Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, April 2, 2013

ជប៉ុន​រំលឹកថា ពិភពលោក​ពិតជា​ច្រឡំ​ធំ​ហើយ ចំពោះ​ការមើលស្រាល​កូរ៉េខាងជើង​

0 Comments


ក្រុង​តូ​ក្យូ ៖ បន្ទាប់ពី​បានប្រកាសថា ខ្លួន​កំពុងស្ថិត​ក្នុងស្ថានភាព​សង្គ្រាម​ជាមួយ​ទីក្រុង​សេ​អ៊ូ​លម​ក ឥឡូវនេះ​ទីក្រុង​ព្យុងយ៉ាង​បាន​គំរាម​បិទ​តំបន់ឧស្សាហកម្ម Kaesong នៅតាម​បណ្តោយ​ព្រំដែន​ដែលជា​តំបន់​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​រវាង​គ្នា​។ ក្រៅពី​កូរ៉េខាងត្បូង​ដែល​បានចាត់ទុក​ការគំរាមកំហែង​របស់​កូរ៉េខាងជើង ថា មិនជា​រឿង​ធំដុំ​នោះ សហគមន៍​អន្តរជាតិ​ជាទូទៅ​មិនបាន​មើលស្រាល​ចំពោះ​បញ្ហា​នេះ​ទេ​។

​ សម្រាប់​ប្រទេស​ជប៉ុន ការគំរាមកំហែង​រប​ស់​កូរ៉េខាងជើង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ចុងក្រោយ នេះ គឺជា​កាយវិការ​មួយ​ដែល​ហាក់ដូចជា​បាន​ឃ្លាតឆ្ងាយ​ពី​ទម្លាប់​ធម្មតា​ របស់ខ្លួន មានន័យថា ហាក់ដូច​ជាមាន​លក្ខណៈ​ប្រាកដប្រជា​ដែល​គេ​មិនគួរ​ធ្វើ​ព្រងើយកន្តើយ​ទេ​។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​ជប៉ុន​បានប្រកាស​ទទួលស្គាល់ ពី​ការ​ចម្រើន​ទៅមុខ​ជា​លំដាប់​នៃ​បច្ចេកវិទ្យា​គ្រាប់​មី​ស៊ី​ល​របស់ កូរ៉េខាងជើង​។ ក្រសួងការពារជាតិ​ជប៉ុន​បាន​បន្ថែមថា ពិភពលោក​ពិតជា​ច្រឡំ​ធំ​ហើយ​ដែល​បាន​មើលស្រាល​កូរ៉េខាងជើង នៅពេលដែល​របប​កុ​ម្មុយ​និ​ស្ត​មួយ​នេះ​បាន​គំរាម​វាយប្រហារ​មូលដ្ឋាន​យោធា អាមេរិក​នៅក្នុង​ទីក្រុង​អូ​គី​ណា​វ៉ា ប្រទេស​ជប៉ុន និង​នៅ Guam នោះ​។​

​ គេ​ពិតជា​ចាំបាន​ថា កាលពី​ប្រមាណ​ជា ១០​ឆ្នាំមុន មាន​មី​ស៊ី​ល​មួយ​គ្រាប់​របស់​កូរ៉េខាងជើង​បាន​ហោះ​រំលង​ដែនដី​ប្រទេស​ជប៉ុន ដោយ​គ្មាន​ប្រព័ន្ធ​រ៉ា​ដា​ណាមួយ​ចាប់​បានទេ និង​ដែល​កាលណោះ បានធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល និង​អ្នក​ដែល​បាន​ញាក់សាច់​យ៉ាងខ្លាំង​ជាងគេ គឺ​ជប៉ុន​តែម្តង​។ តាំងពី​ពេលនោះ​មក រដ្ឋាភិបាល​ជប៉ុន​ក៏បាន​សម្រេច​ដំឡើង​ប្រព័ន្ធ​ខែល​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី ​ល ជាមួយ​សហរដ្ឋអាមេរិក ដោយបាន​ចំណាយលុយ​រហូតដល់​ទៅ ៥ ០០០​លាន​ដុល្លារ​។ ប្រព័ន្ធ​ខែល​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​នេះ​បានដាក់​ឲ្យ​ដំណើរការ​តាំងពី កូរ៉េខាងត្បូង និង​អាមេរិក​បាន​ផ្តើម​សមយុទ្ធ​រវាង​គ្នា​មក​។ សមយុទ្ធ​ដែល​ចូលរួម​ដោយ​កម្លាំង​ទាហាន​ប្រមាណ​ជា ៤០ ០០០​នាក់ ក្នុងនោះ ក៏មាន​ការចូលរួម​ពី​ទាហាន​អាមេរិកាំង​មួយ​ភាគ​ដែលមាន​មូលដ្ឋាន​ក្នុង ប្រទេស​ជប៉ុន​ដែរ​៕.khmer2world

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com