Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, April 3, 2013

អាមេរិក​​បារម្ភ​​ពី​សិទ្ធិ​សេរីភាព​​​អេ​ហ្ស៊ីប​ក្រោយ​ចាប់​​​អ្នក​កំប្លែង​រិះ​គន់

0 Comments

អាមេរិក​​បារម្ភ​​ពី​សិទ្ធិ​សេរីភាព​​​អេ​ហ្ស៊ីប​ក្រោយ​ចាប់​​​អ្នក​កំប្លែង​រិះ​គន់


130403_18a
ពិធីករ​ទូរទស្សន៍ និង​អ្នក​កំប្លែង លោកយូ​សេហ្វ ចោម​រោម​ដោយ​អ្នក​គាំ​ទ្រ។ AFP
វ៉ាស៊ីនតោនៈ អាមេរិក​ពី​ថ្ងៃ​អង្គារ​បាន​សម្តែង​កង្វល់​ជុំវិញ​សេរីភាព​នៃ​ការ​បញ្ចេញ​ មតិ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប បន្ទាប់​ពី​ការ​ចាប់​ខ្លួន​អ្នក​កំប្លែង​ម្នាក់​ពី​បទ​ប្រមាថ​ប្រធានា​ធិបតី ​លោក​ម៉ូហាម៉េត មួរស៊ី និង​សាសនា​អ៊ិស្លាម។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក លោក​ស្រី វីតូរៀ នូឡែន បាន​ថ្លែង​ថា ការ​ឃុំ​ឃាំង និង​ការ​ដោះ​លែង​អ្នក​កំប្លែង​រិះ​គន់​លោក​បាសេម យូសេហ្វ (Bassem Youssef)គឺ​ជា​ភ័ស្តុតាង​នៃ​«និន្នាការ​រុក​កួន​មួយ» នៃ​ការ​កម្រិត​ព្រំដែន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​កំពុង​កើន​ឡើង។
លោក យូសេហ្វ ដែល​កម្មវិធី​រិះ​គន់​ឥត​សំចៃ តាម​ទូរទស្សន៍​របស់​លោក​លើ​ក្រុម​អ្នក​គ្រប់​គ្រង​អេហ្ស៊ីប ត្រូវ​បាន​ដោះ​លែង​កាល​ពី​ថ្ងៃ​ចន្ទ និង​បាន​បញ្ជា​ឲ្យ​បង់​ប្រាក់​២២០០​ដុល្លារ ដោយ​រង់​ចាំ​ការ​ស៊ើប​អង្កេត​ទៅ​តាម​ពាក្យ​បណ្តឹង​ជាច្រើន។
លោក​ស្រី​នូឡែន បាន​ថ្លែង​ថា៖ «យើង​បារម្ភ​ថា ក្រុម​រដ្ឋ​អាជ្ញា​សាធារណៈ​ទំនង​ជា​បាន​សាក​សួរ​រួច​ហើយ​និង​បាន​ដោះ​លែង​ លោក​បាសេម យូសេហ្វ ដោយ​បង់​ប្រាក់​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ ពី​បទ​ប្រមាថ​សាសនា​អ៊ិស្លាម និង​ប្រធានា​ធិបតី មួរស៊ី។ ករណី​នេះ គួប​ផ្សំ​នឹង​ដីកា​ចាប់​ខ្លួន​ថ្មី​ដែល​បាន​ចេញ​សម្រាប់​ក្រុម​សកម្មជន​ នយោបាយ​ជាច្រើន​ទៀត គឺ​ជា​ភ័ស្តុតាង​នៃ​និន្នាការ​រុក​កួន​មួយ​នៃ​ការ​កម្រិត​ព្រំដែន​កំពុង​កើន ​ឡើង​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ»។

លោក យូសេហ្វ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​សាសនា​អ៊ិស្លាម​ដោយ​បង្កើត​ពិធី​សូត្រ​ ធម៌​ការ​កំប្លែង​លេង​សើច​មួយ​និង​ពី​បទ​ប្រមាថ​លោក​មួរស៊ី ដោយ​បង្កើត​ការ​លេង​ស៊ើច អំពី​ជំហរ​អន្តរជាតិ​របស់​លោក។ លោក​យូសេហ្វ ក៏​បាន​ធ្វើ​ការ​លេង​សើច​ចំពោះ​ក្រុម​អ្នក​កាន់​អំណាច​ជាច្រើន​ទៀត​ក្នុង​ ប្រទេស​នេះ​ដែរ៕ IN

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com