Discussion
Photography
Tuesday, April 2, 2013
សេតវិមាន:ការគំរាមកំហែងរបស់កូរ៉េខាងជើងមិនថយចុះទេ ដោយសារការចល័តសព្វាវុធនៅតែបន្ត
ឧបទ្វីបកូរ៉េ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានថ្លែងបណ្តាញព័ត៌មាន AFP ក្នុងពេលដែលរៀបចំនិងផ្លាស់ប្តូរកម្លាំងទ័ពនៅឆ្នេរសមុទ្រ ភាគនិរតីនៃប្រទេសជប៉ុនថាក្នុងបរិយាកាសដ៏សែនអាប់អួរ សហរដ្ឋអាមេរិកបានដាក់នាវា ចម្បាំងប្រភេទនាវាពិឃាត នៅឆ្នេរសមុទ្ររបស់កូរ៉េខាត្បូង ដើម្បីត្រៀមទប់ទល់ការបង្ករមហន្តរាយ ពីការវាយប្រហារដោយអាវុធនុយក្លេអ៊ែពីកូរ៉េ ខាងជើង។
មន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានបន្តថា ការរៀបចំលក្ខណៈត្រៀម ធ្វើសង្គ្រាមរបស់អាមេរិកនេះ ធ្វើឡើងបន្ទាប់ ពីប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក ឈុនហ៊ី ប្រកាសជំហនៅ ថ្ងៃច័ន្ទថា នឹងប្រវាយប្រហារតប ប្រសិនកូរ៉េខាងជើង នៅតែបន្តការគំរាមកំហែង និងឈ្លានពានទៅប្រទេសខ្លួននោះ ។ មន្ត្រីសេតវិមានក៏បានបញ្ជាក់ថា ទោះយ៉ាងណា ការគំរាមកំហែងរបស់កូរ៉េខាងជើងលើកូរ៉េខាត្បូង និងអាមេរិកមិនថយចុះទេ គឺការចល័តជាទ្រង់ទ្រាយធំនៅតែបន្ត។
ចាប់ពីខែមីនា ឆ្នាំ២០១៣ កន្លងមកនេះ ប្រទេសកូរ៉េខាងជើង បានប្រកាសសង្គ្រាមជាមួយអាមេរិក និងកូរ៉េខាងត្បូង ជាបន្តបន្ទាប់ហើយបានបង្ហាញពីកម្លាំងទ័ពនិងសព្វាវុធរបស់ខ្លួនតា មបណ្តាញផ្សព្វផ្សាយរដ្ឋ។ ចំណែកសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក៏បាន សហការគ្នារៀប យុទ្ធសាស្ត្រតាមរយៈការធ្វើសមយុទ្ធ ជាបន្តបន្ទាប់ ដើម្បីត្រៀបទប់ទល់ជាមួយកូរ៉េខាងជើង។ ដោយឡែកប្រទេសចិន និងរុស្ស៊ីបានបង្ហាញការព្រួយបារម្ភខ្លាចមានការផ្ទុះ សង្គ្រាមនៅឧបទ្វីបកូរ៉េ ហើយបានអំពាវឲ្យអាមេរិកប្រឹងប្រែងរកដំណោះស្រាយតាមមធ្យោបាយ ផ្សេង ដើម្បីជៀសវាងសង្គ្រាមផ្ទុះឡើង៕ដោយ khmer2world
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment