កូរ៉េខាងជើងតែងតាំងនាយករដ្ឋមន្ត្រីដែលមានផ្នត់គំនិតកំណែទម្រង់
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការបាននិយាយថា លោក ប៉ាក់ ប៉ុងជូ វ័យ៧៤ឆ្នាំ បានស្បថសច្ចាចូលកាន់តំណែងនៅឯ សម័យប្រជុំប្រចាំឆ្នាំនៃសភាកំពូលប្រជាជន ដែលជាសភា ប្រថាប់ ត្រាកូរ៉េខាងជើង។ លោក បានជំនួសលោក ចូ យ៉ុងរីម។
ពីមុន លោកប៉ាក់ ធ្លាប់បម្រើការជានាយករដ្ឋមន្ត្រីចន្លោះឆ្នាំ២០០៣-២០០៧ ដែលលោកបាននាំមុខកំណែទម្រង់ទីផ្សារស្ទាក់ស្ទើរដែលព្យាយាមផ្តល់ ឲ្យក្រុមហ៊ុនរដ្ឋនូវស្វ័យភាពបន្ថែមទៀត ព្រមទាំងកាត់បន្ថយបណ្តើរៗរបបអាហាររដ្ឋ និងភាពចាំបាច់ប្រចាំថ្ងៃ។
ប៉ុន្តែប្រតិកម្មពីបក្ស និងយោធា ធ្វើឲ្យលោកត្រូវបានព្យួរការងារ ក្នុងខែមិថុនា ២០០៦ និងបណ្តេញចេញក្នុងឆ្នាំបន្ទាប់មក៕ភ្នំពេញប៉ុស្តិ៍ AFP/CC
0 Comments:
Post a Comment