កូរ៉េខាងជើងបន្តជំរុញជនបរទេសនៅកូរ៉េខាងត្បូងជម្លៀសខ្លួនចេញ

ក្រុមមន្ត្រីកូរ៉េខាងជើង
ពិនិត្យលិខិតឆ្លងដែនរបស់ក្រុមអ្នកការទូត
និងទេសចរបរទេសមួយក្រុមពេលឡើងយន្តហោះចាកចេញទៅក្រុងប៉េកាំងពី
ថ្ងៃទី៦ មេសា។ AFP
ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីណែនាំឲ្យជម្លៀសដូចគ្នាដែលកូរ៉េខាងជើង ផ្តល់ឲ្យពីថ្ងៃសុក្រសប្តាហ៍មុន ចំពោះស្ថានទូតបរទេសទាំងអស់នៅរដ្ឋធានី ព្យុងយ៉ាង ដោយនិយាយថា ខ្លួនមិនអាចធានាសុវត្ថិភាពបុគ្គលិករបស់ពួកគេបានទេ បើសិនជាជម្លោះមួយ បានផ្ទុះឡើងនោះ។
សេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានមជ្ឈិម ផ្លូវការរបស់កូរ៉េខាងជើង គណៈកម្មាធិការសន្តិភាពអាស៊ី-ប៉ាស៊ីហ្វិករបស់កូរ៉េខាងជើងបាននិយាយ ថា៖«ស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែខិតទៅជិតសង្គ្រាមនុយក្លេអ៊ែរ ហើយ»។
ដោយនិយាយថា ខ្លួនមិនចង់ឃើញជនបរទេសនៅកូរ៉េខាងត្បូងក្លាយជាជនរងគ្រោះ សេចក្តីថ្លែងការណ៍នេះ បានស្នើដល់ស្ថាប័នសហគ្រាស និងភ្ញៀវទេសបរទេសទាំងអស់ចាត់វិធានការរកទីជម្រក និងជម្លៀសចេញ ដើម្បីសុវត្ថិភាពរបស់ខ្លួនជាមុន។
ការគំរាមសង្គ្រាមនុយក្លេអ៊ែរត្រូវបានប្រកាសជាច្រើនដងនៅក្នុងប៉ុន្មានខែថ្មីៗនេះ។
ការព្រមានលើបណ្តាស្ថានទូតកាលពីសប្តាហ៍មុនក៏ត្រូវគេច្រានចោល ថាជាវោហារសាស្ត្រអន្ទះសាបង្កភាពវឹកវរដែលរដ្ឋាភិបាលភាគច្រើន បំផុតបញ្ជាក់ថា ពួកគេគ្មានផែនការដកមន្ត្រីទូតរបស់ខ្លួនពីទីក្រុងព្យុងយ៉ាងទេ។
សេចក្តីថ្លែងការណ៍ពីថ្ងៃអង្គារបាននិយាយថាគ្រោះថ្នាក់នៃជម្លោះ នុយក្លេអ៊ែរកំពុងត្រូវក្រុមប្រទេសល្មោភសង្គ្រាមអាមេរិក និងសម្ព័ន្ធកូរ៉េខាងត្បូងដែលចង់ឈ្លានពានកូរ៉េខាងជើងបង្កើនរៀង រាល់ថ្ងៃ។
ទីភ្នាក់ងារ Yonhap កាលពីថ្ងៃអង្គារបានដកស្រង់ប្រភពចារកម្មកូរ៉េខាងត្បូង ដូចបាននិយាយថា កូរ៉េខាងជើងបានបញ្ចប់ការត្រៀមសម្រាប់ការធ្វើតេស្តមីស៊ីលហើយ ទំនងជាធ្វើនៅចំថ្ងៃខួបកំណើតរបស់លោកគីម អ៊ីលស៊ុង ថ្ងៃទី១៥ មេសា៕ ប្រភពពី ភ្នំពេញប៉ុស្តិ៍ CC
0 Comments:
Post a Comment