Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, April 9, 2013

ណាតូ​សម្លាប់​កុមារ​អាហ្វហ្គានីស្ថាន​១១​នាក់

0 Comments

ណាតូ​សម្លាប់​កុមារ​អាហ្វហ្គានីស្ថាន​១១​នាក់


130109_19a
ក្រុម​អ្នក​ភូមិ​អង្គុយក្បែរ​សាក​សព​កុមារដែល​ពួក​គេ​និ​យាយថា​ត្រូវណាតូ សម្លាប់។ AFP
ក្រុង​អាសាដ អាបាដៈ ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​ណាតូ​មួយ នៅ​ភាគ​ខាង​កើត​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​សម្លាប់​កុមារ​១១​នាក់​ជា​ករណី ​សម្លាប់​ជន​ស៊ីវិល​ថ្មី​បំផុត​ដែល​បាន​បង្ក​កំហឹង​ដ៏​សម្បើម​ក្នុង​ប្រទេស​ ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​នេះ​។
កុមារ​ទាំង​នេះ​ត្រូវ​បាន​សម្លាប់​ក្នុង​អំឡុង​ពេល​ប្រតិបត្តិ​ការ​រួម​ អាហ្វហ្គានីស្ថាន-ណាតូ នៅ​ស្រុក​ស៊ីហ្គាល់​នៃ​ខេត្ត​គូណា​ដ៏​វឹក​វរ​ជាប់​ព្រំដែន​ប៉ាគីស្ថាន​ពី​ ថ្ងៃ​សៅរ៍​។
មន្ត្រី​អាហ្វហ្គានីស្ថាន​ម្នាក់​ដែល​ចូល​រួម​ក្នុង​ប្រតិបត្តិ​ការ​នេះ បាន​និយាយ​ថា ការ​គាំទ្រ​ពី​ផ្លូវ​អាកាស​ត្រូវ​បាន​កោះ​ហៅ​បន្ទាប់​ពី​កម្លាំង​ក្នុង​ តំបន់​និង​ចម្រុះ​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​ដែល​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​ អាមេរិក​ម្នាក់​និង​របួស​ទាហាន​អាហ្វហ្គានីស្ថាន​ជាច្រើន​នាក់​ទៀត។
មន្ត្រី​រូប​នោះ បាន​និយាយ​ថា កម្លាំង​យើង​មិន​បាន​ដឹង​ថា​មាន​ស្ត្រី និង​កុមារ​នៅ​ក្នុង​ផ្ទះ​ដែល​ត្រូវ​វាយ​ប្រហារ​នោះ​ទេ​។
ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ដោយ​ការិយាល័យ​របស់​គាត់​ថា​ ប្រធានា​ធិបតី​ហាមីដ កាហ្សៃ បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស ពី​កម្លាំង​ជំនួស​សន្តិសុខ​អន្តរជាតិ​ណាតូ​(ISAF)​នៅ​ខេត្ត​គូណា ដែល​បាន​សម្លាប់​កុមារ​១១​នាក់​។
សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​និយាយ​ថា៖ «ខណៈ​កំពុង​តែ​ថ្កោល​ទោស​ក្រុម​តាលីបង់ ចំពោះ​ការ​ប្រើ​ជន​ស៊ីវិល​ជា​ខែល​លោក​ប្រធានា ធិបតី​បាន​ជេរ​ប្រទេច​ប្រតិបត្កិ​ការ ណាតូ ដែល​សម្លាប់​ជន​ស៊ីវិល​»។

អ្នក​នាំ​ពាក្យ ISAF បាន​បញ្ជាក់​ពី​ការ​វាយ​ប្រហារ និង​បាន​និយាយ​ថា កម្លាំង​ចម្រុះ​កំពុង​តែ​ប្រមូល​ព័ត៌មាន​ដើម្បី​កំណត់​ពី​អ្វី​ដែល​បាន​កើត​ ឡើង​។ ជន​ស៊ីវិល​អាមេរិក​ម្នាក់​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ពី​ក្រុម​សកម្ម​ ប្រយុទ្ធ​មួយ។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា ការ​វាយ​ប្រហារ​ពី​ISAF បាន​សម្លាប់​តាលីបង់​៦​នាក់​ក្នុង​នោះ​មេ​បញ្ជា​ការ​ជាន់​ខ្ពស់​ពីរ​នាក់​៕ ភ្នំពេញប៉ុស្តិ៍CC

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com