កូរ៉េខាងជើងព្រមានស្ថានទូតឲ្យជម្លៀសចេញនៅមុនថ្ងៃទី១០ ខែមេសា
តាមព័ត៌មានរបស់ABC បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានណែនាំដល់ស្ថានទូតរុស្ស៊ី និងអង់គ្លេសនៅទីក្រុងព្យុងយ៉ាងនៅថ្ងៃនេះ (ថ្ងៃទី៦ ខែមេសា) ឲ្យ
ជម្លៀសបុគ្គលិករបស់ពួកគេចេញពីប្រទេស ដោយបាននិយាយថា
សុវត្ថិភាពរបស់ពួកគេអាចស្ថិតនៅក្នុងសភាពគ្រោះថ្នាក់នៅក្នុង
ព្រឹត្តិការណ៍នៃសង្គ្រាមផ្ទុះឡើងចាប់ពីថ្ងៃទី១០ ខែមេសា។
យោងទៅតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ីRIA Novosti បានឲ្យដឹងថា«សំណើ
នេះត្រូវបានធ្វើឡើងដល់គ្រប់ស្ថានទូតទាំងអស់ នៅទីក្រុងព្យុងយ៉ាង
ហើយឥឡូវនេះយើងកំពុងតែពិចារណាអំពីសភាពការណ៍។ លោក ស៊ែរហ្គេឡាវ្រ៉ូវ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះនៅរដ្ឋធានី
តាសកិនរបស់ប្រទេសអ៊ូបេគីស្ថាន។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសអង់គ្លេស បានអះអាងអំពីករណីនេះនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា« ស្ថានទូតអង់គ្លេសនៅទីក្រុងព្យុងយ៉ាង បានទទួលនូវដំណឹងនេះពីរដ្ឋាភិបាលកូរ៉េខាងជើង នៅព្រឹកមិញនេះ»។
ព័ត៌មាននេះគឺជាការកើនឡើងយ៉ាងខ្លាំងនូវភាពតានតឹងនៅឧបទ្វីបកូរ៉េ
ដែលជំរុញការគំរាមកំហែងដោយការបង្កធ្វើសង្គ្រាមជាប្រចាំថ្ងៃ
ពីមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន ចាប់តាំងពីអាមេរិក
កូរ៉េខាងត្បូងបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទំហំធំកាលពីខែ
កន្លងមក។
កាលពី
ថ្ងៃសុក្រ មន្ត្រីអាមេរិកបានអះអាងថា
កាំជ្រួចរយៈចម្ងាយមធ្យម២ដើមត្រូវបានចល័តទៅកាន់ឆ្នេរសមុទ្រខាងកើត
របស់កូរ៉េខាងជើង ដោយបានបញ្ឆេះនូវការនិយាយស្មានថា កូរ៉េខាងជើង
កំពុងតែមានផែនការវាយប្រហារដោយកាំជ្រួច។ ជាការឆ្លើយតប
កូរ៉េខាងត្បូងបានបញ្ជូននាវាពិឃាដAegis ២គ្រឿងបំពាក់ដោយប្រព័ន្ធរ៉ាដា ជៀនលឿនទៅកាន់ឆ្នេរសមុទ្រទាំង២របស់ខ្លួន។
កាំជ្រួច Musudanរបស់កូរ៉េខាងជើងដែលមិនបានធ្វើការសាកល្បង ត្រូវបានគេប៉ាន់ស្មានថា មានចម្ងាយចម្ងាយ១,៨០០ម៉ៃ ទៅ២,៥០០
ម៉ៃ ដោយដាក់មូលដ្ឋានយោធាអាមេរិកនៅអូគីណាវ៉ា
និងកោះហ្គាមស្ថិតនៅក្នុងរង្វង់ប្រតិបត្តិការរបស់ខ្លួន។
ការអំពាវនាវឲ្យជម្លៀសស្ថានទូតបរទេសចេញហាក់ដូចជាយុទ្ធវិធីចុងក្រោយ
របស់កូរ៉េខាងជើងដើម្បីតម្រូវតាមវោហាសាស្ត្រ
និងទទួលបាននូវការធ្វើសម្បទានពីអាមេរិក និងកូរ៉េខាងត្បូង។
ក្រុងព្យុងយ៉ាងបានគំរាមអាមេរិក និងបានប្រកាសថា
ខ្លួនបានលុបចោលយុទ្ធសន្តិភាពសង្គ្រាមកូរ៉េ
និងបានសន្យាចាប់ផ្ដើមដំណើរការឡើងវិញនូវរ៉េអាក់ទ័រ ព្លុយតូនីញ៉ូម
និងរាំងខ្ទប់ប្រជាជនកូរ៉េខាងត្បូងមិនឲ្យចូលទៅកាន់ឧស្សាហកម្ម
ចម្រុះរួមគ្នានៅKaesong៕កម្ពុជាថ្មី
0 Comments:
Post a Comment