Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, April 9, 2013

តុលាការ​ញ៉ូវយ៉ក​ច្រាន​ចោល​ការជំទាស់​របស់​សារៈមន្ទីរ​ Sotheby​ក្នុង​ទំនាស់​វត្ថុ​បុរាណ​ខ្មែរ

0 Comments

តុលាការ​ញ៉ូវយ៉ក​ច្រាន​ចោល​ការជំទាស់​របស់​សារៈមន្ទីរ​ Sotheby​ក្នុង​ទំនាស់​វត្ថុ​បុរាណ​ខ្មែរ

សារៈមន្ទីរ​Sotheby​សារៈមន្ទីរ​Sotheby​


​វ៉ាស៊ីនតោន៖ តុលាការ​សហព័ន្ធ​នៃ​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុងញ៉ូវយ៉កបាន​សម្រេចទទួល​យក​ ពាក្យ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​អាមេរិកាំង​ដែល​បាន​ស្នើ​សុំ​កែប្រែ​ខ្លះ​ ចំពោះ​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​សារៈមន្ទីរ​Sotheby​ក្នុង​សំណុំរឿង​វត្ថុ​ បុរាណ​ខ្មែរ​ដែល​ត្រូវ​បាន​លួច​ចេញ​ពីប្រាសាទកោះកែរបស់ខ្មែរ។ 

នៅ​ក្នុង​សេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី​២៨​ខែ​មិនា​តុលាការ​នេះ​ក៏​បាន​ច្រាន​ ចោល​ញត្តិជំទាស់​របស់​សារៈ​មន្ទីរ​ Sotheby ​ប្រឆាំ​ង​នឹ​ងការស្នើសុំ​កែប្រែ​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​ដាក់​បន្ថែម​ ឯកសារ​និងព័ត៌មាន​រក​បាន​ថ្មីមួយ​ចំនួន​ទៀតទាក់​ទង​នឹង​ការ​ព្យាយាម​លួចលក់​ រូបចម្លាក់​បុរាណ​ខ្មែរ​ដោយ​ខុសច្បាប់។ 

នៅ​ក្នុង​សេចក្តី សម្រេចដែល​វីអូអេ​ខេមរភាសា​ទទួល​បាន​លោក​ចៅក្រម  George Daniels ​បាន​បញ្ជាក់​ក្នុង​សេចក្តី​សន្និដ្ឋាន​សម្រេច​ថា​«ចាត់​ទុក​ជាបាន​ការ​នូវ​ ញត្តិ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​និង​បដិសេធ​ចោល​ ញត្តិ​ជំទាស់​របស់​ភាគី​ចុងចម្លើយ»។

វត្ថុបុរាណ​ដែល​ហៅថា​ជា ​អ្នកចម្បាំង សម័យបុរាណ ត្រូវបានសារមន្ទីរ Sotheby គ្រោង​ដាក់​លក់​ដេញ​ថ្លៃ​កាលពីខែមិនាឆ្នាំ២០១១ប៉ុន្តែបានដកចេញវិញ នៅនាទីចុងក្រោយបន្ទាប់ពី មានការជំទាស់យ៉ាងខ្លាំងពីអាជ្ញាធរកម្ពុជា​ហើយ​តុលាការ​ក្រុង​ ញ៉ូវយ៉កបានបង្គាប់​ឱ្យ​សារៈមន្ទីរ Sotheby ផ្អាកការលក់ដូរ ផ្ទេរ ឬយកទៅបោះចោល​ឬក៏ផ្លាស់ប្តូរ​ទីតាំង​ចេញពី​កន្លែង​បច្ចុប្បន្នគឺ​នៅ សារៈមន្ទីរ​Sotheby។
 
ពាក្យ​បណ្តឹង​ដែល​បាន​កែប្រែ​ដែល​រដ្ឋាភិបាល​អាមេរិកាំង​បាន​ស្នើ​ឡើង​មាន​ បន្ថែម​ការចោទ​ប្រកាន់​ថ្មី​ដែល​មាន​ព័ត៌មាន​ពិត​ទាក់​ទង​នឹង​ការលួច​ រូបចម្លាក់​នេះ​ក្នុង​ឆ្នាំ​១៩៧២​និង​ការ​ដឹង​ឮ​របស់​សារៈ​មន្ទីរ​ Sotheby​ថា​រូបចម្លាក់​នោះ​ពិត​ជា​ត្រូវ​បាន​លួច​ចេញ​មក​មែន។ សារៈមន្ទីរ ​Sotheby ​បាន​ធ្វើ​ញត្តិ​ជំទាស់​នឹង​ការធ្វើ​វិសោធនកម្ម​នេះ​ដោយ​ចាត់​ទុក​ថា​មិន​ បាន​ការ​ទេ​ដោយ​សារ​តែ​វា​មិន​អាច​នឹង​ជួសជុល​បាន​នូវ​ចន្លោះ ប្រហោង​នៃ​ពាក្យ​ប្តឹង​ដែល​បាន​ដាក់​លើក​មុនហើយ​មាន​ការ​រើស​អើង​ប្រឆាំង​ នឹង​ខ្លួន៕ប្រភពពី សំឡេងសហរដ្ឋអាមេរិច (RFA)

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com