​ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃរបស់​លោក​ពូទីន​ទៅ​កាន់​ប្រទេស​ អាល្លឺម៉ង់ ​និង​​ហុល្លង់​​ដើម្បី​ពិភាក្សា​​ពី​ទំនាក់ទំនង​​ពាណិជ្ជកម្ម​របស់​រវាង​ រុស្ស៊ី​ និង​ប្រទេស​ទាំង​ពីរ​​ ​​​បាន​ទទួល​ស្វាគមន៍​ដោយ​​​​​​បាតុកម្ម​​ប្រឆាំង​នឹង​រូប​លោក​ទៅ​វិញ។
​ ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ហុល្លង់​ Mark Rutte ​គេ​សង្កេត​ឃើញ​​​ក្រុម​សកម្មជន​​សិទ្ធិ​ជន​ភេទ​ទី​ ៣ ​រាប់​រយ​នាក់​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រៅ​កន្លែង​ប្រជុំ​របស់​ប្រមុខ​រដ្ឋ​ទាំង​ពីរ​​​ដោយ​លើក​បដា​​ និង​ពាក្យស្លោក​ប្រឆាំង​លោក​ ពូទីន។​ ​
លោក​ ពូទីន (ស្តាំ) ​ក្នុ​ង​ដំណើរទស្សនកិច្ច​ទៅ​ជួប​លោក​ស្រី​ Merkel ​នៅ​ទីក្រុង​ Hanover
​ នៅមុន​នោះបន្តិច​ ពោល​​គឺ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ជួប​ ជាមួយ​លោកស្រី​អធិការបតី​ Angela Merkel ​​​នា​ពិព័រណ៍​ពាណិជ្ជកម្ម​​ធំ​បំផុត​ក្នុង​លោក​​ក្នុង​ទីក្រុង​ Hanover ​លោក​ ពូទីន​ ក៏​ត្រូវ​​រំខាន​ដោយ​​សមាជិក​ក្រុម​ប្រឆាំង​នារី​អ៊ុយក្រែន​អត់​អាវ​ (Topless) ​Femen ​ចំនួន​បី​នាក់​ផង​ដែរ។ ​នៅ​ពេល​នោះ​ ​នារី​ទាំង​បី​នាក់​​បាន​រត់​ចូល​សំដៅ​ទៅ​លោក​ ពូទីន ​និង​សរសេរ​អក្សរ​ដាក់​នៅ​លើ​ខ្លួន​ថា​ “F*** Dictator” ​ឬ​ “ជន​ផ្ដាច់ការ​ដ៏​គម្រក់”។
​នៅ​ពេល​នោះ ​ លោក​ ពូទីន​​​ បាន​លើក​មេដៃ​ទាំង​ពីរ​ឡើង​​ជា​សញ្ញា​ឌឺដង​ថា ​ធ្វើ​បាន​ល្អ។ ​​បន្ទាប់​ពី​នោះ ​​លោក​ ពូទីន​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​ដោយ​កំប្លែង​ក្នុង​ន័យ​ឌឺដង ​ថា ​លោក​ចូលចិត្ត​ការ​សម្ដែង​របស់​ក្រុម​បាតុករ​នារី​ទាំង​បី​នាក់។ ​លើស​ពី​នោះ​លោក​ បាន​និយាយ​ថែម​ទៀត​ថា ​”អ្នក​គួរ [លោកស្រី​ Merkel] ​អរគុណ​ដល់​នារី​អ៊ុយក្រែន​ទាំង​នោះ​ដែល​ជួយ​ផ្សព្វផ្សាយ​​ពិព័រណ៍​​នេះ”។
​ ​លោក​ ពូទីន​ កំពុង​ពិភាក្សា​លើ​ច្បាប់​ថ្មី​ប្រឆាំង​នឹង​សិទ្ធិ​ភេទទី​បី។ ​បើ​សិន​ជា​ច្បាប់​ថ្មី​នេះ​ត្រូវ​អនុម័ត​ ​ការ​ផ្សព្វផ្សាយ​នានា​ពាក់ព័ន្ធ​នឹង​ភេទ​ទី​បី​គ្រប់​រូបភាព​​នឹង​ត្រូវ​ ហាម​ឃាត់។ ​​ក្រុម​សកម្មជន​សិទ្ធិ​​​ជន​ភេទ​ទី​៣ ​បាន​លើក​ឡើង​ថា​​ មនុស្ស​ភេទ​ទី ៣ ​ក៏​ជា​មនុស្ស​ និង​មាន​សិទ្ធិ​ដូច​មនុស្ស​ធម្មតា​ដែរ៕

លោក​ ពូទីន​ ច្បូយ​មាត់​​ជា​លក្ខណៈ​ឌឺដង​​ចំពោះ​ការ​ប្រឆាំង​របស់​ក្រុម​នារី Femen
លោក​ ពូទីន​ លើក​មេដៃ​ទាំង​ពីរ​​​ក្នុង​ន័យ​ឌឺដង​ថា ​ធ្វើ​បាន​ល្អ
ក្រុម​បាតុករ​នារី Femen ​ត្រូវ​​អង្គរក្ស​ចាប់​ខ្លួន​កុំ​ឲ្យ​ប្រឆាំង
ប្រែ​សម្រួល៖ Zac
ប្រភព៖ BBC, Nydaily សប្បាយ