Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, April 30, 2013

ទា​ហាន​ថៃ បន្ត​បាញ់​សម្លាប់​ ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត​ ខណៈ​ឆ្លង​ ទៅ​កាប់​ឈើ​គ្រញូង​

0 Comments


កាលពី​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​៣០ មេសា នេះ ទាហានថៃបន្ត បាញ់សម្លាប់ ប្រជាពលរដ្ឋខ្មែ ស្លាប់ម្នាក់ទៀត ក្នុងចំណោម ៧នាក់ ខណះពេលដែល ពលរដ្ឋខ្មែរទាំងនោះ ឆ្លងដែនខុសច្បាប់ ចូលទៅ​កាប់​ឈើប្រណិត លើទឹក​ដី​ថៃ​។ជនរងគ្រោះ ឈ្មោះ ណា​ង កុសល ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ពួកគេ ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង នៅក្នុង​ទឹកដី​ថៃ ដែល​ស្ថិតនៅ​ប្រឈម​នឹង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​ តាមសេចក្តីរាយការណ៍​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១១ និង ៣០ នាទី ព្រឹក​ថ្ងៃទី​៣០ ខែមេសា​នេះ អាជ្ញាធរ និង​សមត្ថកិច្ច​សៀម បាន​បញ្ជូន​សាកសព​បុរសរងគ្រោះ មក​ឲ្យ​ក្រុមគ្រួសារ​វិញ​ហើយ​។
​គេសង្កេតឃើញថា ជាញយដងពលរដ្ឋ​ខ្មែរ តែងតែឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើប្រណិត នៅតាម​ភូមិសាស្ត្រ​ទឹកដី​ថៃ ឈមនឹងខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយរងការបាញ់ប្រហារ សម្លាប់ពលរដ្ឋខ្មែរជាបន្តបន្ចាប់ តែហាក់ដូចជាគ្មានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ និង​សមត្ថកិច្ច​ទ្បើយ៕​ប្រភពពី សារពត៍មានសេរី
ពលរដ្ឋ ខ្មែរ ឆ្លងព្រំដែន ចូល កាប់ឈើ គ្រញូង ក្នុង ដី ថៃ (រូបថត ៖ ឯកសារ)

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com