Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, April 2, 2013

សិង្ហបុរី​មាន​ចំណាត់​ថ្នាក់​លើ​គេ​នៅ​អាស៊ាន

0 Comments

សិង្ហបុរី​មាន​ចំណាត់​ថ្នាក់​លើ​គេ​នៅ​អាស៊ាន


130403_14a
ភ្ញៀវ​ទេសចរ​បរទេស​ដើរ​ចូល​​ទស្សនា​ក្នុង​ទីក្រុង​បុរាណថៃ​មួយ​នៅ​ក្នុង​ខេត្ត​ឈៀង​ម៉ៃ​​។ រូបថត Bloomberg
បាងកកៈ នៅ​ពេល​និយាយ​ពី​តំបន់​ទិស​ដៅ​សម្រាប់​ភ្ញៀវ​ទេសចរ​ពេញ​និយម​នោះ ប្រទេស​ថៃ​គឺ​ស្ថិត​នៅ​ក្រោយ​ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី​។
របាយការណ៍​ស្តី​ពី​ភាព​ប្រកួត​ប្រជែង​ការ​ធ្វើ​ដំណើរ​និង​ទេសចរណ៍​ សម្រាប់​ឆ្នាំ​២០១៣​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក បាន​ផ្តល់​ចំណាត់​ថ្នាក់​ប្រទេស​សិង្ហបុរី​លើ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ហើយ​ផ្តល់​ចំណាត់​ថ្នាក់​ម៉ាឡេស៊ី​លើ​ប្រទេស ​ថៃ​។
របាយ​ការណ៍​នេះ​បាន​សរសើរ​ដល់​ឥរិយាបថ​រាក់​ទាក់​របស់​ប្រជាជន​ថៃ​ចំពោះ​ ភ្ញៀវ​ទេសចរ​បរទេស​និង​សកម្មភាព​ដ៏​រឹង​មាំ​របស់​វិស័យ​ឯកជន​នៅ​ប្រទេស​នេះ​ ក្នុង​ការ​បង្កើន​វិស័យ​ទេសចរណ៍​។ ប៉ុន្តែ​ឧស្សាហកម្ម​នេះ​បាន​ជាប់​គាំង​ដោយ​សារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ចលាចល​នយោបាយ​ការ​ការ​ពារ​ភាព​ជា​កម្មសិទ្ធិ​លើ​អចលន​ទ្រព្យ​និង​ការិយា​ ធិបតេយ្យ​ក្នុង​ការ​ចាប់​ផ្ដើម​ពាណិជ្ជកម្ម​នេះ​បើ​តាម​របាយ​ការណ៍​ដដែល​នេះ ដែល​ធ្វើ​ឡើង​រៀង​រាល់​ពីរ​ឆ្នាំ​ម្ដង។
ភ្ញៀវ​ទេសចរ​ទៅ​កាន់​ប្រទេស​ថៃ​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​ចំនួន ២៤,៥​លាន​នាក់​នៅ​ឆ្នាំ​នេះ​គឺ​កើន​ឡើង​ពី​ចំនួន​២២,៣​លាន​នាក់​កាល​ពី​ ឆ្នាំ​២០១២​។
នាយកដ្ឋាន​ទេសចរណ៍​សង្ឃឹម​ថា​នឹង​មាន​ភ្ញៀវ​ទេសចរ​ចំនួន​៣០​លាន​នាក់​មក​លេង​ប្រទេស​នេះ​នៅ​ឆ្នាំ​២០១៥។

ប្រទេស​ថៃ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៤៣ នៅ​ក្នុង​ពិភពលោក​ដោយ​បាន​ធ្លាក់​ចុះ​ពីរ​លេខ​ធៀប​នឹង​ការ​អង្កេត​ចុង​ក្រោយ ​បំផុត​កាល​ពី ឆ្នាំ​២០១១​។ ថៃ​ក៏​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​ទី៩​នៅ​ក្នុង​តំបន់​អាស៊ី​ ប៉ាស៊ីហ្វិក​ដែល​នាំ​មុខ​សិង្ហបុរី។
របាយ​ការណ៍​នេះ​បាន​បង្ហាញ​ថា៖ «​សិង្ហបុរី​បាន​ទទួល​ផល​ប្រយោជន៍​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ដ៏​ ល្អ រួម​ទាំង​ការ​ដឹក​ជញ្ជូន​ផ្លូវ​គោក​និង​ផ្លូវ​អាកាស»។
ម៉ាឡេស៊ី​ជាប់​ចំណាត់​ថ្នាក់​ទី​ពីរ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​និង​ ទី៨ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​សារ​តែ​តម្លៃ​ប្រេង​ឥន្ធនៈ​ថោក​ហើយ​ការ​យក​ពន្ធ​លើ​សំបុត្រ​យន្ត​ហោះ និង​ថ្លៃ​សេវា​ព្រលាន​យន្ត​ហោះ​មាន​កម្រិត​ទាប ខណៈ​ដែល​តម្លៃ​សណ្ឋាគារ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​។
ម៉ាឡេស៊ី​បាន​បើក​យុទ្ធនាការ​ទេសចរណ៍​ដ៏​ជោគ​ជ័យ​មួយ ដែល​មាន​ឈ្មោះ​ថា «Truly Asia» ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​ទស្សនា​ប្រទេស​នេះ​។
ឥណ្ឌូនេស៊ី ប្រ៊ុយណេ វៀតណាម ហ្វីលីពីន និង​កម្ពុជា មាន​ចំណាត់​ថ្នាក់​ទាប​ជាង​ថៃ ខណៈ​ដែល​ឡាវ និង​មីយ៉ាន់ម៉ា​មិន​ត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​របាយ​ការណ៍​នេះ​ទេ​៕ ភ្នំពេញប៉ុស្តិ៍PN

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com