Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, April 9, 2013

ប្រេង​ឆៅ​ឡើង​ថ្លៃ​ដល់ជិត​៩៣​ដុល្លារ​ក្នុង​មួយ​​បារ៉ែល​បន្ទាប់​ពី​ធ្លាក់​ចុះ​​​កាលពី​​សប្តាហ៍​មុន​

0 Comments


 
ប្រេង​ឆៅ​បាន​ឡើង​​ថ្លៃ​ដល់​ជិត​​​​៩៣​​ដុល្លារ​​ក្នុង​​មួយ​បារ៉ែលនៅ​​ថ្ងៃ​ចន្ទ ទី​៨ មេសា​​បន្ទាប់​ពី​​ការ​ធ្លាក់​ចុះ​​​យ៉ាង​ខ្លាំង​​ដោយ​សារ​​​ការ​ផ្គត់​ផ្គង់​​ច្រើន​​​ និង​​​តួលេខ​​ការ​ងារ​​​អាមេរិក​​​​ទន់​​ខ្សោយ​ ។​ប្រេង​​​​ឆៅ​សម្រាប់​​​ចែក​ចាយ​​​ខែ​ឧសភា ​នៅ​បុរី​ញូវ​យ៉ក​​កើន​​​​​១៧េសន​​​​ដល់​៩២,៨៧​ដុល្លារ​​​ ក្នុង​មួយ​បារ៉ែល​ ។ ប្រេង​ឆៅ​បាន​​ធ្លាក់​ថ្លៃ​​​​​៥៦​​សេន​​បើ​ធៀប​នឹង​ថ្លៃ​​សុក្រ​​សប្តាហ៍​មុន​ ​ដែល​មាន​តម្លៃ​​​៩២,៧០​ដុល្លារ​​​ក្នុង​មួយ​​​បារ៉ែល​​ ។​​​ ចំណែក​​​ប្រេង​ឆៅ​ Brent របស់​​​​អង់គ្លេស​​​​​កើន​​​៥៧%ដល់​​​​១០៤,៦៩​ដុល្លារ​ ក្នុង​​មួយ​​បារ៉ែល​ ។​​

តម្លៃ​​​ប្រេង​ឆៅ​​​​បាន​ធ្លាក់​ចុះ​ បន្ទាប់​​ពី​មាន​​​ទិន្ន​ន័យ​ការងារ​​មិន​ល្អ​​បង្ក​​​ឱ្យ​មាន​​​ក្តី​បារម្ភ​​​ចំពោះ​​​​សន្ទុះ​​សេដ្ឋ​កិច្ច​អាមេរិក​ ។ ក្រសួង​​​ពាណិជ្ជ​កម្ម​​​​​បាន​​រាយ​ការណ៍​​​កាលពី​​​ថ្ងៃ​សុក្រ​ ទី​៥ មេសា ​​ថា​ សេដ្ឋ​កិច្ច​​​​​​បាន​បន្ថែម​​​​កា​រ​ងារ​​​៨៨.០០០ ​កន្លែង​​​​​ទៀត​នៅ​ក្នុង​​​ខែ​មីនា​ ។​ ​ចំណែក​​​ក្រសួង​​​​​ថា​ម​ពល​អាមេរិក​​​​រាយការណ៍​​​​​ថា ប្រេង​ឆៅ​​នៅ​ក្នុង​ស្តុក​​​​ស្ថិត​​នៅ​ក្នុង​​​កម្រិត​​​មួយ​ខ្ពស់​​​បំផុត ​​​​ចាប​់​តាំង​​​ពី​ឆ្នាំ​​១៩៩០ ​បើ​ទោះ​​​​បី​ជា​​​​បណ្តា​ក្រុម​ហ៊ុន​​​​​ចម្រាញ់​​​បាន​ចាប់​ផ្តើម​​​ បង្កើន​​​​ផលិត​​​កម្ម​ប្រេង​​​ដើម្បី​​ត្រៀម​​​ខ្លួន​សម្រាប់​​រ​ដូវ​​​ ក្តៅ​ក៏​ដោយ ៕ ប្រភព៖ kohsantepheap ពត៍មានទាន់ហេតុការណ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com