨
ឆ្នាំជាកីឡាករបាត់ទាត់ប្រចាំសាលាមួយ។
ម្ដាយនាងបានបន្តទៀតថា Britney បានបោះបង់ការសិក្សានៅសាលានោះ បន្ទាប់ពីរឿងនេះកើតឡើង។ Britney ចេះ
ផឹកស្រានៅអាយុ ១៣ ឆ្នាំ បាត់បង់ព្រហ្មចារីនៅអាយុ ១៤ ឆ្នាំ
ហើយឆ្នាំបន្ទាប់ចាប់ផ្ដើមចេះជក់ថ្នាំ។ ម្ដាយនាងបញ្ជាក់បន្ថែម។
ទោះ
ជាយ៉ាងណាក៏ដោយ
ក៏បកស្រាយអាថ៌កំបាំងជុំវិញបញ្ហាបាត់បង់ព្រហ្មចារីនេះ
ក្លាយជារឿងមួយសាមញ្ញទៅហើយសម្រាប់ប្រជាជនប៉ែកខាងលិច។ ក្នុងនាមជាតារាហូលីវូដ
និងតារាចម្រៀងលំដាប់ពិភពលោក អ្នកទាំង ២
នេះមិនមានប្រតិកម្មអ្វីនឹងបញ្ហាទាំងអស់នេះទេ។ បច្ចុប្បន្ននេះ
អ្នកទាំង ២ នេះ
នៅតែមានឈ្មោះបោះសំឡេងដដែលក្នុងវិថីសិល្បៈលំដាប់ពិភពលោក៕
សប្បាយប្រភព៖ dailymail & epagini
0 Comments:
Post a Comment