Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, April 9, 2013

​មី​ស៊ី​ល​​ដែល​កូរ៉េខាងជើង ត្រៀម​វាយប្រហារ ផ្កាយរណប​របស់​អាមេរិកចាប់​ទិន្នន័យ​អត់​បាន​

0 Comments





​មី​ស៊ី​ល​​ដែល​កូរ៉េខាងជើង ត្រៀម​វាយប្រហារ ផ្កាយរណប​របស់​អាមេរិកចាប់​ទិន្នន័យ​អត់​បាន​
ឧបទ្វីប​កូរ៉េ ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា របស់​កូរ៉េខាងជើង​បា​ន​​អះ​អា​ង​ថា​ កាំជ្រួច មី​ស៊ី​ល​ដ៏​ទំនើប​របស់​កូរ៉េខាងជើង​បាន បញ្ជូនទៅ​សមុទ្រ​ភាគ​ខាងកើត​តាំងពី​ថ្ងៃ ទី​៥ ខែមេសា ហើយ​ថ្ងៃទី​៦ ខែមេសាហើយ​មី​ស៊ី​ល​ទាំង​នោះបាន​បាត់​ខ្លួន ដោយ​កូរ៉េខាងជើង​បាន​យក​លាក់​គេច​ផុតពី​ប្រព័ន្ធ​ផ្កាយរណប​របស់​អាមេរិក ដែល​សកម្មភាព​ខាងលើនេះ មិន​ខុស​អ្វី​ពី​ការបង្ហាញ​មី​ស៊ី​ល​ដ៏ ទំនើប​របស់​ទីក្រុង​ព្យុងយ៉ាង​ឱ្យទៅ​ពិភព លោក​បានដឹង​នោះទេ ។

​រឿង​ ដែល​កូរ៉េខាងជើង បង្ហាញ​មី​ស៊ី​ល​ទំនើប​ទាំងនោះ​គឺ​ចង់ ផ្ញើ​សារ​ដល់​ពិភពលោក​ទាំងមូល​ឲ្យ​បានដឹងថា កូរ៉េខាងជើង​បាន​បញ្ជូន​មី​ស៊ី​ល​ទាំងនោះ​តាមផ្លូវ​ដែក ងាយស្រួល​ក្នុងការ​ចាប់បាន​ពី​ផ្កាយរណប​របស់​អាមេរិក និង​ជា​សញ្ញា​បញ្ជាក់ថា កូរ៉េខាងជើង បាន​បង្ហោះ​មី​ស៊ី​ល​ជាថ្មី​ម្ដងទៀត ។ ដោយឡែក​ការបង្ហាញ​មី​ស៊ី​ល​ទាំង នោះ​មានន័យថា កូរ៉េខាងជើង​នឹង​បាញ់ មី​ស៊ី​ល​ដោយ​ចៃដន្យ​ណាមួយ​ក្នុងពេល ខាងមុខ ។ កាំជ្រួច​មី​ស៊ី​ល Musudan ស្ថិតនៅ​ទីតាំង​ក្នុង​ការធ្វើ​សមរភូមិ​ហើយ លាក់​នៅ​រូង​ក្រោម​ដី អាច​បាញ់​ចេញ គ្រប់ពេលវេលា ។

​ការ​លាក់​មី​ស៊ី​ល​ទាំងនោះ​ធ្វើឱ្យ​ សត្រូវ​មិនអាច​ព្យាករណ៍​ទុក ជាមុន​ពី​ការបាញ់​បង្ហោះ​មី​ស៊ី​ល​ទាំង​នោះឡើយ ។ សហរដ្ឋអាមេរិក​បាន​ប្រកា​សនឹង វាយ​បញ្ចប់សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​នៅ សបា្ដហ៍​ក្រោយ ប្រសិនបើ​កូរ៉េខាងជើង ប្រើ​អាវុធ​នុយក្លេអ៊ែ​បង្ក​សង្គ្រាម​ដូច ការអះអាង​មែន​នោះ​។ មន្ដ្រី​អ្នកនាំពាក្យ​សេត​វិមាន​បាន​ថ្លែងថា មិនមាន អ្វី​គួរឱ្យភ្ញាក់ផ្អើល​ទេ​ប្រសិន​កូរ៉េ​ខាង ជើង​បង្ហាញ​អាវុធ​នុយក្លេអ៊ែរ​ពេល សង្គ្រាម​ផ្ទុះឡើង​នោះ គឺ​យោធា អាមេរិក​នឹង​ឆ្លើយតប​វិញ​ឱ្យ​សមស្រប​ហើយ​ទាន់ពេល ។

ក្រុង​ព្យុងយ៉ាង​បានប្រកាស​វាយ ប្រហារ​លើ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង បន្ទាប់ពី​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ បានអនុម័ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច កាលពី​ខែ​មុន​ដោយសារ​ការ សាកល្បង​អាវុធ​នុយក្លេអ៊ែ​។ កាលពី​ថ្ងៃ ទី​៥ ខែមេសា ទីក្រុង​ព្យុងយ៉ាង បាន​ជូន ដំណឹង​ឱ្យ​ប្រទេស​នានា​ដែលមាន​ស្ថានទូត និង​ស្ថាន​កុងស៊ុល នៅក្នុង​ទឹកដី​របស់ខ្លួន ត្រូវ​ជម្លៀស​មន្ដ្រីការទូត​ចេញ ឱ្យបាន ត្រឹម​ថ្ងៃ​១០​ខែមេសា​នេះ ដើម្បី​ជៀស វាង​គ្រោះថ្នាក់​ពេល​សង្គ្រាម​ផ្ទុះឡើង ៕ប្រភព khmer2world

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com