រោគសញ្ញានៃការបាក់ឆ្អឹងដងកាំបិត
ការដួល និងការប៉ះទង្គិចខ្លាំងគឺជារឿងមួយដែលកើតមានឡើងអំឡុងពេលធ្វើលំ ហាត់ប្រាណ និងជារឿយៗវាបង្កអោយមានគ្រោះថ្នាក់។ ការបាក់ឆ្អឹងដងកាំបិតគឺជាការបាក់ឆ្អឹងដែលកើតមានជាញឹកញាប់បំផុតនៃ គ្រោះថ្នាក់ដោយសារការលេងកីឡាចំពោះកុមារ និងមនុស្សវ័យជំទង់។
ការយល់ដឹងអំពីការបាក់ឆ្អឹងដងកាំបិត
ឆ្អឹងដងកាំបិតគឺស្ថិតនៅចន្លោះផ្នែកខាងលើនៃឆ្អឹងសន្ទះទ្រូង និងស្មា និងជួយភ្ជាប់ដៃទៅនឹងខ្លួនប្រាណដទៃទៀត។ អ្នកអាចដឹងពីឆ្អឹងដងកាំបិតរបស់អ្នកដោយប៉ះពាល់តំបន់នៅចន្លោះក និងស្មារបស់អ្នក។ មនុស្សភាគច្រើនអាចឃើញឆ្អឹងដងកាំបិតនៅពេលដែលពួកគេមើលកញ្ចក់។
ការបាក់ឆ្អឹងដងកាំបិតកើតមានឡើងនៅពេលដែលមានការប៉ះទង្គិចផ្ទាល់ទៅលើ ស្មា ឬដួលលើដៃដែលបត់ត្រង់។ ការបាក់ឆ្អឹងដងកាំបិតគឺកើតមានជាទូទៅចំពោះអ្នកលេងកីឡា។ ពួកវាក៏អាចកើតមានដោយការប៉ះទង្គិចផ្ទាល់ទៅលើឆ្អឹងដងកាំបិតអំឡុងពេល គ្រោះថ្នាក់ចរាចរណ៍នានា។
ការបាក់ឆ្អឹងដងកាំបិតភាគច្រើននឹងជាសះស្បើយដោយខ្លួនវាវិញ ប្រសិនបើដៃមិនត្រូវបានធ្វើចលនាដោយការទ្រដៃ និងគ្រោះថ្នាក់ត្រូវបានព្យាបាលដោយទឹកកក និងការព្យាបាលដោយសរីរៈវិទ្យា។ ទោះជាយ៉ាងណាក៏ដោយ, ជួនកាលប្រសិនបើឆ្អឹងដងកាំបិតត្រូវបានប្តូរទីតាំង និងបំណែកនៃឆ្អឹងធ្ងន់ធ្ងរនោះ, ការវះកាត់អាចជាចាំបាច់ដើម្បីផ្តល់ភាពប្រសើរឡើងដល់ឆ្អឹងដែលបាក់។
រោគសញ្ញា
ប្រសិនបើកូនរបស់អ្នកមានការបាក់ឆ្អឹងដងកាំបិត, រោគសញ្ញាជាក់ស្តែងបំផុតគឺ ការឈឺចាប់ត្រង់តំបន់ដែលប៉ះពាល់ និងពិបាកធ្វើចលនាលើដៃដែលត្រូវបានប៉ះពាល់។ រោគសញ្ញាដទៃទៀតរួមមានៈ
- ហើម និងជាំត្រង់ឆ្អឹងដងកាំបិត
- កើនឡើងការឈឺនៅពេលដែលកូនរបស់អ្នកព្យាយាមកំរើកស្មា ឬដៃ
- មានអារម្មណ៍ថាលឺសម្លេងឆ្អឹងបាក់ប្រសិនបើព្យាយាមលើកដៃឡើង
- ប៉ោង ឬប្តូររូបរាងនៅពីលើកន្លែងប្រេះ
- ធ្លាក់ស្មាទៅក្រោម និងទៅមុខ៕ សុខភាព
0 Comments:
Post a Comment