កូនគោចម្លែកដែលកើតមកមានភ្នែកតែមួយ
ខេត្ដកំពត ៖ មានការភ្ញាក់ផ្អើលមួយ
កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៨ ឧសភា នៅក្នុងភូមិទទឹងថ្ងៃ
ឃុំបឹងទូក ស្រុកទឹកឈូ
ដោយសារមេគោ១ក្បាលរបស់គ្រួសារអ្នកនេសាទ
កើតបានកូនគោមួយក្បាលមានភ្នែកតែមួយនៅចំកណ្ដាលក្បាលខុសពីគោ
ដទៃ ។
ម្ចាស់កូនគោចម្លែកនេះឈ្មោះ ម៉ាត់ កុង
ភេទប្រុស អាយុ២៦ឆ្នាំជាអ្នកនេសាទ ។ គាត់និយាយថា
ក្រៅពីការនេសាទ គាត់បានចិញ្ចឹមមេគោទុកគ្រាន់បានកូនលក់
ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ ។
ចំណែកមេគោរបស់គាត់នេះកើតបានកូនពីរហើយ
រួមនឹងកូនគោចម្លែកនេះផង តែកូនគោកើតបានមួយមុនជាគោល្អ
មានរូបរាងដូចកូនគោដទៃទៀតដែរ
ប៉ុន្ដែគួរឱ្យអស់សង្ឃឹមយ៉ាងខ្លាំង
ដោយឃើញមេគោរបស់គាត់កើតកូនទី២ជាកូនគោចម្លែកខុសពីគេយ៉ាងនេះ
។ ចំពោះហេតុការណ៍នេះ ប្រជាពលរដ្ឋនាំគ្នានិយាយថា
កូនគោដែលមានតែភ្នែកមួយចំកណ្ដាលក្បាលបែបនេះគឺអាចជាលើកទី១
ហើយ ដែលពួកគាត់បានប្រទះឃើញ ។
បន្ទាប់ពីការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី៩
ឧសភា គេឃើញប្រជាពលរដ្ឋជាច្រើននាក់ ខ្លះយកទៀនធូប
និងលុយមកបែបន់សុំសេចក្ដីសុខ
ហើយក៏មានអ្នកខ្លះដែលជឿស៊ុបលើអបិយជំនឿនោះ
បានចាត់ទុកជាគោទេវតាមកចាប់ជាតិ និងអ្នកខ្លះនិយាយថា
អ្នកមានបុណ្យមកចាប់កំណើត ។
ប៉ុន្ដែការបែបន់ដោយជឿស៊ុបលើជំនឿអរូបីនេះ
ចៃដន្យក៏មានអ្នកខ្លះបានដូចបំណង តែអ្នកខ្លះក៏មិនបានដូចបំណង
។
ការជឿទាំងនេះជាទំនៀមទម្លាប់ប្រពៃណីដ៏ជ្រាលជ្រៅក្នុងសង្គម
ខ្មែរ ។ ដោយឡែក ចំពោះអ្នកវិទ្យាសាស្រ្ដបាននិយាយថា
កូនគោដែលកើតមកមានរូបរាងចម្លែកខុសពីកូនគោធម្មតានេះ
ជាការធ្វើបំណែកកោសិកាខុសប្រក្រតី
ទើបធ្វើឱ្យសរពាង្គកាយមិនពេញលេញ
និងមានលក្ខណៈខុសពីកូនគោដទៃបែបនេះ ។
បច្ចុប្បន្ន
កូនគោចម្លែកដែលកើតមកមានភ្នែកតែមួយចំកណ្ដាលក្បាលនៅរស់នៅឡើយ
ទេ ដោយមានរោមស្អាត មានកម្លាំងងើបដើរដូចកូនគោធម្មតា
ចំណែកភ្នែកមួយនេះក៏មើលឃើញដូចកូនគោភ្នែកពីរដែរ
ព្រមទាំងសង្ឃឹមថា
គោចម្លែកនេះនឹងមានជីវិតរស់នៅដូចធម្មតាដល់ធំមិនខាន ៕កោះសន្តិភាព
0 Comments:
Post a Comment