ការចូលចិត្ត ពណ៌ អាចបង្ហាញពីនិស្ស័យរបស់មនុស្ស
ប្រភព៖ សៀវភៅ អាថ៌កំបាំងចិត្តយុវតី, ដោយ៖ ចន្ទ័ ដារ៉ា - See more at: http://popzone.asia/?news=1881#sthash.XXfP7ssP.dpuf
ការចូលចិត្ត ពណ៌ អាចបង្ហាញពីនិស្ស័យរបស់មនុស្ស
មនុស្ស
យើងម្នាក់ៗតែងតែមាន ចំណង់ចំណូលចិត្តខុសៗគ្នា។
មានអ្នកខ្លះចូលចិត្ត ខោអាវ ពណ៌ក្រហម ពណ៌ស្វាយ
...ទៅចំណង់ចំណូលចិត្តរបស់គេម្នាក់ៗ។ ហើយពណ៌នីមួយក៏អាច
បញ្ជាក់ពីនិស្ស័យ ក៏ដូចជាអត្តចរិតរបស់បុគ្គលម្នាក់ៗបានផងដែរ។
ដូច្នះហើយបានជាផបហ្សូន
អាស៊ីសូមបង្ហាញពីអត្ថន័យរបស់ពណ៌នីមួយៗផងដែរ។
- ពណ៌ក្រហម ជាមនុស្សណាដែលចូលចិត្តពណ៌ក្រហម ជាមនុស្សចូលចិត្តបង្ហាញសមត្ថភាព មិនចូលចិត្តនៅមួយកន្លែង និងពោរពេញដោយភាពរហ័សស្វាហាប់ហើយប្រែប្រួលដោយងាយ។
- ពណ៌ទឹកក្រូច ជាមនុស្ស ដែលអាចសម្របសម្រួលខ្លួនជាមួយអ្នកដទៃបានដោយងាយ និងជាមនុស្សអណិតអាសូរព្រួយបារម្ភ ចំពោះអ្នកដទៃហើយជាមនុស្សចិត្តរាយមាយបន្តិច។
- ពណ៌លឿង ជាមនុស្សមានមនោគតិល្អ គេតែងតែត្រៀមខ្លួនជូយទំនុកបម្រុងដល់អ្នកដទៃ ចូលចិត្តភាពឯកា មានទ្រឹស្តីច្រើនជាងការអនុវត្ត ជាក់ស្តែងនិងជាមនុស្សពូកែអៀនខ្មាសផងដែរ។
- ពណ៌បៃតង ជាមនុស្សគំរូ ចូលចិត្តធ្វើខ្លួនជាមនុស្សល្អ ចូលចិត្តប្រកួតប្រជែង ចង់បានកត្តិយស យកចិត្តទុកដាក់លើទំនៀមទំលាប់ប្រពៃណី ចូលចិត្តធម្មជាតិ និងជាមនុស្សដែលនិយាយត្រង់ទៅត្រង់មក។ មានភាពម្ចាស់ការលើខ្លួនខ្ពស់ មិនភ្លើតភ្លើននិងជាមនុស្សដែលស្រលាញ់គ្រួសាររបស់ខ្លួន។
- ពណ៌ខៀវ ជាមនុស្សដែល ជឿជាក់ និងចិត្តត្រជាក់ គិតមុនគូរ ចូលចិត្តរស់នៅក្នុងបរិយាកាសទន់ភ្លន់។ ឆាប់យល់ចិត្តអារម្មណ៏របស់អ្នកដទៃ អាចគ្រប់គ្រងអារម្មណ៏ខ្លួនឯងបានយ៉ាងល្អ និងមិនព្រមបង្ហាញ ស្ថានភាពរបស់ខ្លួនឯងឲ្យអ្នកដទៃដឹង ដោយងាយៗ មានគំណិតស្ថាបនាហួសនិស្ស័យ ពិបាក ឲ្យអ្នកដទៃ។
- ពណ៌ស្វាយ ជាមនុស្សមាន អាម្មណ៍ ល្អបញ្ញាឆ្លាតវៃពូកែសង្កេតតាមដានស្ថានភាពជុំវិញខ្លួន អាចត្រូវគេញុះញុង់បានដោយងាយមិនសូវប្រកាន់តឹងតែង ជាមនុស្សគិតដល់ភាពត្រឹមត្រូវ និងភាពស្រស់ ស្អាត ជានិច្ច។
- ពណ៌ត្នោត ជាមនុស្សមាន សីលធម៌ល្អ វៃឆ្លាតក្នុងរឿងលុយកាក់ មាននិស្ស័យរឹងរូស និងកំណាញ់ មានចិត្តប្រាកដប្រាជា និងរុញរាចំពោះអ្វីដោយងាយៗ មិនចូលចិត្តការប្រមាថមើលងាយ។
- ពណ៌ប្រផេះ ជាមនុស្សប្រយ័ត្នប្រយែងខ្លួនប្រាណ ចេះសម្របសម្រួលខ្លួនទៅតាមស្ថានការណ៍។ ស្វែងរកសន្តិភាព និងភាពស្ងប់ស្ងាត់ មិនហ៊ីហា ព្យាយាមសម្រេចគោលបំណងរបស់ខ្លួន ជាអ្នកមានរបៀបរៀបចំផែនការ និងជាអ្នកអនុវត្តដ៏ល្អបំផុត។
- ពណ៌ខ្មៅ ជាមនុស្សគោរពទំនៀមទំលាប់ មានរបៀបរបប បែបផែនសុភាពរាបសារ លេចធ្លោ អាចលាក់ទុកនូវរឿងអាកំបាំងរបស់គេបានយ៉ាងល្អ។ ប្រសិនជាប្រិយមិត្តជឿឬមិនជឿ អាចព្យាយាមសំគាល់មើលបាន នោះនឹងបានដឹងថា ពិតឬមិនពិតជាក់ជាមិនខាន។

ប្រភព៖ សៀវភៅ អាថ៌កំបាំងចិត្តយុវតី, ដោយ៖ ចន្ទ័ ដារ៉ា
ប្រភពពី popzone.asia
0 Comments:
Post a Comment