
ហេតុការណ៍ចាប់បានចោរខ្ទើយនេះ នៅវេលាម៉ោង១០និង៤៥នាទី ក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត ប៉ែក ខាងផ្លូវលក់បន្លែ ស្ថិតក្នុងភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។
សន្តិសុខផ្សារម្នាក់បានឲ្យដឹងថា ចោរខ្ទើយមានឈ្មោះញឹម វី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។
សន្តិសុខដដែលបន្តទៀតថា ពួកខ្លួនបានចាប់ចោរដៃឆើតនេះ បានខណៈមានការឆោឡោ ពីគ្រូពេទ្យស្រែក ថាមានចោរលួចក្រវិល ក្មេងស្រីយកមកលក់ នៅកន្លែងលក់មាសក្នុងផ្សារនេះ ហើយទៅដេញចាប់ចោរ បាននៅប៉ែកខាងផ្សារ លក់បន្លែ ក្រោយពេលចាប់បានភ្លាម នាំមកទីស្នាក់ការផ្សារ ហើយក៏ហៅ នគរបាលក្រុង មកទទួលចោរនេះដើម្បី យកទៅចាត់ការតាមច្បាប់ ។
បើតាមគ្រូពេទ្យដែលទទួលខុសត្រូវ ក្មេងស្រីរងគ្រោះបានបញ្ជាក់ថា កុមារីរងគ្រោះត្រូវបានគ្រូពេទ្យ អញ្ជើញឪពុកម្តាយ ឲ្យក្មេងស្រីរងគ្រោះ មកមន្ទីរពេទ្យ ដើម្បីប្រជុំហើយធ្វើការពិនិត្យសុខភាព ធ្វើនៅ វេលាព្រឹកថ្ងៃទី១០ ឧសភា នៅឯមណ្ឌលសុខភាពនៃមន្ទីរពេទ្យ បង្អែកខេត្តកំពត ។ កុមារ៉ានិងកុមារី ទាំងអស់ សរុបប្រមាណ៤៣នាក់ មកពីកន្លែងផ្សេងៗពីគ្នា ក្នុងខេត្តកំពត ខណៈកំពុងពិនិត្យ សុខភាពនោះ កុមារីរងគ្រោះក៏ដើរចេញទៅក្រៅ សាលប្រជុំ សម្រាប់ឱកាសល្អដល់ចោរ ក៏បបួល ក្មេងស្រីរងគ្រោះ ទៅ លុបមុខ ក្នុងបន្ទប់ទឹក នៅក្បែនោះដែរ ស្រាប់តែឆ្លៀតឱកាសដោះក្រវិល ១គូបានសម្រេចតែម្តង ក្រោយពី ដោះបានភ្លាម ក៏ដើរសំដៅទៅផ្សារដើម្បីលក់ ប៉ុន្តែសំណាងមិនល្អ ក៏បែកការណ៍ដល់ក្រុមគ្រូពេទ្យ ហើយក៏ឈានទៅតាមចោរទាន់ កំពុងលក់មាស ក្រវិលនៅក្នុងផ្សារ ក៏មានការស្រែកឆោឡោឡើង ឈានទៅឃាត់ខ្លួនបានយ៉ាងដូច្នេះតែម្តងទៅ ។
កុមារីរងគ្រោះមានឈ្មោះ ជន់ គឹមលេង អាយុ៨ឆ្នាំ មានឪពុកឈ្មោះ ហាំ ជន់ អាយុ៤៧ឆ្នាំ និងម្តាយឈ្មោះ សេង ស្រីឌៀប អាយុ២៥ឆ្នាំ ។ រស់នៅភូមិបឹងតារ៉ូង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។
ក្រវិលចំនួន៥ហ៊ុនមាស ។បច្ចុប្បន្នក្រវិលត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ កុមារីរងគ្រោះវិញហើយ ។ ដោយឡែកចោរដៃឆើតត្រូវបាននគរបាលក្រុងកំពុងកសាងសំណុំរឿង ៕ប្រភពពី khmer2world
0 Comments:
Post a Comment