អាមេរិកអបអរចំពោះការខំប្រឹងប្រែងរបស់ចិននិងរុស្ស៊ី
នៅថ្ងៃចន្ទម្សិលមិញនេះ សេតវិមានអាមេរិកបានសំដែងការអបអរចំពោះកិច្ចប្រឹងប្រែងរបស់ចិននិង រុស្ស៊ី ក្នុងការសុំអោយមានការបន្ធូរបន្ថយស្ថានភាពតានតឹងដែលបង្កដោយ កូរ៉េខាងជើង។ ទន្ទឹមនេះដែរ អាមេរិកនឹងបន្តសហការជាមួយប្រទេសទាំងពីរដែលជាដៃគូរបស់ ខ្លួន ដើម្បីអោយកូរ៉េខាងជើងគោរពនូវកាតព្វកិច្ចរបស់ខ្លួន នៅលើឆាកអន្តរជាតិ។“យើងនឹងបន្តធ្វើការជាមួយចិននិងរុស្ស៊ី ដែលជាដៃគូរបស់យើង ព្រមទាំងប្រទេសផ្សេងទៀត ដើម្បីអោយកូរ៉េខាងជើងគោរពកាតព្វកិច្ចរបស់ខ្លួន លើឆាកអន្តរជាតិ។”
នេះជាប្រសាសន៍លើកឡើងរបស់លោក Jay Carney អ្នកនាំពាក្យសេតវិមានអាមេរិក។
នៅចំពោះមុខស្ថានការនៅឧបទ្វីបកូរ៉េ មន្ទីរPentagone អាមេរិកបានប្រាប់ថា អាមេរិក ទាក់ទងជិតដិតជាប់លាប់ជាមួយចិន រុស្ស៊ី កូរ៉េខាងត្បូង និងជប៉ុន។
ក្រុង Washington យល់ថា ក្រុងប៉េកាំងអាចប្រើប្រាស់តួនាទីដ៏សំខាន់របស់ខ្លួន ដើម្បីដាក់ឥទ្ធិពលលើក្រុងព្យុងយ៉ាង អោយបញ្ឈប់ការផ្គើនតទៅទៀត។ គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ ចិនដែលធ្លាប់បានបោះឆ្នោតអោយមានការដាក់ទណ្ឌកម្មលើកូរ៉េ ខាងជើងដែលជាដៃគូសំខាន់របស់ខ្លួននោះ បានសំដែងការព្រួយបារម្ភចំពោះវិបត្តិដែលកំពុងតែពុះពោរនៅ ក្នុងឧបទ្វីបកូរ៉េ។
“គ្មានអ្នកណាម្នាក់ ដែលត្រូវគេអនុញ្ញាតអោយប្រញាប់ប្រញាល់បង្កភាពវឹកវរ ច្របូកច្របល់ក្នុងតំបន់ ពិសេសក្នុងពិភពលោកនេះ ដោយសារតែគំនិតអាត្មានិយមរបស់ខ្លួននោះទេ។” នេះជាការលើកឡើងរបស់ក្រុងប៉េកាំង ដោយពុំបានបញ្ជាក់ថា តើខ្លួនចង់សំដៅអត្ថន័យអស់នេះទៅរកកូរ៉េខាងជើង រឺក៏សហរដ្ឋអាមេរិក។
កាលពីចុងសប្តាហ៍មុន អាមេរិកក៏បានបង្ហាញគោលបំណងចង់បន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េ ខាងជើងផងដែរ ដោយបានប្រកាសថា នឹងលើកពេលសាកល្បងមីស៊ីលនៅរដ្ឋCalifornie។ ប្រធានាធិបតីរុស្ស៊ីបានវាយតំលៃថា នេះជាអាកប្បកិរិយាមួយដ៏សំខាន់បំផុតរបស់អាមេរិក។
គួរបញ្ជាក់ថា ថ្វីដ្បិតតែការគំរាមកំហែងនុយក្លេអ៊ែរគ្រាន់តែជាទំលាប់មួយ របស់ក្រុងព្យុងយ៉ាងក៏ពិតមែន សហរដ្ឋអាមេរិកចាត់ទុកថាស្ថានភាពអស់នេះ មិនមែនជាការលេងសើចនោះទេ។ ហើយសហរដ្ឋអាមេរិកនៅតែបន្តគាំទ្រការពារប្រទេសកូរ៉េខាង ត្បូងតទៅទៀត៕ប្រភពពី (rfi)
0 Comments:
Post a Comment