បណ្តាវីតាមីនជួយឲ្យមានសម្រស់កាន់តែស្អាត
ស្ត្រីមួយចំនួនច្រើនតែស្វែងរករូបមន្តនានា
ដែលជួយឲ្យសម្រស់ស្រស់ស្អាតរហូតទាល់តែភ្លេចខ្លួនមើលរំលងរូបមន្តដែល
ជួយឲ្យស្បែក និងរាងកាយស្អាតព្រមគ្នា
ដោយគ្រាន់តែចាប់ផ្តើមពីការជ្រើសរើសទទួលទានអាហារដែលសម្បូរទៅដោយ
វីតាមីនទាំងឡាយនេះឯង
ធានាថាអ្នកនឹងក្លាយជាស្រីស្អាតបានយ៉ាងពិតប្រាកដ។
1.វីតាមីនA
កុំអាលគិតត្រឹមតែថាវីតាមីន A ជួយតែរឿងភ្នែកមួយមុខនោះ
ពីព្រោះការពិតទៅវីតាមីនA ក៏មានចំណែកជួយថែស្បែករបស់យើងបានដែរ។
ស្ត្រីណាដែលមានស្បែកស្ងួតខ្លាំង
គួរតែជ្រើសរើសទទួលទានអាហារដែលមានវីតាមីន A ដូចជាទឹកដោះគោ ស៊ុត
ការ៉ុតផ្ទី ប៉េងប៉ោះទុំ ម្ទេសប្លោកពណ៌ក្រហាម ខាត់ណា ឬ
ត្រសក់ខេនតាលូប ពីព្រោះវីតាមីន A មានចំណែកសំខាន់ក្នុងការស្តារ
និងជួសជុលជាលិការបស់ស្បែក ធ្វើឲ្យស្បែករបស់យើងមិនគគ្រាត
ត្រឡប់មកមានសំណើម មានជីវិតឡើងវិញ។
2.វីតាមីនB Complex
ចំពោះវីតាមីន B1
គឺជាភ្នាក់ងារជំនួយសំខាន់ក្នុងការបំប៉នសរសៃឈាមបេះដូង
ធ្វើឲ្យប្រព័ន្ធឈាមរត់បានស្រួល
ហើយច្បាស់ណាស់ថាកាលណាប្រព័ន្ធឈាមរត់បានល្អ
នោះស្បែករបស់យើងក៏មានសុខភាពល្អភ្លឺថ្លាក្នុងពេលដែលវីតាមីន B3 និង B5 ជាប្រភពអាហារស្បែកដែលជួយឲ្យស្បែករបស់យើងមានសំណើមមិនត្រឹមតែវីតាមីន B1 B3 និង B5 ប៉ុណ្ណោះទេ ក្នុងវីតាមីន B7
ឬដែលយើងស្គាល់ថា បៃអូទីននោះ
បើខ្វះវីតាមីននេះស្បែករបស់ស្ត្រីទាំងឡាយប្រាកដជាជួបបញ្ហា
ជាពុំខាន
ពីព្រោះវីតាមីនប្រភេទនេះជាសារធាតុអាហារដែលនឹងក្លាយមកជាស្បែក
ក្រចក និង កោសិកាសរសៃសក់ ព្រមទាំងមានចំណែកជួយមាត់ ភ្នែក
និងថ្លើមទៀតផង។ សូម្បីតែវីតាមីន B9 ឬអាស៊ីដហ្វូលីកក៏អាច
ជំនួយកោសិកាធ្វើឲ្យកោសិកាខ្លាំង និង
អាចបង្កើតកោសិកាថ្មីហើយមានចំណែកជួយឲ្យសរសៃសក់ក្រស្កូវ
ធ្វើឲ្យអ្នកមានសរសៃសក់ខ្មៅក្រាស់រលើបរលោងបានយូរ។អាហារដែលសម្បូរ
ទៅដោយប្រភពវីតាមីន B ទាំងអស់នេះ ដូចជាបន្លែស្លឹកបៃតង
រុក្ខជាតិពពួកសណ្តែក និងគ្រាប់សណ្តែកផ្សេងៗ សាច់ សត្វត្រី
ផលិតផលធ្វើពីទឹកដោះគោ ធញ្ញជាតិចេកស៊ុត ស្រូវ និងស្រូវអូត ហើយវីតាមីន
Bប្រភេទខ្លះរាងកាយអាចផលិតបានដោយខ្លួនឯង។
3.វីតាមីន CនិងE
ចំពោះស្ត្រីណាដែលមានបញ្ហាស្បែកជ្រើវជ្រួញមុនអាយុ
ឬត្រូវប្រើជីវិតប្រចាំថ្ងៃចំកណ្តាលកម្តៅថ្ងៃខ្លាំង
ត្រូវឧស្សាហ៍ទទួលទានអាហារដែលសម្បូរទៅដោយវីតាមីន C និងE
ពីព្រោះវីតាមីនC និងE មានចំណែកជួយធ្វើឲ្យស្បែករបស់អ្នកខ្លាំង
ជួយកាត់បន្ថយស្នាមជ្រីវជ្រួញ និងអាការស្បែកចាស់មុនអាយុ
ការពារស្បែកពីកម្តៅថ្ងៃមិនឲ្យកើតបញ្ហាស្បែករលាក។ប្រសិនបើអ្នក
ជ្រើសរើសទទួលទានអាហារដែលមានវីតាមីន C និងE ឲ្យបានជាប្រចាំយូរៗ
នឹងជួយកាត់បន្ថយស្នាមរលាកខ្លោចដែលកើតពីការប៉ះទៅនឹងកាំរស្មី UVB
បានទៀតផង។
ប្រភពរបស់វីតាមីន C ឃើញមានក្នុងដំណាំពពួកក្រូច ត្របែក បន្លែ
ស្លឹកបៃតង ស្ពៃប្រ៊ូខូលីម្ទេសប្លោក ផ្កាស្ពៃ។
ចំណែកឯប្រភពរបស់វីតាមីន E សម្បូរនៅក្នុងប្រេងរុក្ខជាតិ សណ្តែក
គ្រាប់ធញ្ញជាតិ ម្កាក់ ប៊័រ ផ្ទី និងទំពាំងបារាំង។
សុភាពនារីណាដែលចង់ស្អាតបែបមិនខ្លាចកម្តៅថ្ងៃត្រូវឧស្សាហ៍ទទួលទាន
អាហារទាំងអស់នេះឲ្យបានញឹកញាប់។
4.វីតាមីន K
បញ្ហាក្រោមត្របកភ្នែកឡើងខ្មៅដូចខ្លាឃ្មុំផេនដា
ស្ត្រីជាច្រើនអាចគិតមិនឃើញថានឹងត្រូវដោញស្រាយបញ្ហានេះយ៉ាងណា?
វិធីងាយបំផុតដោយគ្រាន់តែចាប់ផ្តើមពីការជ្រើសរើសទទួលទានអាហារដែល
សម្បូរទៅដោយវីតាមីន K នេះឯង ពីព្រោះវីតាមីន K
នេះមានចំណែកជួយការពារកុំឲ្យឈាមកកស្ទះ
ធ្វើឲ្យយើងអាចកាត់បន្ថយស្នាមខ្មៅ និង
ស្នាមជាំប៉ុន្តែមិនចាំបាច់បញ្ច្រកចូលរាងកាយច្រើនពេកទេ
ព្រោះការពិតទៅពោះវៀនតូចរបស់យើងក៏អាចបង្កើតវីតាមីន K ដោយខ្លួនឯង
ដោយយើងគ្រាន់តែបន្ថែមត្រឹមតែ 100 មីក្រូក្រាមក្នុងមួយថ្ងៃ
តាមរយៈអាហារពពួកបន្លែស្លឹកបៃតង (ជាពិសេសស្ពៃប្រ៊ូខូលី និងផ្ទី)
ប្រេងសណ្តែកសៀង កាហេ្វ ផ្លែភែរ៍ សាច់សត្វ ទឹកដោះគោ
គឺចាត់ទុកថាគ្រប់គ្រាន់ទៅហើយ។
5.រ៉ែធាតុស៊ីលេនៀម
ស្ត្រីមួយចំនួនជ្រើសរើសទទួលទានអាហារបំប៉នដែលមានសមាសធាតុផ្សំរបស់
ស៊ីលេនៀម ពីព្រោះស៊ីលេនៀមអាចជួយការពារកោសិកាពីរ៉ាឌីកាល់សេរី
ជួយកាត់បន្ថយដំណើររលាករបស់ស្បែកដែលកើតពីការប៉ះត្រូវទៅនឹង
កម្តៅថ្ងៃខ្លាំង។
6.រ៉ែធាតុទង់ដែង និង ស័ង្កសី
អ្នកណាដែលខ្លាចចាស់
ខ្លាចស្បែកជ្រីវជ្រួញមិនតឹងណែនសូមចាំស្តាប់ព្រោះក្រៅពីវី
តាមីនផ្សេងៗដែលយើងស្គាល់គ្រប់គ្នាហើយនេះរ៉ែធាតុដូចជាទង់ដែង
និងស័ង្កសីក៏មានចំណែកជួយឲ្យស្បែករបស់អ្នកតឹងណែនបានដែរ
ដោយសារតែរ៉ែធាតុទង់ដែងមានចំណែកជួយក្នុងការបង្កើតសរសៃទឹកប្រូតេអ៊ីន
ក្នុងពេលដែលរ៉ែធាតុស័ង្កសីជួយជួសជុលសរសៃទឹកប្រូតេអ៊ីនដែលសឹក
រេចរឹល កាត់បន្ថយការផលិតជាតិខ្លាញ់និងកាត់បន្ថយការកកើតរបស់ មុន
ជួយពង្រឹងការលូតលាស់របស់កោសិកាថែមទាំងជួយព្យាបាល មុន បានទៀតផង។
បើបានទទួលទានរ៉ែធាតុទាំងអស់នេះជាមួយវីតាមីន C
នឹងធ្វើឲ្យរាងកាយអាចផលិតអ៊ីឡាស្ទីន ជាតិសរសៃ
ដែលជាភ្នាក់ងារជំនួយដ៏សំខាន់ក្នុងការទប់ទ្ររចនាសម្ព័ន្ធស្បែករបស់
យើង។
អាហារដែលសម្បូរទៅដោយទង់ដែងមានដូចជា ថ្លើម អាហារសមុទ្រ
រុក្ខជាតិពពួកសណ្តែក គ្រាប់សណ្តែកប្រភេទផ្សេងៗ
និងធញ្ញជាតិមិនខាត់ពណ៌។ ចំណែកស័ង្កសីវិញមានច្រើននៅក្នុងអយស្ទ័រ
និងសាច់មាន់មិនជាប់ខ្លាញ់
ប៉ុន្តែក្នុងការទទួលទានអាហារដែលសម្បូរទៅដោយរ៉ែធាតុទាំងអស់នេះ
មិនត្រូវទទួលទានក្នុងបរិមាណច្រើនពេកទេ ពីព្រោះអាចកើតជាតិពុល។
7.Q 10
ធ្លាប់ស្គាល់ច្បាស់ហើយមែនទេ ពីព្រោះ Q 10
ជាខូអង់ហ្ស៊ីមដ៏សំខាន់ក្នុងការធ្វើជាសារធាតុទប់ស្កាត់រ៉ាឌីកាល់
សេរី ឬជួយការពាររ៉ាឌីកាល់សេរីដែលកើតពីកាំរស្មី UV
ធ្វើឲ្យស្បែករបស់យើងភ្លឺថ្លាបន្ថែមភាពក្មេងខ្ចីបង្អង់ភាពចាស់។
តាមអម្មតារាងកាយរបស់យើងអាចផលិត Q 10 បានដោយផ្ទាល់ខ្លួនឯង
ប៉ុន្តែពេលយើងសង្កេតឃើញថាស្បែកចាប់ផ្តើមជ្រីវជ្រួញនៅពេលយើងមាន
អាយុច្រើននោះ ដោយសារតែរាងកាយអាចផលិត Q 10 បានតិចនោះឯង។
អាហារជាប្រភព Q 10នោះគឺត្រីសមុទ្រទឹកជ្រៅ ប្រេងសណ្តែក ស៊ុត
ត្រីសាឌីន ត្រីស្បៃកា សណ្តែកសៀង សាច់គោថ្លើម និងបេះដូង។
8.អាស៊ីដអាល់ហ្វាឡៃប៉ូអ៊ីក
រាប់ថាជាសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរីកម្រិតកំពូលតែម្តង
មិនតែប៉ុណ្ណោះថែមទាំងមានចំណែកជួយក្នុងការបង្កើនប្រសិទ្ធភាពដំណើរការ
របស់សារធាតុទប់ស្កាត់រ៉ាឌីកាល់សេរីផ្សេងៗដូចជា វីតាមីន C វីតាមីន E
គ្លុយតាថៃអូន ឬ Q 10
ប៉ុន្តែគុណសម្បតិ្តរបស់អាស៊ីដអាល់ហ្វាប៉ូអ៊ីកនោះអាចរលាយបាន
ទាំងក្នុងទឹក និងខ្លាញ់
ហើយថែមទាំងអាចជ្រាបឆ្លងកាត់ភ្នាស់ស្រោមកោសិកាចូលទៅបានជ្រៅដល់
កម្រិត DNA ជាភាពខុសគ្នាពីសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរីផ្សេងៗ
ដែលធ្វើឲ្យអាស៊ីដអាល់ហ្វាឡៃប៉ូអ៊ីកច្រើនតែត្រូវបានគេនាំ
យកមកប្រើដើម្បីបំពេញជំនួស។
ប្រភពអាហារដែលសម្បូរទៅដោយអាស៊ីដអាល់ហ្វាឡៃប៉ូអ៊ីក មានដូចជា
សាច់ក្រហម និង គ្រឿងក្នុង។ ចំណែកក្នុងបន្លែវិញមានខ្លះៗ ដែរ
ប៉ុន្តែមិនច្រើនណាស់ណាទេ ដូចជា ដំឡូងបារាំង ការ៉ុត និង ផ្ទី។
ស្ត្រីទាំងឡាយណាដែលចង់បានសម្រស់ស្អាតមិនត្រូវមើលរំលងអាហារដែល
សម្បូរទៅដោយសារធាតុបំប៉នស្បែកខាងលើនេះទេ។
ការលាបឡេថ្លៃៗមិនអាចជួយស្តារ
និងថែស្បែករបស់អ្នកបានល្អស្មើនឹងការស្អាតពីខាងក្នុងដោយ
ការជ្រើសរើសទទួលទានអាហារដែលមានប្រយោជន៍ទាំងអស់នេះឡើយ៕ដោយ khmerstation
0 Comments:
Post a Comment