អ.ស.ប.អនុម័តសន្ធិសញ្ញាពិភពលោកស្តីពីការជួញដូរអាវុធ
មានតែស៊ីរី កូរ៉េខាងជើង និងអ៊ីរ៉ង់ ដែលបានរារាំងកតិកសញ្ញានេះទេបានបោះឆ្នោតប្រឆាំង។ ទោះជាយ៉ាងណា រដ្ឋធ្វើពាណិជ្ជកម្មអាវុធធំបំផុតពីររបស់ពិភពលោកគឺរុស្ស៊ី និងចិន ឯរដ្ឋទិញអាវុធធំគឺអេហ្ស៊ីប និងឥណ្ឌា ក៏ស្ថិតក្នុងចំណោម២៣ប្រទេស ដែលបោះអនុបវាទ។
កិច្ចព្រមព្រៀងអាវុធធំដំបូងតាំងពីមានសន្ធិសញ្ញាហាមសាកល្បង អាវុធនុយក្លេអ៊ែរដ៏ធំនៅឆ្នាំ១៩៩៦ គ្របដណ្តប់លើការធ្វើពាណិជ្ជកម្មក្នុងទឹកប្រាក់៨០ពាន់លានដុល្លារ អាមេរិកក្នុងមួយឆ្នាំ ទៅលើរថក្រោះ រថពាសដែកគ្រាប់កាំភ្លើងធំ យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រប្រយុទ្ធនាវាចម្បាំង មីស៊ីល និងឧបករណ៍បាញ់មីស៊ីលនិងអាវុធធុនតូច។
សន្ធិសញ្ញានេះពុំបង្ខំឲ្យអនុវត្តដោយស្វ័យប្រវត្តិទេ។ ទោះជាយ៉ាងណាសន្ធិសញ្ញានេះព្យាយាមជំរុញឧស្សាហកម្មអាវុធយកចិត្ត ទុកដាក់ដល់បញ្ហាសិទ្ធិមនុស្ស។
បណ្តារដ្ឋដែលគោរពតាមសន្ធិសញ្ញានេះ នឹងបង្កើតការគ្រប់គ្រងថ្នាក់ជាតិលើការនាំចេញអាវុធ។ ពួកគេក៏ត្រូវតែច្បាស់លាស់ថា អាវុធដែលកំពុងត្រូវបាននាំចេញនឹងមិនត្រូវបានប្រើក្នុងការ ប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មសង្គ្រាម ឬ ដោយភេរវករ ឬក៏ឧក្រិដ្ឋកម្មមានការរៀបចំទេ។
អគ្គលេខាធិការអ.ស.ប លោក បាន គីមូន បានហៅសន្ធិសញ្ញានេះថាជាសមិទ្ធផលការទូតជាប្រវត្តិសាស្ត្រ ជាកម្រិតកំពូលនៃក្តីស្រមៃជាយូរមកហើយនិងកិច្ចប្រឹងប្រែង ជាច្រើនឆ្នាំ។ លោកថ្លែងថា នេះគឺជាជ័យជម្នះសម្រាប់ពលរដ្ឋពិភពលោក»។ លោក បានបន្តទៀតថា៖ «វានឹងក្លាយជាឧបករណ៍ថ្មីមួយក្នុងកិច្ច ប្រឹងប្រែងរបស់យើងដើម្បីការពារការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ ធ្ងរ ឬការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ។ វានឹងផ្តល់នូវសន្ទុះគេត្រូវការបំផុតសម្រាប់ការដកហូត អាវុធ និងការមិនសាយភាយ អាវុធជាសកល»។
មហាសន្និបាត អ.ស.បបាន បោះឆ្នោតគាំទ្រដ៏លើសលប់ក្នុងសំឡេង១៥៤ទល់នឹងសំឡេង ប្រឆាំង៣ សម្រាប់ដំណោះស្រាយនេះ៕ភ្នំពេញប៉ុស្តិ៍ CC
0 Comments:
Post a Comment