វត្ថុបុរាណមួយអាចត្រូវបញ្ជូនមកកម្ពុជាវិញ
លោកចៅក្រម George B Daniels បានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ថាផ្ទះលក់វត្ថុបុរាណដេញថ្លៃឈ្មោះ Sotheby ដែលបច្ចុប្បន្នជាម្ចាស់កម្មសិទ្ធិទៅលើរូបចម្លាក់អ្នកចំបាំងសម័យ អង្គរនោះមិនបានផ្តល់ភ័ស្តុតាងគ្រប់គ្រាន់ដើម្បីច្រានចោលការលើក ឡើងថាវត្ថុបុរាណនេះត្រូវបានលួចនិងការលើកឡើងផងដែរថា Sotheby បានទិញរបស់ដែលត្រូវបានលួចកាលពីឆ្នាំ២០១០នៅពេលដែល Sotheby បានយល់ព្រមលក់វត្ថុបុរាណនេះតាងនាមឲ្យអ្នកស្រី Mrs Ruspoli Di Poggio Suasa។ លោក Daniels ក៏បានសម្រេចផងដែរថាការចោទប្រកាន់បន្ថែមដែលដាក់កាលពីខែ វិច្ឆិកាដោយការិយាល័យមេធាវីអាមេរិកដែលស្នើសុំឲ្យមានការកាត់ទោស ទៅលើករណីនេះអាចនឹងបញ្ចូលបន្ថែមទៅក្នុងបណ្តឹងកាលពីដំបូងក្នុង ខែមេសាឆ្នាំមុន។
ការចោទប្រកាន់ទាំងនេះរួមមានការចោទប្រកាន់ថា «Sotheby ដឹងអំពីប្រភពដើមកំណើតនៃវត្ថុបុរាណនោះដែលបាក់ត្រង់កជើងហើយវា ត្រូវបានគេឃើញដំបូងនៅក្នុងទីផ្សារសិល្បៈអន្តរជាតិ ក្នុងអំឡុងពេលដែលកំពុងមានការលួចយ៉ាងខ្លាំងទៅលើវត្ថុបុរាណពី តំបន់កោះកេរ។
ចៅក្រមបានថ្លែងបន្តថា៖ «Sotheby ត្រូវបានចោទប្រកាន់ថាបានផ្តល់ព័ត៌មានមិនត្រឹមត្រូវ អំពីប្រភពនៃវត្ថុបុរាណនិងបានលុបចោលព័ត៌មានអំពីអ្នកទិញវត្ថុ នោះ នៅក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមអ្នកទិញសក្តានុពលការ ប្រាស្រ័យទាក់ទងជាមួយព្រះរាជាណាចក្រកម្ពុជានិងមន្រ្តីអនុវត្ត ច្បាប់របស់សហរដ្ឋអាមេរិក»។
លោក Daniels បានកត់សម្គាល់នៅក្នុងសេចក្តីសម្រេចនោះថាតុលាការមិនទទួលយកការ ចោទប្រកាន់របស់ការិយាល័យមេធាវីអាមេរិកថាត្រឹមត្រូវពិតប្រាកដនោះ ទេប៉ុន្តែប្រសិនបើការចោទប្រកាន់របស់ពួកគេត្រឹមត្រូវមែនការចោទ ប្រកាន់នោះអាចនឹងធ្វើឲ្យមានសវនាការ។
លោក ឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តីបានថ្លែងកាលពីម្សិលមិញដោយបានហៅ សេចក្តីសម្រេចនេះថា «ជាសញ្ញាសន្យាជួយកម្ពុជា»។ «ក្នុងអំឡុងសង្គ្រាមស៊ីវិលក្នុងប្រទេសរបស់យើងវត្ថុបុរាណរបស់យើង មួយចំនួនត្រូវបានលួចហើយប្រជាជនកម្ពុជាមានការបែកខ្ញែកគ្នា។ ឥឡូវនេះសង្គ្រាមបានបញ្ចប់កម្ពុជាមានការផ្សះផ្សាជាតិពេញលេញហើយ បដិមាកររបស់កម្ពុជាគួរតែត្រូវបានប្រមូលយកមកវិញផងដែរ»។
លោក ឯក ថា បន្តថាលោកមិនអាចបង្ហាញអំពីលទ្ធផលនៃទស្សនកិច្ចរបស់ជំនួយការ មេធាវីអាមេរិក Sharon Cohen Levin កាលពីខែមុនដើម្បីប្រមូលភ័ស្តុតាងបន្ថែមសម្រាប់ករណីនេះទេ ប៉ុន្តែលោកបានថ្លែងថាទស្សនកិច្ចនោះពិតជាទទួលបាន«ផ្លែផ្កាណាស់ »។ លោកបន្ថែមថាករណីនេះនឹងបង្ហាញឲ្យឃើញនូវ«សញ្ញាយ៉ាងខ្លាំងក្លា មួយ»ទៅដល់ម្ចាស់វត្ថុបុរាណដទៃៗទៀតដែលទិញវត្ថុបុរាណពីអ្នក លួច៕ ភ្នំពេញប៉ុស្តិ៍PS
0 Comments:
Post a Comment