Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, April 30, 2013

ប្ដី​អប្រិយ​បង្ខំ​ប្រពន្ធ​មាន​ផ្ទៃពោះ​ឱ្យ​រកស៊ី​ផ្លូវភេទ

0 Comments


ប្ដី​អប្រិយ​បង្ខំ​ប្រពន្ធ​មាន​ផ្ទៃពោះ​ឱ្យ​រកស៊ី​ផ្លូវភេទ




ភ្នំពេញ ៖ ប្ដីអប្រិយបង្ខំប្រពន្ធមានផ្ទៃពោះឲ្យរកស៊ីផ្លូវភេទ ខណៈដែលប្រពន្ធមិនបានធ្វើតាមប្ដីអប្រិយនោះ នាងក៏បានជិះ ម៉ូតូឌុបទៅប្ដឹងនគរបាលយាមស្ពានជ្រោយចង្វា ឱ្យជួយរកដំណោះ ស្រាយដល់នាង ។
ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោងជិត៩យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ បន្ទាប់ពីនារីរង គ្រោះបានជិះម៉ូតូឌុបចេញពីផ្ទះសំណាក់ មួយក្បែរផ្សារថ្មីទៅប្ដឹងនគរបាលគោលដៅ៣ ដែលកំពុងយាមស្ពានជ្រោយចង្វា ដោយមិនបានទៅប្ដឹងនគរបាលប៉ុស្តិ៍ស្រះ ចកឱ្យដឹងឡើយ ។
តាមការរៀបរាប់របស់នារី រូបនេះ បានឱ្យដឹងថា នាងឈ្មោះ យ.ច.ថ. អាយុ ១៩ឆ្នាំ ជាកូនកំព្រាឪពុកម្ដាយ រស់នៅជា មួយយាយចាស់ជរា និងជាអតីតសន្ដិសុខ ឯកជនមួយ ដែលមានទីលំនៅក្នុងប្លុក បឹងកក់ សង្កាត់ ស្រះចក ខណ្ឌដូនពេញ និងមានស្រុក កំណើត នៅភូមិក្បាលដំរី ឃុំគោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ ។
នារីរងគ្រោះបានរៀបរាប់ទាំង ទឹកភ្នែក ទៀតថា កន្លងមកនាងធ្លាប់មានប្ដីរួចទៅ ហើយ ប៉ុន្ដែក្រោយមកបានលែងលះគ្នា ហើយត្រូវបុរសម្នាក់ឈ្មោះរ័ត្ន អាយុ២៦ ឆ្នាំ ជាទាហាន មកលួងលោមស្រឡាញ់នាង ទើបនាងដាក់ចិត្ដដាក់កាយយក បុរសនេះមកធ្វើជាប្ដី បានជាង៤ខែ មកហើយ ។ បុរសជាប្ដីនេះ ថ្វីដ្បិតតែមានមុខងារជាទាហានមែន ប៉ុន្ដែមិនដែលបានទៅអង្គភាពទេផ្ទុយទៅ វិញនៅផ្ទះសេពគ្រឿងស្រវឹង និងគ្រឿង ញៀន ដែល១ថ្ងៃៗមិនដែលមានមុខរបរ រកស៊ីច្បាស់លាស់ក្រៅពីរូបនាងរកស៊ី ចិញ្ចឹមនោះឡើយ ។ ក្នុងរយៈពេលប៉ុន្មាន ថ្ងៃមកនេះ ប្ដី រូបនេះចេះតែរករឿងនាង ដើម្បីបានលុយមកទិញថ្នាំ ញៀនជក់ ហើយបានបង្ខំនាងឱ្យទៅរកស៊ីលក់ផ្លូវភេទនៅម្ដុំវត្ដភ្នំដោយរូបនាងមានផ្ទៃពោះ១ខែកន្លះក៏បុរសរូបនោះនៅតែបង្ខំ ។ នៅថ្ងៃកើតហេតុនាង ត្រូវបានបុរសម្នាក់ យកនាងទៅដេកនៅផ្ទះសំណាក់មួយនៅ ម្ដុំផ្សារធំថ្មី ហើយពេលនោះដោយនាង គ្មានប្រាក់សោះបានប្រាប់ភ្ញៀវថា នាងមានកូនក្នុងផ្ទៃរួចទៅហើយៗការរកស៊ី បែបនេះ គឺដោយសារតែទាល់ច្រក និងចង់ផ្គាប់ចិត្ដប្ដីដែលចង់បានលុយយក ទៅទិញថ្នាំញៀនជក់ ។ ដោយឃើញសកម្ម ភាពបែបនេះ ធ្វើឱ្យភ្ញៀវខឹងសម្បានិងរក រឿងនាង ទើបពេលនោះនាងតូចចិត្ដខ្លាំង ពេកបានដាច់ចិត្ដជិះម៉ូតូឌុបទៅប្ដឹងនគរ បាលយាមស្ពានជ្រោយចង្វាគោលដៅ៣ ដើម្បីឱ្យជួយដោះស្រាយ ។
មន្ដ្រីនគរបាលយាមស្ពានជ្រោយចង្វា គោលដៅ៣បានឱ្យដឹងថា បន្ទាប់ពីនារីរង គ្រោះមកប្ដឹងសុំឱ្យជួយធ្វើអន្តរាគមន៍ សមត្ថកិច្ច របស់លោកបានត្រឹមធ្វើកំណត់ហេតុ ដើម្បីទុករាយការណ៍ជូនទៅនគរបាល មូលដ្ឋានជួយដោះស្រាយប៉ុណ្ណោះ ។
ដោយឡែកលោកអនុសេនីយ៍ទោ កាន់ វណ្ណៈ នាយនគរបាលប៉ុស្តិ៍ស្រះចក បានមានប្រសាសន៍ឱ្យដឹងថា ក្នុងករណី នេះលោកមិនទាន់បានទទួល ពាក្យបណ្ដឹង ពីនារីរងគ្រោះ ឬសេចក្ដីរាយការណ៍ពី នគរបាលយាមស្ពានជ្រោយចង្វាបញ្ជូន មកលោកដើម្បីចាត់ការនោះឡើយ ៕

រៀបចំដោយ: លាងលី
By : khmeronlinenews
ដោយ: ស្មាតបីយ៉ូធី


0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com