រដូវ ​ភ្លៀង​ជិត​​ចូល​មក​ដល់​ ហើយ​ប៉ុន្មាន​ថ្ងៃ​នេះ​​ក៏​មាន​ភ្លៀង​កក់​ខែ​ពីរ​បី​មេ​ដែរ​​ ដែល​ធ្វើ​ឲ្យ​អ្នក​​ខ្លះ​ពិបាក​សម្រប​ខ្លួន​នឹង​អាកាស​ធាតុ​បែប​នេះ។
ដូច្នេះ ​ដើម្បី​ត្រៀម​​សម្រប​ខ្លួន​ទៅ​នឹង​​អាកាសធាតុ​​​​ ក៏​ដូច​ជា​ការ​ថែរក្សា​សុខភាព​ក្នុង​រដូវ​ភ្លៀង​​នេះ​ Sabay សូម​នាំ​មិត្ត​អ្នក​អាន​ ​ស្វែង​យល់​​ពី​​ វិធី​ថែទាំ​សុខភាព​​ងាយ​ៗ​ទាំង​៧​​ចំណុច​ដូច​ខាង​ក្រោម​៖
១. ​សម្ងួត​ជើង៖ ដោយ​សារ​​ពេល​​ភ្លៀង​ធ្លាក់ ​ជើង​​​អ្នក​​ងាយ​​នឹង​សើម​ ដូច្នេះ​គប្បី​​​​​​សម្ងួត​​ជើង​ ជាពិសេស​​ចំពោះ​​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​ ដើម្បី​បញ្ជៀស​​ការ​រអិល​ដួល។​
២.គួរ​ ងូត​ និង​ញ៉ាំ​​​ទឹក​ក្ដៅឧណ្ណៗ​ ជាជាង​ការ​ប្រើ​ប្រាស់​ទឹក​ត្រជាក់​​ ព្រោះ​អាច​ជួយ​​រក្សា​តុល្យភាព​កម្ដៅ ​ក្នុង​ខ្លួន​បាន​ល្អ។
៣.សម្រាប់​អ្នក ​ដែល​មាន​​ងាយ​មាន​បញ្ហា​ឈឺ​សន្លាក់​ គួរ​ជៀសវាង​ការ​អង្គុយ​ ឬ​ដេក​ផ្ទាល់​ទៅ​នឹង​កម្រាល​ឥដ្ឋ។
៤.យក​ល្អ​គួរ​ពាក់​ស្បែក​ជើង​ស្ដើង​​ក្នុង​ផ្ទះ​ ជាជាង​ការ​ដើរ​​ដោយ​ជើង​ទទេ។
៥.កាត់​ក្រចក​​ឲ្យ​បាន​ញឹក​ញាប់​ ព្រោះ​ជាតិ​សំណើម​ក្នុង​ក្រចក​អាច​បង្ក​ជា​មេរោគ​បាន​។
៦. ​ស្លៀក​ពាក់​ឲ្យ​បាន​ជិតៗ​ ជៀស​វាង​​ពាក់​អាវ​​វៀល​​ក្លៀក​ ព្រោះ​​អាច​មាន​​មូស​ខាំ។
៧. ​​ សម្ងួត​សក់ ​​ក្រោយ​ពី​ទទឹក​ភ្លៀង​ ឬ​ពេល​ងូត​ទឹក​រួច​ ព្រោះ​ការ​ទុក​សក់​សើម​ក្នុង​ពេល​មាន​ភ្លៀង​ធ្លាក់​អាច​​ធ្វើ​ឲ្យ​​សក់​​​​ មាន​ក្លិន​មិន​ល្អ​ និង​មាន​ក្អែល​៕
មាន​អ្វី​ផ្សេង​ទៀត​​ក្រៅ​ពី​ការ​រៀប​រាប់​ខាង​លើ​ទេ? ​
ប្រែ​សម្រួល​៖ សរ សុគន្ធី
ប្រភព​៖ easyayurveda
រូបភាព៖ ​Glamcheck
ប្រភពពីៈ សប្បាយ