អោម សេង បូរ៉ា ជាសហគ្រិនជោគជ័យវ័យក្មេង
លោកបាននិយាយថា នៅឆ្នាំ១៩៩៣ ពេលទាហានអ៊ុនតាក់ ទៅដល់ភូមិរបស់គាត់ ក្នុងខេត្តកំពង់ធំ មានប្រជាជនជាច្រើនបានសួរទៅអ្នកបើកបរដែលជាជនជាតិខ្មែរ។ មនុស្សជាច្រើនបានសួរថា៖ «តើលោករកប្រាក់បានប៉ុន្មាន?»។
អ្នកបើកបរបានឆ្លើយថាលោកទទួលបានប្រាក់ខែ២០០ដុល្លារក្នុងមួយខែ។
លោក បូរ៉ា ដែលកាលនោះមានអាយុ១៨ឆ្នាំ មានការរំភើបហើយសួរទៅអ្នកបើកបរនោះថា តើធ្វើដូចម្តេចទើបអាចរកបានប្រាក់ច្រើនអញ្ចឹង? អ្នកបើកបរឆ្លើយថា៖ «អ្នកត្រូវរៀនភាសាអង់គ្លេស និងរៀនបើកបរ»។
បញ្ហានេះបានធ្វើឲ្យអ្នកលក់ដូរតាមដងផ្លូវ រូបនេះបានធ្វើការសម្រេចចិត្តចេញពីគ្រួសារក្រីក្រទៅទីក្រុង ភ្នំពេញដើម្បីរៀនភាសាអង់គ្លេស។
សព្វថ្ងៃនេះលោក សេង បូរ៉ា មានបទពិសោធច្រើនក្នុងជំនួញនិងភាពជាអ្នកដឹកនាំ។ លោកបានក្លាយជាអគ្គនាយកវ័យក្មេងបំផុតនៅអាយុទើបតែ២៧ឆ្នាំ។ លោកបានបង្កើត និងដឹកនាំស្ថាប័នឯកជនជាច្រើននិងវិទ្យាស្ថានសង្គមរួមមានក្រុមហ៊ុន ពិគ្រោះយោបល់ Aplus Consulting និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ Aplus គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងសហគ្រាសកម្ពុជាមូលនិធិករុណា។ លោកបណ្ដុះបណ្ដាលមនុស្សជាង១ម៉ឺននាក់រួមមានសហគ្រិន អគ្គនាយកក្រុមហ៊ុន មន្រ្តីស៊ីវិល និងនិស្សិតជាច្រើនទៀត។
លោក សេងបូរ៉ា ពន្យល់ថា៖ «ដើម្បីទទួលបានជោគជ័យអ្នកចាំបាច់ត្រូវឈរលើកំពូលភ្នំដែល សម្លឹងមើលទៅចំណុច៣៦០អង្សារនៃពាណិជ្ជកម្មរបស់យើង។ ធ្វើជាសហគ្រិនម្នាក់ចាំបាច់ត្រូវមើលហើយពិចារណាគ្រប់ទិដ្ឋភាព ទាំងអស់និងពិនិត្យរាល់ហានិភ័យយើងចាំបាច់ត្រូវយល់ពីអ្វីដែលយើង មិនដឹង»។
ក្នុងទីក្រុងភ្នំពេញលោកបន្តធ្វើការជាអ្នកលក់ដូរតាមដងផ្លូវ រហូតលោកទទួលបានអាហារូបករណ៍ផ្ដល់មូលនិធិដោយប្រទេស អូស្ត្រាលីខាងការគ្រប់គ្រង។ បន្ទាប់មកលោកបានទៅហាត់ការនៅក្នុង Ernst & Young។
ពេលនេះ អោម សេង បូរ៉ា មានសញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មនិងបរិញ្ញាបត្រគ្រប់គ្រងឯកទេសខាងគណនេយ្យ។
លោកបានចាប់ផ្តើមការងារដំបូងនៅអង្គការ World Vision ជាសវនករផ្ទៃក្នុង និងមិនយូរប៉ុន្មានលោកបានកាន់តំណែងគ្រប់គ្រងផ្នែកសវនកម្មនេះ។
ធ្វើការពីគម្រោងមួយទៅគម្រោងមួយលោកដឹងពីមេរៀនដែលអង្គការ ក្រៅរដ្ឋាភិបាលប្រឈមក្នុងប្រទេសកម្ពុជាទាក់ទងនឹងស្ថិរភាពការងារ៖ «ពេលនោះខ្ញុំយល់ថាពួកគេមិនមាននិរន្តរភាពដោយសារតែពួកគេខ្វះ ប្រភពប្រាក់ចំណូល»។
បូរ៉ា និយាយដោយមើលឃើញពីបញ្ហាដូចគ្នានេះនៅក្នុងរចនាសម្ព័ន្ធគ្រួសារ ដែលមានលក្ខណៈប្រពៃណីនៅកម្ពុជា។ លោកបន្តថា៖ «ជាធម្មតាមូលហេតុនៃភាពក្រីក្រគឺថា មនុស្សទាំងអស់ក្នុងគ្រួសារភាគច្រើនពឹងផ្អែកលើប្រភពប្រាក់ចំណូល តែមួយគឺឪពុកជាអ្នករក»។
នៅក្នុងឆ្នាំ២០០៤ លោកក្លាយជាអគ្គ នាយកវ័យក្មេងបំផុតនៅក្នុងកម្មវិធីឥណទាន VisionFund របស់ World Vision។ ក្នុងអំឡុងពេលជាង៥ឆ្នាំ លោក បូរ៉ាដឹកនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំមុខគេក្នុងប្រទេស កម្ពុជាឆ្លងកាត់វិបត្តិហិរញ្ញវត្ថុពិភពលោក។
ប៉ុន្តែដោយសារតែចំណង់ជាសហគ្រិនជំរុញឲ្យលោកចាកចេញពីតួនាទី នេះ ហើយសម្លឹងមើលទៅឱកាសការងារក្នុងប្រទេសកម្ពុជាទាក់ទងការងារជំនាញ និងបទពិសោធ។ លោកពន្យល់ថា៖ «ខ្ញុំយល់ថាគុណភាពរបស់ក្រុមហ៊ុនពឹងទាំងស្រុងលើគុណភាពរបស់ បុគ្គលិកនីមួយៗ»។ ទន្ទឹងនឹងនេះគុណភាពរបស់មនុស្សអាចអាស្រ័យលើការសម្រេចចិត្ត។
លោកបានបន្តថា៖ «យើងគិតមិនចេញដោយសារតែយើងមិនមានព័ត៌មាននិងការទទួលបាន ព័ត៌មានត្រឹមត្រូវដែលយើងត្រូវការដើម្បីសហការជាមួយនឹងមនុស្ស ត្រឹមត្រូវ»។
កិច្ចសហការទាំងនោះបានធ្វើឲ្យផែនការរបស់លោកក្លាយជាការពិតរហូតមកដល់ពេលនេះ។
លោក ថ្លែងថា៖ «អ្វីៗប្រព្រឹត្តទៅយ៉ាងល្អ។ ខ្ញុំសប្បាយណាស់ជាមួយនឹងនិន្នាការបច្ចុប្បន្ននេះសម្រាប់សហគ្រិន ក្មេងៗ។ ខ្ញុំមានសុទិដ្ឋិនិយមថាកម្ពុជានឹងផ្លាស់ប្តូរមុខមាត់។ ឆ្នាំ២០១៥ នឹងជាឱកាសការងារធំសម្រាប់អ្នកដែលបានរៀបខ្លួនជាស្រេចដើម្បី ធ្វើជាដៃគូដ៏ល្អជាមួយបណ្ដាក្រុមហ៊ុនបរទេស»។
លោក អោម សេង បូរ៉ា បានបង្កើតក្រុមហ៊ុនពិគ្រោះយោបល់ Aplus ក្នុងឆ្នាំ២០០៨ដើម្បីផ្ដល់ធនធានមនុស្សនិងដំណោះស្រាយពន្ធដល់ បណ្ដាក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុនមានដៃគូជាច្រើនជាមួយអង្គការជាង១០០ មានបុគ្គលិក១ ពាន់នាក់ត្រូវបានដាក់ពាសពេញប្រទេសកម្ពុជា៕ PB
0 Comments:
Post a Comment