អ្នក
ជិះម៉ូតូធំជាង៤០០នាក់មកពីបណ្ដាប្រទេសសមាជិកអាស៊ាន
និងអ្នកជិះម៉ូតូធំនៅស្រុកខ្មែរជាង១០០នាក់ផ្សេងទៀត
នឹងមកជួបជុំគ្នានៅលើសួនច្បារសម្ដេច ហ៊ុន សែន
ក្នុងព្រឹត្តិការណ៍ “២០១៣ ណាហ្គាវើលបៃហ្វេសត៍” លើកទី២
ដែលនឹងប្រារព្វធ្វើឡើង ចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃ១២ ខែឧសភា
ខាងមុខនេះ។
កម្មវិធីនេះគឺជាការ
សហការណ៍គ្នារវាងក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា
និងសណ្ឋាគារ NAGA World។
ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំធ្វើនៅថ្ងៃមិញនេះ
បានឲ្យដឹងថា សណ្ឋាគារ NAGA World
ដែលសហការណ៍ជាមួយក្រសួងទេសចរណ៍នៃប្រទេសកម្ពុជាបានសម្រេចបង្កើត
ព្រឹត្តិការណ៍នេះឡើងជាលើកទីពីរ
បន្ទាប់ពីព្រឹត្តិការណ៍លើកទី “២០១១ ណាហ្គាវើលបៃហ្វេសត៍”
ត្រូវបានធ្វើឡើងដោយជោគជ័យ កាលពីខែកក្កដា ឆ្នាំ២០១១
កន្លងទៅ។
ក្នុងព្រឹត្តិការណ៍
“២០១៣ ណាហ្គាវើលបៃហ្វេសត៍”លើកទី២នេះ នឹងមានការតាំងពិព័រណ៍ម៉ូតូ
និងសម្លៀកបំពាក់អ្នកជិះម៉ូតូ
ដែលគេរំពឹងថានឹងអាចទាក់ទាញភ្ញៀវចូលរួមទស្សនាប្រមាណ ៥០០០០
នាក់។
ចំណែកអ្នកជិះម៉ូតូធំ
ដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍ខាងមុខនេះវិញ
គឺមកពីប្រទេសផ្សេងៗមានដូចជា ថៃ, ម៉ាឡេស៊ី, ប្រ៊ុយណេ,
ឥណ្ឌូនេស៊ី, និងវៀតណាម
ព្រមទាំងមានអ្នកជិះម៉ូតូមកពីសាកលលោក២០ប្រទេសបន្ថែមទៀត។
សម្រាប់អ្នកជិះម៉ូតូធំក្នុងប្រទេសកម្ពុជាវិញ
ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ
គឺមានទាំងប្រជាជនខ្មែរ និងជនបរទេសដែលរស់នៅក្នុងស្រុកខ្មែរ។

លោក ពិសិដ្ឋ អ្នកជិះម៉ូតូធំក្នុងស្រុក
លោក
ពិសិដ្ឋ កូនខ្មែរដែលនិយមជិះម៉ូតូធំម្នាក់បានប្រាប់ Sabay ថា
លោកបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចូលរួមព្រឹត្តិការណ៍
នេះ។ លោកបញ្ជាក់ថា
ព្រឹត្តិការណ៍នេះមិនត្រឹមតែធ្វើឲ្យលោកសប្បាយចិត្ត
ព្រោះបានជួបអ្នកជិះម៉ូតូធំមកពីប្រទេសដ៏ទៃនោះទេ
ប៉ុន្តែថែមទាំងសប្បាយរីករាយ
ព្រោះបានចែករំលែកបទពិសោធន៍នៃការជិះម៉ូតូដោយសុវត្ថិភាពជូន
ប្រជាជនខ្មែរបានទស្សនាផងដែរ។

ជន
បរទេសនិយមជិះម៉ូតូធំប្រចាំកម្ពុជា ដែលហៅក្រុមខ្លួនថា Free
Rider Cambodia បានថ្លែងថា ព្រឹត្តិការណ៍ម៉ូតូធំលើកទី២ (២០១៣
ណាហ្គាវើលបៃហ្វេសត៍)នេះពិតជាល្អសម្រាប់អ្នកលេងម៉ូដម៉ូតូធំទាំង
អស់ ព្រោះពួកគេមានឱកាសបានជួបអ្នកស្រឡាញ់ម៉ូតូធំដូចគ្នា
ដែលធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយមកពីប្រទេសផ្សេងៗ។ លោកបន្តថា
ឆ្នាំមុនលោកបានចូលរួមម្ដងហើយ
ហើយធ្វើឲ្យលោកមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏រំភើបនេះបានទេ
ម្ល៉ោះហើយឆ្នាំនេះ លោកនឹងមិនអវត្តមានជាដាច់ខាត។
ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិកាក្រសួងទេសចរណ៍ សង្ឃឹមថា ព្រឹត្តិការណ៍ “២០១៣ ណាហ្គាវើលបៃហ្វេសត៍” លើកទី២នេះនឹងជួយបង្កើនចំនួនភ្ញៀវទេចរណ៍ ដោយសារកម្មវិធីនេះមានភាពទាក់ទាញបំផុត៕


ប្រភពពី សប្បាយ
អត្ថបទ៖ តុង
0 Comments:
Post a Comment