Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, April 29, 2013

៧អាថ៌កំបាំង​ស្បែក​ស្អាត​ ក្មេង​ជាង​វ័យ ​តាម​បែប​ធម្មជាតិ

0 Comments

មនុស្ស​ភាគ​ច្រើន​ ជា​ពិសេស​​នារីៗ​ តែង​ប្រាថ្នា​ឲ្យ​មាន​ស្បែក​ស្អាត​ ភ្លឺ​ថ្លា ដើម្បី​ជា​ទី​ពេញ​ចិត្ត​សម្រាប់​ខ្លួន​ឯង​ផង និង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ដទៃ​ផង។ហេតុ​នេះ​ នារីៗ​ តែង​ចំណាយ​ថវិកា​ច្រើន​សន្ធឹក​សន្ធាប់​ ទៅ​ទិញ​ផលិត​ផល​សម្អាង​យក​មក​លាប ឬ​ទៅ​ត្រាំទឹក​ដោះ​គោះ​ ខាត់​ស្បែក ​ឬ​វិធី​សាស្ត្រ​ផ្សេង​ទៀត​ដែល​ត្រូវ​ចំណាយ​ទាំង​ថវិកា និង​ពេល​វេលា។ ប៉ុន្តែ​​ឥលូវ អ្នក​មិន​ចាំបាច់​ចំណាយ​ពេល​ច្រើន ឬ​ថវិកា​ច្រើន​ដូច​ពី​មុន​ទេ​ ដោយ​គ្រាន់​តែ​ញ៉ាំ​អាហារ និង​អនុវត្ត​តាម​វិធី​ខ្លីៗ​ ដូច​ខាង​ក្រោម​តាម​បែប​ធម្មជាតិ។ ចង់​ដឹង​ពី​វិធី​ទាំង​នោះ​អត់?​ បើ​ចង់​ដឹង​ តោះ​…! ទៅ​មើល​វិធី​ទាំង​នោះ​ទាំង​អស់​គ្នា៖
១-ទទួល ​ទាន​អាហារ​ដែល​មាន​ជាតិ​វីតាមីន​A ​ដូច​ជា ​ល្ហុង ​ការ៉ុត បន្លែ​ពណ៌​បៃតង​ជាដើម អាច​ជួយ​ដល់​លូត​លាស់​របស់​ស្បែក​បាន​ល្អ​ប្រ​សើ​រ។
២-ផ្លែ​ឈើ​ដែល​សម្បូរ​ជាតិ​វីតា​មីន​ C​ ដូចជា​​​ក្រូច​ ក្រូច​ឆ្មា ​ត្របែក​ជាដើម សុទ្ធ​តែ​ជា​អាហារ​ដែល​សម្បូរ​ជាតិ​វីតាមីន​C ហើយ​អាច​ជួយ​ឲ្យ​ស្បែក​មាន​ពន្លឺ និង​មាន​ភាព​រលោង​ស្អាត។​​ សារជាតិ​ក្នុង​ផ្លែ​ឈើ​ទាំង​នោះ ជួយ​ផ្តល់​ឲ្យ​ស្បែក​នូវ​ជាតិ​វីតាមីន និង​ជាតិ​រ៉ែ​ខនិជ ដែល​ត្រូវ​បាន​ស្រូប​តាមរយៈ​សរសៃ​ឈាម និង​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​។​​​​
៣-សារ​ជាតិ​លីកូ ​ពីន​​ដែល​មាន​ក្នុង​​ផ្លែ​ប៉េង​ប៉ោះ​ ដែល​ដើរ​តួ​នាទី​ជា​អ្នក​ប្រ​ឆាំង​អុក​ស៊ីត​កម្ម ​និង​ជួយ​ស្បែក​ពី​ការ​បំផ្លាញ​ពី​ផ្នែក​ខាងក្នុង។​
៤-គ្រាប់​ធញ្ញជាតិ ជា​ប្រភព​នៃ​វី​តាមីន​E ដែល​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ទន់​ល្មើយ និង​មាន​ភាព​រលោង​ស្អាត​។
៥-ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ អាច​ជួយ​ បណ្ដេញ​ជាតិ​ពុល​ពី​ក្នុង​ស្បែក និង​ជួយ​ឲ្យ​ស្បែក​មាន​សភាព​ទន់​រលោងនិង​មាន​សំណើម​។

៦-គួរ ​ចៀស​វាង​ការ​ទទួល​ទាន​តែ ឬ​កាហ្វេ​ច្រើន​ហួស​ហេតុ ព្រោះ​វា​នឹង​កាត់​បន្ថយ​ជាតិ​ទឹក​ក្នុង​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​គ្រើម​ និង​គ្មាន​សំណើម។ ប៉ុន្តែ​អ្នក​អាច​ជំនួស​ដោយ​ការ​ញ៉ាំ តែ​បៃ​តង​ ដែល​អាច​ជួយ​ស្បែក​ឲ្យ​ក្មេង​ជាង​វ័យ និង​ប្រឆាំង​អុក​ស៊ីត​កម្ម។
​​​​
៧-​មិន​ត្រូវ​ភ្លេច​​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ទេ​ណា៎ ព្រោះ​វា​អាច​ជួយ​សម្រួល​ចលនា​ឈាម​ក្នុង​រាង​កាយ។
ឃើញ ​ទេ វិធី​ទាំង​៧យ៉ាង​នេះ​ ពិត​ជា​មិន​ពិបាក​ទេ​មែន​ទេ ហើយ​អាហារ​ទាំង​នោះ​ក៏​ងាយ​ស្រួល​រក​ទិញ​ ឯ​តម្លៃ​វិញ​ក៏​មិន​ជា​ថ្លៃ​ប៉ុន្មាន​ដែរ។ ដូច្នេះ​​បើ​បាន​អាន​ហើយ​ កុំ​ភ្លេច​យក​ទៅ​អនុវត្ត​ទាំង​អស់​គ្នា​ណា៕
ប្រែ​សម្រួល៖ សរ​ សុគន្ធី​
ប្រភព៖សប្បាយ TheTimeforIndia

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com