Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, April 1, 2013

លោក​ឧត្តមសេនីយ៍​ទោ​​ហ៊ុន​ ម៉ា​ណែ​ត ​បំពេញ​បេសកកម្ម​​ជា​​លើក​​ទី​១​​លើ​​ព្រំដែន​​សមុទ្រ​​តំបន់​​កោះ​​ពូ​លូ​វ៉ៃ និង​​​កោះ​​តាង

0 Comments

លោក​ឧត្តមសេនីយ៍​ទោ​​ហ៊ុន​ ម៉ា​ណែ​ត ​បំពេញ​បេសកកម្ម​​ជា​​លើក​​ទី​១​​លើ​​ព្រំដែន​​សមុទ្រ​​តំបន់​​កោះ​​ពូ​លូ​វ៉ៃ និង​​​កោះ​​តាង





ព្រះសីហនុ ​៖ ​ដំណើរ​បំពេញបេសកកម្ម​ជា​លើក​ទី​១​ឆ្ពោះ​ទៅកាន់​តំបន់​ព្រំដែន​សមុទ្រ​ និង​ការសាកសួរ​សុខទុក្ខ​ដល់​វីរ​កងទ័ព​ដែល​ឈរជើង​ការពារ​ទឹកដី​នៅ​តាម​តំបន់ ​កោះ​នានា​មាន​ដូចជា​កោះ​ពូ​លូ​វ៉ៃ កោះតាង កោះរ៉ុង ​និង​កោះរ៉ុង​សន្លឹម​របស់​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ ​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​រង​កងទ័ព​ជើងគោក ​និង​ជា​មេបញ្ជាការ ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​តំណាង​ដ៏​ ខ្ពង់ខ្ពស់​សម្ដេច​តេជោ​ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​ដឹកនាំ​ក្រុម​កម្លាំង​យុវជន​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ឹង ពន្លក ប្រធាន​ក្រុម​ចលនា​យុវជន​១៥៧, ក្រុមយុវជន​ក្មេង​វត្ត និង​ក្រុម​ចលនា​យុវជន​ក​.៨, ក​.១២, ក​.២២ និង​ក្រុម​នាយទាហាន​សកម្ម ប្រមាណ​ជាង​៤០០​នាក់ ចុះសាកសួរ​សុខទុក្ខ​វីរ​កងទ័ព​និង​គ្រួសារ​កងទ័ព​ដែល​កំពុង​ឈរជើង​នៅ​តំបន់​ សមុទ្រ​នៃ​កោះ​ពូ​លូ​វ៉ៃ កោះតាង កោះរ៉ុង និង​កោះរ៉ុង​សន្លឹម។
នាឱកាស ​បំពេញបេសកកម្ម​នៅតាម​បន្ទាប់​ព្រំដែន​សមុទ្រ តំបន់​កោះ​ទាំងនោះ មានការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់ ឧត្ដមនាវីឯក​ស្រ៊ុន សារឿន​, ឧ​ត្ត​មនា​វី​ឯក អុក សីហា , ឧត្ដមនាវីឯក ប្រាក់ សុ​វណ្ណា , ឧ​ត្ត​មនា​វី​ទោ ទា សុខា និង នាយ​នា​វី ពល​នា​វី និង​គ្រួសារ​កងទ័ព​ដែល​កំពុងតែ​ឈរជើង​ការពារ​អធិបតេយ្យភាព​ដែន​កោះ​ផងដែរ។
តាម ​របាយការណ៍​ដែល​ថ្លែងប្រាប់​គណៈអធិបតី នាឱកាស​នោះ​លោក​វរសេនីយ៍ឯក ម៉ម ម៉េ​ត មេបញ្ជាការ​កងការពា​រកោះ​ពូ​លូ​វ៉ៃ​លេខ​៥ បាន​ថ្លែងថា ទិដ្ឋភាព​នៅលើ​ផ្ទៃ​កោះ​ពូ​លូ​វ៉ៃ​ទាំងមូល មានការ​ប្រែក​ប្រួល​អភិវឌ្ឍន៍​រីកចម្រើន​យ៉ាងខ្លាំង​ក្លា គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពី​មានការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោកជំទាវ​កិត្តិ​ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​អញ្ជើញ​មក​សួរសុខទុក្ខ​វីរ​យុទ្ធជន យុទ្ធ​នារី​កាលពី​អំឡុង​ឆ្នាំ​២០០៧ នៅលើ​កោះ​ពូ​លូ​វ៉ៃ​នេះ។ លោក​បាន​បន្តទៀតថា មូលដ្ឋាន​កោះ​ពូ​លូ​វ៉ៃ​មួយ​នេះ ក្លាយជា​ទីតាំង​មួយ​ដ៏​រឹងមាំ និង​ប្រែក្លាយ​ពី​តំបន់​ខ្វះខាត រហូតមកដល់​បច្ចុប្បន្ន​មាន​ផ្លូវ​គមនាគមន៍ ទឹក ភ្លើង ជម្រក​ស្នាក់នៅ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ផែ​ថ្ម ទូក​កប៉ាល់​ចូល​ចត និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​វីរៈ​កងទ័ព​និង​គ្រួសារ​កងទ័ព​ប្រកប​ដំណាំ​ដាំ ​ដុះ​ផ្គត់ផ្គង់​សេដ្ឋកិច្ច​ដោយ​ខ្លួនឯងបាន។
លោក ​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែង​ដោយ​ក្ដីរំភើប​រីករាយ ក្នុង​ដំណើរ​បេសកកម្ម​ជា​លើក​ទី​១​របស់លោក នៅលើ​ទឹកដី​បន្ទាត់​ព្រំដែន​តំបន់​សមុទ្រ និង​តំបន់​កោះ​ដែលជា​កន្លែង​ឈរជើង​របស់​វីរ​កងទ័ព​ខ្មែរ​ប្រចាំការ​ការពារ​ អធិបតេយ្យភាព​នៅលើ​តំបន់​កោះ​ទាំងនេះ។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក៏បាន​ថ្លែង​ការសាកសួរ​សុខទុក្ខ​ដល់​បងប្អូន​វីរ​កងទ័ព និង​គ្រួសារ​កងទ័ព​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ​វីរ​កងទ័ព និង​គ្រួសារ​កងទ័ព​ទាំងអស់ ដែល​ឈរជើង​ប្រចាំការ​លើ​ដែន​កោះ​មួយ​នេះ។ លោក​បណ្ឌិត​បាន​ថ្លែង​ទៀតថា សម្ដេច​តេ​ជោ និង​លោកជំទាវ​តែងតែ​មានការ​នឹករលឹក​ជានិច្ច​ជូន​ចំពោះ​បងប្អូន​វីរ​កងទ័ព​ និង​គ្រួសារ​កងទ័ព​ជាប្រចាំ ហើយ​ឱកាស​ដ៏​ថ្លៃថ្លា​នេះ​ក្នុងនាម​លោក​ជា​តំណាង​សម្ដេច​តេ​ជោ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ដឹកនាំ​ក្រុមយុវជន​ទាំង​៥​ក្រុម​ ចុះសាកសួរ​សុខទុក្ខ​ក្នុងឱកាស​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឈាន​ មកដល់​។ លោក​បណ្ឌិត​បាន​គោរព​និង​កោត​សសើរ​លើកទឹកចិត្ត​វីរ​កងទ័ព​ដែល​ឈរជើង​ការពារ​ ដែន​កោះ និង​តំបន់​បន្ទាត់​ព្រំដែន​សមុទ្រ​មិន​ឲ្យ​បាត់បង់​មួយ​មិល្លីម៉ែត្រ​ណា​ ឡើយ។
ដំណើរ ​បំពេញបេសកកម្ម​របស់​គណៈអធិបតី​ក៏បាន​បន្ត​ទៅកាន់​កោះតាង​ដែលជា​តំបន់​កោះ​ ស្ថិត​តាម​បណ្ដោយ​បន្ទាត់​ព្រំដែន​ដែលជា​អធិបតេយ្យភាព​របស់​កម្ពុជា​ផងដែរ។ លោក​វរសេនីយ៍ឯក យស ស៊ី​វុត្ថា មេបញ្ជាការ​កងការពារ​កោះតាង​លេខ​៣ បាន​រាយការណ៍​ជូន​គណៈ​អធិបតី​ថា ពល​នា​វី ដែល​ឈរជើង​នៅលើ​កោះ​នេះ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ដើរល្បាត​ ត្រួតពិនិត្យ ទាំង​លើ​ផ្ទៃ​ទឹក លើ​ផ្ទៃ​អាកាស ជាប់​ជាប្រចាំ​ក្នុងទិសដៅ​រក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ នៅលើ​ផ្ទៃ​កោះ​ទាំងមូល​ជាពិសេស​នៅ​តំបន់​ព្រំដែន​ទឹក​ដោយ​រក្សា​ការពារ​ អធិបតេយ្យ​ភាពមិន​ឲ្យ​សត្រូវ​រំលោភបំពាន​បាន​មួយ​មិល្លីម៉ែត្រ​ឡើយ។
លោក ​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ា​ណែ​ត បាន​ផ្ដាំផ្ញើ​ដល់​វីរ​កងទ័ព​និង​គ្រួសារ​កងទ័ព​ទាំងអស់ សូម​ថែរក្សា​សុខភាព រស់នៅ​ស្អាត បរិភោគ​ស្អាត និង​មាន​អនាម័យ​ដើម្បី​បន្ត​ការបំពេញភារកិច្ច​ការ​ពារ​ទឹកដី​ប្រកបដោយ​ ភាពជោគជ័យ។
នាឱកាស ​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ ក៏បាន​អញ្ជើញ​កាត់​ខ្សែបូ សម្ពោធ​កំពង់ផែ​ចំនួន​២​កន្លែង​គឺ​កំពង់ផែ​នៅ​កោះ​ពូ​លូ​វ៉ៃ និង​កំពង់ផែ​នៅ​កោះតាង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួមទាំង​បាន​នាំយក​នូវ​អំណោយ​គ្រឿង​ឧបភោគ​បរិភោគ ជូន​ចំពោះ​វីរ​កងទ័ព និង​គ្រួសារ​កងទ័ព​ឈរជើង​នៅលើ​ដែន​កោះ​ពូ​លូ​វ៉ៃ​មានដូចជា មី​យើង ៥០​កេស​, ឆៃប៉ូវ ៥០​កេស​, ប្រហុក ៥០​កេស​, ថ្នាំពេទ្យ ១០០​ប្រអប់​, ខោអាវ​១០០​កំប្លេ​, អាវ​ភ្លៀង១០០​អាវ​, វិទ្យុទាក់ទង​ខ្នាត​ធំ ១​គ្រឿង​, វិទ្យុទាក់ទង​ខ្នាតតូច​១០​គ្រឿង​, គោយន្ត​១​គ្រឿង​,​រទេះរុញ ៦​រទេះ​, ស៊ីម៉ងត៍ ២០​តោន​, ចប ២៤, ប៉ែល​១២, ដែក ​គ្រប់​ធុន​៦​តោន ហ្វី​ប្រូ​ស៊ីម៉ងត៍​៥០០​សន្លឹក ទុយោ​ទឹក​ខ្នាត​៦០​មិល្លីម៉ែត្រ​៥០០​ដើម និង ថវិកា​២០​លាន​រៀល​។ ចំណែកឯ​គ្រឿង​ឧបភោគបរិភោគ​ដែល​ត្រូវ​ផ្ដល់ជូន​ដល់​វីរ​កងទ័ព​នៅ​កោះ​តាំង​ មានដូចជា ៖ មី​យើង ៥០​កេស​, ឆៃប៉ូវ ៥០​កេស​, ប្រហុក ៥០​កេស​, ថ្នាំពេទ្យ ១០០​ប្រអប់​, ខោអាវ​១០០​កំ​ប្លេ​, អាវ​ភ្លៀង​១០០​អាវ​, វិទ្យុទាក់ទង​ខ្នាត​ធំ ១​គ្រឿង​, វិទ្យុទាក់ទង​ខ្នាតតូច​១០​គ្រឿង​, គោយន្ត​១​គ្រឿង​,​រទេះរុញ ៦​រទេះ​, ស៊ីម៉ងត៍ ២០​តោន​, ចប ២៤, ប៉ែល​១២, ម៉ាស៊ីនភ្លើង ​កម្លាំង​១០​គីឡូវ៉ាត់​មួយ​គ្រឿង ខ្សែភ្លើង​ខ្នាត​២​គុណ​នឹង​៤ ចំនួន​៣០​ដុំ កុំព្យូទ័រ​មួយគ្រឿង ម៉ាស៊ីន​ព្រី​ន​ធ័​រ​មួយ​គ្រឿង និង ថវិកា​២០​លាន​រៀល។ ដោយឡែក​វីរ​កងទ័ព​ដែល​អញ្ជើញ​មកពី​កោះរ៉ុង ក៏បាន​ទទួល​ថវិកា​១០​លាន​រៀល និង​វីរ​កងទ័ព​អញ្ជើញ​មកពី​កោះរ៉ុង​សន្លឹម​ទទួលបាន​ថវិកា​១០​លាន​រៀល​ រួមទាំង​ត្រាក់ទ័រ​មួយ​គ្រឿង​ផងដែរ៕
នាគព័ន្ធ​
f
ដោយកម្ពុជាថ្មី

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com