Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Thursday, May 9, 2013

ហេតុអ្វីបានជា សត្វពស់គ្មានជើង?

0 Comments


ទើបតែសម័យបច្ចុប្បន្នទេដែល សត្វពស់មិនមានជើងនោះ ហើយមិនមែនមានន័យថា វាមិនមានការវិវឌ្ឍន៍នោះឡើយ។
ក្រុមអ្នកជំនាញខាងសត្វព្រៃបាននិយាយថា ពួកគេបានជឿជាក់ថា កាលពីមុនសត្វពស់គឺជា ប្រភេទសត្វដែលរស់នៅក្នុងរូងដី។ ហើយនៅពេលនោះជើងរបស់វាក៏ត្រូវបានបាត់បង់។ ទោះបីជាយ៉ាងណាក្តី សត្វពស់អាចធ្វើចលនា បានយ៉ាងងាយស្រួល ដោយវាមានបណ្តោយខ្លួនវែង។
ជាមួយគ្នានេះដែរ វត្ថុដ៏សំខាន់បំផុតនៅក្នុងការ វារ របស់សត្វពស់ គឺ ស្រកាពោះ របស់វាដែលស្ថិតនៅផ្នែកខាងក្រោមវា។ មិនតែប៉ុណ្ណោះវាក៏អាច ធ្វើចលនាតាមបែបខុសៗគ្នា។
ក្រុមអ្នកជំនាញ អាចធ្វើការសង្កេតបានថា នៅពែលដែលពស់ វារ វាមានលក្ខណៈដូចជាក្បាច់។ ចលនារាងកោង និងបន់បែនខ្លួនទៅតាមអ្វី ដែលវាត្រូវបត់ទៅផ្នែកណាមួយ។ ទន្ទឹមគ្នានេះដែរ ចលនាអង្កាញ់ៗទៅមុខ ដូចជាទឹករលក បង្កើតបានជាទ្រង់ទ្រាយ បន្ទាត់កោងដូចជារាងអក្សរ S ដោយវាត្រូវបានធ្វើឲ្យ មានចលនាដោយសារ ស្រការរបស់វា៕ប្រភពពី lookingtoday
Looking Today

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com