Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, April 10, 2013

ត្រី​ក្នុង​ស្ទឹង​ព្រែក​ត្នោត ម្តុំ​ខណ្ឌ​ដង្កោ​ ពុល​ងាប់​អណ្តែត​ពេញ​ទឹក​អ្នក​ស្រុក​រើស​ធ្វើ​ម្ហូប​

0 Comments

ត្រី​ក្នុង​ស្ទឹង​ព្រែក​ត្នោត ម្តុំ​ខណ្ឌ​ដង្កោ​ ពុល​ងាប់​អណ្តែត​ពេញ​ទឹក​អ្នក​ស្រុក​រើស​ធ្វើ​ម្ហូប​


130410_08a
អ្នក​ស្រុក​នៅព្រែកកំពឹស​ នាំគ្នា​​​ប្រើ​សំណាញ់ មង ដួសដង​យក​ត្រី​ដែល​ងាប់អណ្តែត​ទឹ​ក​ទុក​ធ្វើ​ម្ហូប​​។ រូបថត ផា លីណា
ភ្នំពេញៈ អ្នក​ភូមិ​និយាយ​ថា ត្រី​រាប់​រយ​ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ​​ពុល​ងាប់​អណ្តែត​ក្នុង​ទឹកស្ទឹង​ ព្រែក​ត្នោត​ ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៩ មេសា​ម្សិលមិញ​នេះ​ ហើយ​ប្រជា​ពលរ​ដ្ឋ​ខ្លះ​​បាន​នាំ​គ្នា​បង់​សំណាញ់​​យក​ ឯ​ក្មេង​តូចៗ​ចុះ​រើស​ដាក់​កញ្ច្រែង​ប្រមូល​មក​ទុក​ធ្វើ​ម្ហូប។
មិន​ទាន់ មាន​ការ​បកស្រាយ​ពី​ត្រី​ពុល​ងាប់ បណ្តាល​មក​ពី​បញ្ហា​អ្វី​តែ​តាម​ជាក់​ស្តែង​ប្រ​ជាពលរដ្ឋ​និង​អាជ្ញាធរ​បាន​ សង្កេត​ឃើញ​មាន​សារធាតុ​ទឹក​ស្អុយ​កខ្វក់​ដែល​ហូរ​មក​ពី​ទំនប់​បឹង​ទំពុន​ ខណ្ឌ​មានជ័យ ទម្លាក់​មក​ស្ទឹង​ព្រែក​ត្នោត​ ដែល​ធ្លាប់​តែ មាន​ទឹក​ថ្លាយង់ និ​ង​ជា​ប្រភព​ទឹក​សម្រាប់​ស្រោច​ស្រព​ដំណាំ និង​សត្វ​ពាហនៈ។
អ្នកភូមិ​ ព្រែក​កំពឹស​ លោក ​យឹម វុទ្ធី បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​​ ទឹក​ស្ទឹង​​ព្រែក​ត្នោត​មាន​សភាព​ល្អក់​កករ​តាំងពី​កន្លះ​ខែ​មុន​មក​ម្ល៉េះ នៅ​ពេល​ដែល​ទឹក​ស្អុយ​ពី​បឹង​ទំពុន​បង្ហូរ​មក​កាត់​តាម​ប្រឡាយ​តូច​មួយ​ ក្បែរ​ ខាង​ រួច​ក៏​ចាក់​ចូល​ក្នុង​ទឹក​ស្ទឹង​ព្រែក​ត្នោត​ចំពេល​ដែល​មាន​កម្តៅ​ថ្ងៃ​ ខ្លាំង ធ្វើ​ឲ្យ​ទឹកស្ទឹង​កខ្វក់ ។ ឯទឹក​ស្អុយ​ចូល​ទៅ​ធ្វើ​ឲ្យ​ទឹកស្ទឹង​នេះ​ប្រែ​ជា ពណ៌ខៀវ និង​មាន​ក្លិន​មិន​ល្អ។
លោក​បន្ត​ថា៖ «​ទឹក​ស្អុយ​ឡើង​ពណ៌​ខៀវ​ ប្រហែល​កន្លះ​ខែ​មក​ហើយ។ ខ្ញុំ​ថា​ត្រី​ពុល​ព្រឹក​មិញ​ ដោយ​សារ​តែ​វា​រស់​នៅ​ក្នុង​ទឹក​ស្អុយ​ ទម្លាក់ពី​បឹង​ទំពុន​មក​»។
លោក​ បន្ថែម​ថា៖ «ពលរដ្ឋ​នាំ​គ្នា​ចុះ​ប្រមូល​ត្រី​ងាប់​ ខ្លះ​បង់​សំណាញ់ ខ្លះ​ចាប់​នឹង​ដៃ។ ខ្ញុំ​ចាប់​បាន​ប្រហែល​២​ទៅ​៣​គីឡូដែរ។ ​ត្រី​ងាប់​នៅ​ទីនោះ​រាប់រយ​ មិន​ដឹង​ងាប់​មក​ពីណា​ខ្លះ​ទេ មាន​ត្រី​ឆ្លាំង ត្រី​កញ្ចុះ​ ត្រីរៀល ជា​ដើម»។
តែ​លោក ​វុទ្ធី ​មិន​ប្រាកដ​ថា ត្រី​ដែល​ពុល​ងាប់​ដោយ​សង្ស័យ​មក​ពី​ទឹក​កខ្វក់​នេះ អាច​ពិសា​បាន​ដោយ​មិន​មាន​ប៉ះពាល់​ដល់​សុខភាព​ឬ​ក៏​យ៉ាង​ណា​ឡើយ​ ប៉ុន្តែ​គាត់​ថា ពួក​អ្នក​ភូមិ​បាន​នាំ​គ្នា​យក​ត្រី​នេះ​ទៅ​ប្រឡាក់។
លោក​ ជុំ ឈាង ចៅ​សង្កាត់​ព្រែក​កំពឹស​ និយាយ​ថា ពុំ​មាន​រោងចក្រ​បង្ហូរ​សំណល់​រាវ​កខ្វក់​អ្វី​មក​ក្នុង​ស្ទឹង​ឲ្យ​ខូច​ បរិស្ថាន​ទេ តែ​ជាទឹក​ហូរ​ពី​បឹង​ទំពុន​មក​ ហើយ​ដោយ​សារ​ទឹក​ស្ទឹង​តំបន់​នៅ​ជុំវិញ​គ្មាន​ទឹកហូរ​មក ដោយ​កម្តៅ​ថ្ងៃ​ ក៏​មាន​តែ​ទឹក​ស្អុយ​ទម្លាក់​មកពី​បឹង​ទំពុន​ច្រើន ទើប​បំពុល​បរិស្ថាន​ធម្មជាតិ​ក្នុង​ស្ទឹង​ព្រែក​ត្នោត​នេះ។
លោក​និយាយ​ ថា៖ «តាម​ពិត​តំបន់​ខ្ញុំ​នេះជា​ទឹក​ស្អាត​តាម​ធម្មជាតិ​ តែ​ដោយ​ប៉ុន្មាន​ថ្ងៃ​នេះ​ក្តៅ​ខ្លាំង​ ហើយ​លាយ​នឹង​ទឹក​កខ្វក់​ដែលហូរ​ចូលរាល់​ថ្ងៃ ធ្វើ​ឲ្យ​ត្រី​ពុល​តែ​ម្តង»។លោក​ក៏​បាន​រាយការណ៍​ទៅ​ថ្នាក់​ខណ្ឌ អំពី​បញ្ហា​ត្រី​ពុល​នេះ​ដែរ។


មន្ត្រី​បរិស្ថាន​រាជធានី​ភ្នំពេញ​ ម្នាក់​ឲ្យ​ដឹង​ថា មិន​ទាន់​មាន​មន្ត្រី​ចុះ​ពិនិត្យ​លើ​បញ្ហា​ត្រី​ពុល​នេះ​នៅ​ឡើយ។ តែ​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​ក្តៅ​ខ្លាំង​ដូច្នេះ​លោក​និយាយ​ថា ត្រី​អាច​ងាប់​ដោយ​សារ​ខ្វះ​អុកស៊ីសែន។
លោក​និយាយ​ថា៖ «ធ្លាប់​មាន​សកម្មភាព​ត្រី​ងាប់ ពេល​សីតុណ្ហភាព​មាន​កម្ដៅ​ខ្លាំង​ និង​មាន​ភ្លៀង គឺ​នៅ​ទន្លេសាប​ធ្លាប់​ងាប់​ត្រី ដោយ​ពេល​ភ្លៀង​ក្នុង​ទឹក​ខ្វះ​អុកស៊ីសែន ពេល​មាន​សារធាតុ​ពុល​កខ្វក់​ហូរ​ចូល​មក ក៏​ងាប់​ត្រី​តែ​ម្តង»៕ប្រភពពី ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com