Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, April 2, 2013

ឯកឧត្ដម​ទៀ បាញ់​៖ ​ការ​បាញ់​គ្រាប់​ពិត​នា​ពេល​នេះ ​គឺជា​ការ​ពង្រឹងសមត្ថភាព​កងទ័ព​ពេល​មាន​ហេតុការណ៍​កើតឡើង​

0 Comments

ឯកឧត្ដម​ទៀ បាញ់​៖ ​ការ​បាញ់​គ្រាប់​ពិត​នា​ពេល​នេះ ​គឺជា​ការ​ពង្រឹងសមត្ថភាព​កងទ័ព​ពេល​មាន​ហេតុការណ៍​កើតឡើង​

M02-w-full 























ភ្នំពេញ ​៖ ​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ឧបនាយករដ្ឋមន្ត្រី ​ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថ្លែង​ថា ការ​បាញ់​គ្រាប់​ពិត ​ប្រភេទ​កាំភ្លើង​ធំ​ប្រតិកម្ម​រហ័ស​ធុន​ BM21 និង​កាំភ្លើង​ធំ​ធុន​ 130 ​មិល្លីម៉ែត្រ ​របស់​កងយោធពល​ខេមរភូមិន្ទ គឺជា​ការ​ហ្វឹកហ្វឺន ​ពង្រឹងសមត្ថភាព​គុណភាព​ពេល​ប្រតិបត្តិ​របស់​កងទ័ព ​នៅពេល​មាន​ហេតុការណ៍​កើតឡើង​ជាយថាហេតុ។
ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ថ្លែង​ដូច្នេះ​មកកាន់​អ្នក​យក​ព័ត៌មាន​ បន្ទាប់ពី​ពិធី​បាញ់​សាកល្បង​កាំភ្លើង​ធំ​ប្រតិកម្ម​រហ័ស​ BM21​និង​កាំភ្លើង​ធំ​ធុន​130 មិល្លីម៉ែត្រ​នៅ​តំបន់​ភ្នំ​ម្រះព្រៅ​ ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ​ខេត្ត​កំពង់ស្ពឺ​ព្រឹក​ថ្ងៃទី​២​ ខែមេសា ឆ្នាំ​២០១៣។
ឯកឧត្ដម ​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែង​ថា ការ​បាញ់​សាកល្បង​នេះ​បញ្ជាក់​អំពី​បច្ចេកទេស​ បច្ចេកវិទ្យា​ថ្មី​មួយចំនួន​សម្រាប់​កងទ័ព​របស់​យើង​ក្នុង​ការ​អនុវត្ត​ ជាក់ស្ដែង។ ម្យ៉ាងទៀត​ការ​បាញ់​ជាក់ស្ដែង​នេះ​បាន​បង្ហាញ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ថា ចំ​គោលដៅ​ល្អ​១០០​ភាគរយ​ទាំង​BM21 ក៏​ដូច​កាំភ្លើង​ធុន​130​មិល្លីម៉ែត្រ ដូច្នេះ​អាវុធ​គ្រាំទ្រ​របស់​យើង​អាច​និយាយ​បានថា បើ​មាន​ហេតុការណ៍​កើតឡើង យើង​ត្រូវ​ប្រើប្រាស់​វា​ច្បាស់​ណាស់​វា​នឹង​ឆ្លើយតប​តាម​តម្រូវ​ការដែល​យើង ​ចង់បាន​ពិត​ជាមិនខាន។ ឯកឧត្ដម​បន្តថា ការ​ចំណាយ​ក្នុង​ការ​បាញ់​សាកល្បង​នេះ​គឺ​យើង​ត្រូវតែ​ចំណាយ​ទោះជា​ការ​ ចំណាយ​នោះ​វា​ខ្ពស់​ក៏ដោយ ដើម្បី​បញ្ជាក់​អំពី​ភាពរឹងមាំ​ក្នុង​ពេល​ដែល​មាន​អាសន្នអន្ធក្រ​កើតឡើង​ ចំពោះ​ជាតិ​មាតុភូមិ​របស់​យើង។
ឯកឧត្ដម ​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ គូសបញ្ជាក់​ថា ការបាញ់​សាកល្បង​គ្រាប់​ពិត​នេះ គឺ​មិន​ជាប់​ទាក់ទិន​នឹង​ការ​បកស្រាយ​សាលក្រម​តុលាការ​ទីក្រុង​ឡាអេ​នោះទេ។ ហេតុផល​បកស្រាយ​របស់​តុលាការ គឺជា​រឿង​របស់​តុលាការ​ទេ យើង​គឺ​បកស្រាយ​តែ​បច្ចេកវិទ្យា​នូវ​ផ្នែក​អនុភាព​អាវុធ​របស់​យើង​ទេ ចំពោះ​ការ​បកស្រាយ​របស់​តុលាការ​វា​ជា​រឿង​ផ្លូវច្បាប់។ បច្ចេកវិទ្យា​ដែល​យើង​ស្វះស្វែង​រក​មក​បំពាក់​ថ្មី​យើង​ត្រូវតែ​ធ្វើការ​ ហ្វឹកហ្វឺន ​នៅ​ពេល​ដែល​ហ្វឹកហ្វឺន​ចប់​មេរៀន​ហើយ​នោះ យើង​ត្រូវតែ​យក​មក​សាកល្បង​អនុវត្ត​ជាក់ស្ដែង ដូច្នេះ​ការ​ដែល​លើកឡើង​ថា ជា​ការ​បង្ហាញ​សាច់ដុំ​នោះ​វា​មិន​ត្រឹមត្រូវ​ទេ ប៉ុន្តែ​នេះ​ជា​ការ​ពិនិត្យ​ប្រសិទ្ធភាព​នៃ​ការ​ការពារ​អធិបតេយ្យ​បូរណភាព​ ទឹកដី​របស់​យើង។

គួរ​បញ្ជាក់​ដែរ​ថា កន្លងមក​ក្នុង​អំឡុង​ខែមេសា​ឆ្នាំ​២០១០​ កងយោធពល​ខេមរភូមិន្ទ​ធ្លាប់​បាន​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​BM21​ជា​ទ្រង់ទ្រាយ​ធំ នៅ​ខេត្តកំពង់ឆ្នាំង​ម្ដង​រួច​មក​ហើយ៕កម្ពុជាថ្មី

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com