ជំងឺមហារីកសួតគឺជាជំងឺមហារីកប្រភេទកាចមួយដែលគេឧស្សាហ៍ឃើញកើតមាននៅលើសួត
ភាគច្រើននៃរឹសគល់ជំងឺមហារីកសួតកើតឡើងពីភ្នាសកោសិកានៃទងសួត(Bronchial epithelial
Cells) តាមរយៈនេះវាក៏ត្រូវបានគេប្រសិទ្ធិនាមឈ្មោះមួយផ្សេងទៀតគឺ
“ជំងឺមហារីកទងសួត”(Bronchogenic
Carcinoma)។អាការៈនៃជំងឺមហារីកសួតដំណាត់កាលដំបូងគឺវាមិនស្ដែងចេញច្បាស់ទេ
ដែលជារឿយៗវាមិនត្រូវបានគេយកចិត្តទុកដាក់ទេ
ហេតុដូច្នេះហើយទើបធ្វើអោយការព្យាបាលត្រូវបានខកខាន និងមានភាពយឺតយ៉ាវ។

អាការៈនៃជំងឺមហារីសួតដែលតែងតែកើតឡើងជាញឹកញយមានដូចជា៖
1.ក្អក ៖ គឺជាអាការៈដែលតែងតែកើតឡើងជាញឹកញយនៃជំងឺមហារីកសួតដំណាត់កាលដំបូង
ប្រហែលជា2/3នៃអ្នកជំងឺមហារីសួតមានអាការៈនេះ។ការក្អកនេះមានសភាពស្រាលឬធ្ងន់មិនកំនត់
មានភាពញឹកញយឬក្អកយប់ក៏មានដែរ។
2.ក្អួតឈាម៖នេះគឺជាអាការៈមួយក្នុងចំនោមអាការៈនានានៃជំងឺមហារីកសួតដំណាក់កាលដំបូង
វាស្ដែងចេញច្បាស់ចំពោះអ្នកជក់បារី ដែលវាមានលក្ខណៈមានឈាមនៅក្នុងស្លេស
និងមានអ្នកជំងឺមួយចំនួនទៀតមានលេចចេញនូវអាការៈរលាកសួតជាញឹកញយ។
3.ឈឺដើមទ្រូង
៖ប្រហែលជា30%នៃអ្នកជំងឺមហារីកសួតលេចចេញនូវអាការៈនេះប្រសិនបើដុំមហារីកកើតនៅក្បែរស្រោមសួត
នោះវាបណ្ដាលអោយមានការឈឺដើមទ្រូង ឈឺក្នុងពេលដកដង្ហើម
ការឈឺចាប់រឹតតែខ្លាំងប្រសិនបើក្អក។
ប្រសិនបើកោសិកាមហារីកធ្វើការលុកលុយនូវស្រោមសួតនោះវានឹងធ្វើអោយការឈឺចាប់មានសភាពធ្ងន់ធ្ងរ។
4.ក្ដៅខ្លួន៖ក្ដៅស្ទីងៗគឺជាអាការៈមួយក្នុងចំនោមអាការៈនានានៃជំងឺមហារីកសួតដំណាក់កាលដំបូង
មូលហេតុរបស់វាភាគច្រើនបណ្ដាលមកពីការស្ទះនៃទងសួតដែលបណ្ដាលមកពីដុំមហារីក
រួចបង្កទៅជារលាក ចំនែកឯការប្រើប្រាស់នូវពពួកថ្នាំអង់ទីប៊ីយ៉ូទីកធ្វើការព្យា
បាល ពុំទទួលបានលទ្ធផលល្អប្រសើរទេ និងងាយរើឡើងវិញ
ហើយកំដៅខ្លួនប្រាណជាទូទៅគឺក្រោម38ដឺក្រេ។
5.ថប់ដើមទ្រូង ពិបាកដកដង្ហើម ៖ ថប់ដើមទ្រូង
ពិបាកដកដង្ហើមគឺជាអាការៈមួយរបស់ជំងឺមហារីកសួតក្នុងដំណាក់កាលដំបូងដែលគេឧស្សាហ៍ជួបជាញឹកញយ។ក្រៅពីពីការស្ទះនៃទងសួតដែលបណ្ដាលមកពីដុំមហារីកដែលបង្កទៅជាថប់ដើមទ្រូង
ពិបាកដកដង្ហើម
ជាទូទៅអាការៈនេះតែងតែស្ដែងចេញនៅក្នុងជំងឺមហារីកសួតដំណាក់កាលចុងក្រោយជាពិសេសគឺបណ្ដាលមកពីការមានទឹកដក់នៅក្នុងស្រោមសួត។
6.ចុងម្រាមដៃឬជើងរីកធំ៖គឺរីកធំចាប់ពីសន្លាក់ទីមួយនៃចុងម្រាមនិមួយៗ
ក្រចករាងកោងប៉ោងឡើង
ជារឿយៗវាតែងតែមានការឈឺចាប់។ប្រសិនបើឃើញមានថាសន្លាក់នៃចុងម្រាមរីកធំឥតមូលហេតុ
និងមានរូបរាងកោងខុសប្រក្រតី
ចូរប្រុងប្រយ័ត្នថាតើវាបណ្ដាលមកពីជំងឺមហារីកសួតធ្វើការរុករានទន្ទ្រានឬក៏បណ្ដាលមកពីអ្វីផ្សេង។
7.រលាកសន្លាក់ ៖ អាចមានអាការៈរលាកសន្លាក់កែងដៃ សន្លាក់ជង្គង់ សន្លាក់កដៃ
សន្លាក់កែងជើង សន្លាក់ម្រាមដៃ ដែលការរលាកសន្លាក់ទាំងនោះមានសភាពឈឺចាប់ក្ដៅរោល
និង
បង្អាក់ដល់ចលនារបស់អវៈយវៈផងដែរ។
អ្នកឯកទេសផ្នែកជំងឺមហារីកសួតនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានក្រើនរំលឹកថា៖ប្រសិនបើរកឃើញមាននូវអាការៈដែលស្រដៀងទៅនឹងជំងឺមហារីកសួត
ចូរទៅធ្វើការពិនិត្យនិងព្យាបាលអោយបានទាន់ពេលវេលានៅមន្ទីរពេទ្យដែលមានស្ដង់ដារ។ពី asiancancer.com
0 Comments:
Post a Comment