Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Sunday, April 7, 2013

បុរស​ហូឡង់​លាយ​ទឹក​អប់​១៤០០​ក្លិន​បញ្ចូល​គ្នា​លក់

0 Comments

បុរស​ហូឡង់​លាយ​ទឹក​អប់​១៤០០​ក្លិន​បញ្ចូល​គ្នា​លក់


130405_21c
ក្រុងប៉ារីសៈ ទឹក​អប់​ម៉ាក​ថ្មី​ឈ្មោះ​ថា​Everything ត្រូវ​បាន​អ្នក​ជំនាញ​ខាង​ទឹក​អប់​ជាតិ​ហូឡង់​ពីរ​នាក់​គឺ​លោក ឡេណិត និង សានឌឺ ផលិត​ចេញ​ដោយ​ការ​លាយ​បញ្ចូល​គ្នា​ទឹក​អប់​ចេញ​ថ្មីៗ​ចំនួន​១៤០០​ប្រភេទ​ ឯណោះ។
ជា​រៀង​រាល់​ឆ្នាំ​នៅ​លើ​ទីផ្សារ​មាន​ម៉ាក​ទឹក​អប់​ថ្មីៗ​ជា​ច្រើន​ចេញ​ លក់​ព្រោង​ព្រាត ដូច្នេះ​ហើយ​ទើប​អ្នក​ជំនាញ​ខាង​ទឹក​អប់​ជនជាតិ​ហូឡង់​ទាំង​ពីរ​រូប​នេះ​បាន ​ចំណាយ​ពេល​មួយ​ឆ្នាំ​ទើប​អាច​ប្រមែ​ប្រមូល​បាន​ទឹក​អប់​ចំនួន​១៤០០​ក្លិន​ ផ្សេង​គ្នា​។
កាល​ពី​ឆ្នាំ​កន្លង​មក​នេះ​ពួក​គេ​បាន​សម្រេច​យក​វិធីសាស្រ្ត​មួយ​ដោយ​ ការ​ចាក់​ទឹក​អប់​ទាំង​អស់​នោះ​លាយ​ចូល​គ្នា​នៅ​ក្នុង​ដប​មួយ​មាន​ចំណុះ​១,៥ ​លីត្រ​ហើយ​បាន​ដាក់​ឈ្មោះ​វា​ថា​ទឹក​អប់​ម៉ាក​Everything នេះ​ឯង។
អ្នក​ជំនាញ​ផ្នែក​ផលិត​ទឹក​អប់​លោក ឡេណិត និង សានឌឺ និយាយ​ថា៖ «ទឹក​អប់​ម៉ាក Everything នេះ​បាន​ជះ​ក្លិន​ក្រអូប​សាយ​ភាយ​បាន​ឆ្ងាយ​ណាស់​គឺ​ពេញ​អគារ​ទំនិញ​តែ​ម្តង ​គឺ​ចាប់​លោក​អ្នក​បាន​ចូល​ដល់​ច្រក​ទ្វារ​»។

ប៉ុន្តែ​ក្លិន​ទឹក​អប់​នេះ​មិន​ត្រូវ​បាន​មនុស្ស​គ្រប់​រូប​ពេញ​ចិត្ត​ ទេ។ ដូច​ករណី​ម្តង​នោះ​លោក ឡេណិត សាក​ល្បង​ពិសោធ​បាញ់​ទឹក​អប់​នោះ​ពេល​កំពុង​ជិះ​រថយន្ត​ក្រុង ស្រាប់​តែ​មនុស្ស​ម្នា​នាំ​គ្នា​ងើប​រក​កន្លែង​ផ្សេង​មួយ​រំពេច​។
ទឹក​អប់​ម៉ាក Everything ត្រូវ​បាន​សម្ពោធ​នៅទី​ក្រុង​ប៉ារីស​ថ្មីៗ​ជាមួយ​នឹង​ការ​គាំទ្រ​ច្រើន​គួរ​សម៕ ខ្មែរloadPR

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com