
តាមហុងស៊ុយគេផ្តោតសំខាន់ទៅលើអត្ថន័យតំណាងឲរូបភាព នីមួយៗ និងការបែងចែកទីកន្លែង ដែលត្រូវដាក់តាំងដូចខាងក្រោម ៖
-បន្ទប់ធំ និងបន្ទប់ទទួលភ្ញៀវ
រូបភាពដែលកំណត់ឲប្រើតុបតែងនៅក្នុងទីតាំងខាងលើនេះ ភាគច្រើនឲជ្រើសរើសយករូបភាព ទេសភាពស្រស់ត្រកាលផ្តល់ឲអារម្មណ៍កក់ក្តៅធូរស្រាល ព្រោះជាផ្ទៃបន្ទប់ ដែលស្ថិតនៅខាងមុខផ្ទះ បង្អស់ ។ មូលហេតុក្រោយពេលឈានជើងចូលផ្ទះភ្លាម នឹងក្រឡេកឃើញរូបភាពស្រស់ត្រកាលជាហេតុ ធ្វើឲភ្ញៀវមកលេង មានអារម្មណ៍ស្រស់ស្រាយ ហើយសូម្បីតែម្ចាស់ផ្ទះខ្លួនឯងក៏មានអារម្មណ៍ល្អដែរ ។
នៅក្នុងក្បួនហុងស៊ុយក៏បានផ្តោតសំខាន់ទៅលើអត្ថន័យនៃរូបភាពផងដែរ ដូចជារូបភាពព្រះ អាទិត្យ ចាំបាច់ត្រូវរើសចំពេលព្រះអាទិត្យទើបនឹងរះឡើងតែប៉ុណ្ណោះ ។ ហាមប្រើរូបព្រះអាទិត្យហៀប អស្តង្គត ព្រោះមានអត្ថន័យអពមង្គល ។ ប្រសិនបើជារូបទេសភាពសមុទ្រ គួរជាផ្ទៃសមុទ្រ ដែលស្ថិតក្នុង សភាពស្ងប់ស្ងាត់មានបរិយាកាសកក់ក្តៅ ។ ហាមជ្រើសរើសរូបផ្ទៃសមុទ្រកើតព្យុះ ឬមានទូកកប៉ាល់ កំពុងរងនឹងរលកធំៗ ព្រោះជារូបនាំមកនូវអពមង្គល ។
ប្រសិនបើជារូបភាពទឹកធ្លាក់មិនគួរដាក់តាំងបែរមុខទៅរកមាត់ទ្វារ ឬតាំងនៅក្បែរមាត់ទ្វារចូល ព្រោះមានអត្ថន័យស្មើនឹងទ្រព្យលាភហូរចេញ ។ គួរដាក់តាំងរូបភាពនេះបែរមុខចូលមករកក្នុងផ្ទះ ឬអាច ដាក់តាំងនៅបន្ទប់ដទៃល្អ ប្រសើរជាងបន្ទប់ទទួលភ្ញៀវ ។ ក្រៅពីនេះលោកអ្នកអាចដាក់តាំងរូបព្រះមហា ក្សត្រ ឬរូបព្រះពោធិ៍សាត់ផ្សេងទៅតាមជំនឿរបស់ខ្លួន ឬក៏អាចដាក់តាំងរូបថតខ្លួនឯងក៏មិនខុសឆ្គងអ្វី ដែរ ។
-បន្ទប់ការងារ
សម្រាប់ផ្ទះណាមានបន្ទប់ការងាររូបភាពដែលស័ក្តិសមយកមកតាំងតាមក្បួនហុងស៊ុយណែនាំឲ ប្រើរូបភាពភ្នំ ហើយគួរដាក់តាំងនៅពីក្រោយតុធ្វើការ ដើម្បីតំណាងឲខ្នងបង្អែកស្ថិរភាព តែហាមដាក់ តាំងចំពីមុខតុការងារ ព្រោះនឹងប្រឈមជាមួយការងារធ្ងន់ធ្ងរគិតអ្វីក៏មិនចេញ ។ ក្រៅពីនេះគួរជារូបភាពភ្នំ មានរាងមូល គ្របដណ្តប់ទៅដោយព្រៃព្រឹក្សាខៀវខ្ចី ។ ហាមប្រើប្រាស់រូបភាពភ្នំត្រងោលគ្មានដើមឈើ ឬមានដំថ្មស្រួចៗ ព្រោះនាំមកនូវអពមង្គលដល់ការងារ ។
ចំណុចគួរចៀសវាងដទៃទៀតហាមប្រើរូបភាពមានសកម្មភាព ដូចជាទឹកធ្លាក់ សេះរត់ប្រណាំ ។ល។ ព្រោះរូបភាពទាំងនេះ តំណាងឲភាពហត់នឿយមិនស្រណុក ៕
រៀបចំដោយ: ចាន់ឌី
By : khmeronlinenews
By : khmeronlinenews
ប្រភពពី សារពត៍មានសេរី
0 Comments:
Post a Comment