Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, April 1, 2013

មេដឹកនាំ​នយោបាយ​៧​រូប​ដែល​មាន​ប្រាក់ខែ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​

0 Comments

មេដឹកនាំ​នយោបាយ​៧​រូប​ដែល​មាន​ប្រាក់ខែ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​

M22-j-full 





























 


យើងមើលពី​មេដឹកនាំ​ដែល​រក​ប្រាក់​បាន​ច្រើន​បំផុត​ចំនួន​៧​រូប​ នៅក្នុង​អាជីព​នយោបាយ​នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៣​នេះ។ តួលេខ​ដែល​ផ្ដល់​ឲ្យ​ខាងក្រោម​នេះ​គឺជា​តួលេខ​ដែល​ស្ទើរតែ​ត្រឹមត្រូវ។ តួលេខ​ទាំងនេះ​មិនត្រូវ​បាន​យក​មក​គិត​នូវ​ប្រាក់​ផ្ដល់​ឲ្យ​ពិសេស​ដូចជា​ ថ្លៃ​ផ្ទះ និង​ប្រាក់ឧបត្ថម្ភ​រថយន្ត និង​ប្រាក់​រង្វាន់​លើកទឹកចិត្ត​។​ល។
ម្យ៉ាងទៀត ​ប្រាក់ខែ​របស់​អ្នកនយោបាយ​អាច​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​និង​អាស្រ័យ​ទៅលើ ​អង្គភាព​គ្រប់គ្រង​សាមីជន និង​នយោបាយ​របស់ខ្លួន។ ខាងក្រោម​នេះ​គឺជា​មេដឹកនាំ​នយោបាយ​ដែល​MoneySmart បាន​ចុះ​ពី​លេខ​៧​ទៅវិញ ដោយ​គិត​ប្រាក់ខែ​ជា​ដុល្លារ​សិង្ហបុរី។
*​ថ្នាក់​ទី​៧៖ លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ប្រធានាធិបតី​បារាំង​
c

លោក​ហ្វ្រ​ង់​ស័​រ ហូ​ឡង់ មាន​ប្រាក់ខែ​ប្រហែល​២៩១,៦៨០​ដុល្លារ​សិង្ហ​បុរី នៅក្នុង​មួយឆ្នាំ។ លោក​​គ្រប់គ្រង​ប្រជាជន​ប្រហែល​៦៥​លាន​នាក់​លើ​ផ្ទៃ​ក្រឡា​ដី​ទំហំ​៦៧៥,០០០​គីឡូម៉ែត្រ​ក្រឡា។
*​ថ្នាក់​ទី​៦៖ លោក​ស្ដេ​ហ្វិ​ន​ហា​ព័រ នាយករដ្ឋមន្ត្រី​កាណាដា
d

លោក​ស្ដេ​ហ្វិ​ន​ហា​ព័រ មាន​ប្រាក់ខែ​ប្រចាំឆ្នាំ​ចំនួន​៣៨៧,៣៥១​ដុល្លារ​សិង្ហ​បុរី​។ លោក​​គ្រប់គ្រង​ប្រជាជន​ប្រហែល​៣៤.៤​លាន​នាក់​របស់​ប្រទេស​កាណាដា​ដែល​មាន​ផ្ទៃដី​ជិត​១០​លាន​គូ​ឡូ​ម៉ែត្រក្រឡា។
*​ថ្នាក់​ទី​៥៖ លោក អ៊ូ​ហ៊ូ​រូ​កេ​ន​យ៉ា​តា ប្រធានាធិបតី​កេ​ន​យ៉ា
e

លោក​កេ​ន​យ៉ា​តា មាន​ប្រាក់ខែ ៣៩០,៥៦១​ដុល្លារ​សិង្ហ​បុរី នៅក្នុង​មួយឆ្នាំ។ លោក​​គ្រប់គ្រង​ប្រជាជន​៤១.៦​លាន​នាក់។ ប្រទេស​កេនយ៉ា​មាន​ផ្ទៃក្រឡា ៥៨០,០០០ ​គីឡូម៉ែត្រ​ក្រឡា។ លោក កេនយ៉ាតា បាន​ធ្វើ​ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជឿ​ថា​លោក​មិនបាន​ប្រព្រឹត្តិ ​អំពើ​ឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្សជាតិ​ទេ។
*​ថ្នាក់​ទី​៤ ៖ លោក​ម៉ៃ​ឃើ​ល ឌី​ហៃ​ហ្គី​ន ប្រធានាធិបតី​អៀរឡង់​
f

លោក​ម៉ែ​ឃើ​ល​ឌី ហៃ​ហ្គី​ន បាន​ប្រាក់ខែ ៤០៤,៩៥០​ដុល្លារ​សិង្ហ​បុរី លោក​គ្រប់គ្រង​ប្រទេស ដែល​មាន​ប្រជាជន​៤.៥​លាន​នាក់ និង​មាន​ផ្ទៃដី ៨៤,០០០​គីឡូម៉ែត្រ​ក្រឡា។
*​ថ្នាក់​ទី​៣៖ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក

លោក បា​រ៉ា​ក់​អូ​បា​ម៉ា មាន​ប្រាក់ខែ​ប្រហែល ៥០០,៧២០​ដុល្លារ​សឹង្ហ​បុរី នៅក្នុង​មួយឆ្នាំ។ លោក​គ្រប់គ្រង​ប្រទេស​ដែល​មាន​ប្រជាជន​ប្រហែល ៣១៤​លាន​នាក់ និង​មាន​ផ្ទៃក្រឡា​ទំហំ ៩.៨​លាន​គីឡូ​ម៉ែត្រក្រឡា។
*​ថ្នាក់​ទី​២៖ លោក​ដូ​ណា​ល់​ធី​សាង នាយក​ប្រតិបត្តិ​ហុងកុង
h

លោក ធី​សាង មាន​ប្រាក់ខែ ៦៤២,១៧៣​ដុល្លារ​សឹង្ហ​បុរី នៅក្នុង​មួយឆ្នាំ។ លោក​គ្រប់គ្រង​ប្រជាជន​ជាង​៧​លាន​នាក់​របស់​ទឹកដី​ហុងកុង ដែល​មាន​ទំហំ​១.១០០​គីឡូម៉ែត្រ​ក្រឡា។
*​ថ្នាក់​ទី​១៖ លោក​លី​សៀន​លួង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​
i

លោក លី​មាន​ប្រាក់ខែ​២.២​លាន​ដុល្លារ​សិង្ហ​បុរី នៅក្នុង​មួយឆ្នាំ។ លោក​គ្រប់គ្រង​ប្រជាជន​ប្រហែល ៥.១​លាន​នាក់​លើ​ផ្ទៃដី​ទំហំ​៧១០​គីឡូម៉ែត្រ​ក្រឡា។ លោក​លី​មាន​ប្រាក់ខែ​ស្មើនឹង​មេដឹកនាំ​៤​ឬ​៥​នាក់​នៅក្នុង​បញ្ជី​នេះ៕កម្ពុជាថ្មី

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com