Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, April 1, 2013

និន្នាការ​ស្ត្រី​ក្នុង​អាជីវកម្ម​កាន់​តែ​មាន​សន្ទុះ​ខ្លាំង

0 Comments

និន្នាការ​ស្ត្រី​ក្នុង​អាជីវកម្ម​កាន់​តែ​មាន​សន្ទុះ​ខ្លាំង

ភ្នំពេញៈ និន្នាការ​ស្រ្តី​ក្នុង​អាជីវកម្ម​កំពុង​តែ​មាន​ការ​កើន ​ឡើង​ដែល​បាន​បង្ហាញ​ពី​ការ​ចូល​រួម​របស់​ស្រ្តី​កាន់​តែ​ខ្លាំង​ទៅ​ក្នុង​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។
សមាជិក​ក្នុង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​បាន​កើន​ឡើង​ដល់​១៥០​នាក់​ បន្ទាប់​ពី​សមាគម​ជំរុញ​សកម្មភាព​ស្រ្តី​ក្នុង​វិស័យ​ធុរកិច្ច​មួយ​នេះ​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​តែ​ជាង​១​ឆ្នាំ​មក​ដោយ​បាន​កើន​ឡើង​ពី​១៤​នាក់ ​នៅ​ចុង​ឆ្នាំ​២០១១។
តំណាង​សមាគម​ស្រ្តី​ក្នុង​វិស័យ​ធុរកិច្ច​បាន​លើក​ឡើង​ថា កំណើន​ដ៏​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​នេះ​កំពុង​បង្ហាញ​រឹត​តែ​ច្បាស់​ពី​ការ ​យល់​ដឹង​របស់​ស្រ្តី​ក្នុង​ការ​សហការ​គ្នា​ធ្វើ​ការងារ​ជា​ក្រុម​និង​ឆ្លុះ ​បញ្ចាំង​ពី​កំណើន​សកម្មភាព​ស្រ្តី​ក្នុង​វិស័យ​សេដ្ឋកិច្ច។

លោក ស្រី សេង តក្កនារី ប្រធាន​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​បាន​ឲ្យ​ដឹង​ក្នុង​មហា​សន្និបាត​ ប្រចាំ​ឆ្នាំ​លើក​ទី​១​របស់​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​កាល​ពី​ម្សិលមិញ​ ថា សមាគម​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង ដែល​បាន​ទទួល​សមាជិក​ថ្មីៗ​ជា​ច្រើន​បន្ថែម​ទៀត​មក​ចូល​រួម​ដែល​ប្រការ​នេះ​ នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កែ​លម្អ បរិយាកាស​ធុរកិច្ច​និង ជំរុញ​លើក​ទឹក​ចិត្ត​ស្រ្តី​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​ជំនួញ។​លោក​ស្រី​ បន្ត​ថា៖ «​ថ្វី​ដ្បិត​តែ​សមាគម​យើង​ទើប​បង្កើត​ហើយ​នៅ​ក្មេង​ខ្ចី តែ​យើង​ទទួល​ទំនុក​ចិត្ត​និង​ការ​គាំទ្រ​ពី​សមាជិក​យ៉ាង​ខ្លាំង​»។
សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​តុលា ឆ្នាំ ២០១១ ក្រោម​គំនិត​ផ្តួច​ផ្តើម​ដើម្បី​គាំទ្រ​សហគ្រិន​ជា​ស្ត្រី​ក្នុង​ការ​ចាប់​ ផ្តើម​និង​ពង្រីក​ធុរកិច្ច​តាម​រយៈ​ការ​ផ្តល់​ឱកាស​ដល់​តំណាង​ស្រ្តី​ក្នុង​ វិស័យ​ធុរកិច្ច​ដើម្បី​លើក​ជា​បញ្ហា​ប្រឈម​នា​នា​មក​បង្ហាញ​ប្រាប់​ រដ្ឋាភិបាល​សហគមន៍​ធុរកិច្ច និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បំណង​កែ​លម្អ​បរិយាកាស​ធុរកិច្ច​និង​សម្រប​ សម្រួល​កំណើន​សកម្មភាព​ស្រ្តី​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ប្រកប​ដោយ​ស្ថាបនា​។ ​លោក​ស្រ្តី សុខ ចិន្តា​អនុ​ប្រធាន​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​រយៈ​ការ​ ធ្វើ​បទ​បង្ហាញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ក្នុង​ចំណោម​សមាជិក​១៥០​នាក់ នោះ​ភាគ​ច្រើន​បំផុត​នៃ​សហគ្រាស​មាន​ទី​តាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ។
តំណាង​ស្រ្តី​ជា​សហគ្រិន​ដែល​កំពុង​ធ្វើ​ធុរកិច្ច​ក្នុង​ឧស្សាហកម្ម អាហារ និ​ងភេស្ជជៈ មាន​ចំនួន​ច្រើន​ជាង​គេ​គឺ​មាន​ដល់​ទៅ​៣២ ភាគ​រយ​ក្នុង​ចំណោម​សមាជិក​សរុប​បន្ទាប់​មក​សហគ្រាស​ដែល​បង្កើត​ផលិតផល​ធ្វើ ​ដោយ​ដៃ​មាន​១០ ភាគ​រយ សហគ្រាស​ក្នុង​ទម្រង់​វិស័យ​បណ្តុះ​បណ្តាល និង ការ​អប់រំ​មាន​៧ ភាគ​រយ ខណៈ​វិស័យ​ផ្សេងៗ​ទៀត​មាន​ចំនួន​បន្ទាប់​បន្សំ​។
ជាមួយ​នឹង​កំណើន​សមាជិក​ក្នុង​សមាគម​ដែល​បាន​កើន​ឡើង​យ៉ាង​ច្រើន​លើស​ពី​ ការ​រំពឹង​ទុក កញ្ញា ឯក សុភារ៉ា សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​និង ជា​អ្នក​សម្រប​សម្រួល​គម្រោង​របស់​សមាគម​បាន​ព្យាករ​ថា​នៅ​ដំណាច់​ឆ្នាំ ២០១៣ នេះ សមាជិក​នឹង​កើន​ឡើង​ច្រើន​ជាង​២៥០៕ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com