Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, April 2, 2013

សវនាការ ICJ នឹង​​​ផ្សាយ​ផ្ទាល់ ទឡ្ហីករណ៍​ផ្ទាល់​មាត់​នៅ​ថ្ងៃ​ចន្ទ​ទី១៥​ខែ​មេសា

0 Comments

សវនាការ ICJ នឹង​​​ផ្សាយ​ផ្ទាល់


130402_07
ព្រះ​សង្ឃ​ពីរ​អង្គ​ ថត​រូប​នៅ​ក្បែរ​ប្រា​សាទ​ព្រះ​វិហារ កាល​ពី​ឆ្នាំ​មុន​។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ខណៈ​សវនាការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នឹង​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក​របស់​ខ្លួន​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ដី​ដែល ​ថៃ​ដណ្តើម​កាន់​កាប់​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នៅ​សល់​តែ​ជាង​ពីរ​ សប្តាហ៍​ទៀត​ក្រុម​អ្នក​តាម​ដាន​សំណុំ​រឿង​នេះ​ប្រហែល​ជា​ដឹង​អំពី​ព័ត៌មាន​ ថ្មី​ពាក់​ព័ន្ធ​នឹង​នីតិវិធី​នៃ​ដំណើរការ​នេះ​ដោយ​មិន​រង់​ចាំ​ព័ត៌មាន​ពីរ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នោះ​ទេ​។
គេហទំព័រ​របស់ ICJ គឺ www.icj-cij.org នឹង​ចាក់​ផ្សាយ​ផ្ទាល់​អំពី​សវនាការ​រយៈ​ពេល​បួន​ថ្ងៃ​ហើយ​ក៏​អាច​ឃើញ​ផង​ ដែរ​តាម​រយៈ​ប៉ុស្តិ៍​ទូរទស្សន៍​អនឡាញ​របស់​អង្គការ​សហ​ប្រជាជាតិ​ webtv.un.org។
នៅ​តុលាការ ICJ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ​តំណាង​ភាគី​កម្ពុជា​នឹង​ចាប់​ផ្តើម​ ទឡ្ហីករណ៍​ផ្ទាល់​មាត់​នៅ​ថ្ងៃ​ចន្ទ​ទី១៥​ខែ​មេសា វេលា​ម៉ោង ១០ ព្រឹក (ម៉ោង​អឺរ៉ុប​) ដែល​ត្រូវ​នឹង​ម៉ោង ៣ រសៀល ម៉ោង​នៅ​រាជធានី​ភ្នំពេញ។​ចំណែក​តំណាង​ភាគី​ថៃ​នឹង​ចាប់​ផ្តើម​ទឡ្ហីករណ៍​ ផ្ទាល់​មាត់​របស់​ខ្លួន​ពីរ​ថ្ងៃ​ក្រោយ​មក​គឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា។ សវនាការ​ពេល​ព្រឹក​នីមួយៗ គឺ​មាន​រយៈ​ពេល​៣​ម៉ោង​ហើយ​តំណាង​ប្រទេស​ទាំង​ពីរ​ក៏​មាន​សវនាការ​ពេល​ល្ងាច ​រៀង​ខ្លួន​ផង​ដែរ​នៅ​វេលា​ម៉ោង​៣​រសៀល។



ទឡ្ហីករណ៍​លើក​ទីពីរ​និង​ចុង​ក្រោយ​គឺ​ថ្ងៃ ១៨​មេសា សម្រាប់​កម្ពុជា​និង​ថ្ងៃ​ទី១៩ ខែ​មេសា សម្រាប់​ថៃ​។ សវនាការ​រយៈ​ពេល​ពីរ​ម៉ោង​នោះ​នឹង​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង ៣ រសៀល​។
បញ្ហា​សម្រាប់​សវនាការ​នេះ​គឺ​ផ្តោត​លើ​ដី​ទំហំ ៤,៦ គីឡូម៉ែត្រ​ការ៉េ​ដែល​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ដែល​កម្ពុជា​និង​ថៃ​អះ​ អាង​ថា​ជា​ដី​របស់​ខ្លួន​រៀងៗ​ខ្លួន។ ICJ បាន​កាត់​ក្តី​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ១៩៦២​ប៉ុន្តែ​សវនាការ​នេះ​នឹង​និយាយ​ជាក់​លាក់ អំពី​បញ្ហា​ដី​នៅ​ជុំវិញ​ប្រាសាទ​៕ ភ្នំពេញប៉ុស្តិ៍PS

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com