នៅ
ថ្ងៃសម្រាក់នេះ Sabay សូមលើកយកនូវម្ហូបឆ្ងាញ់មួយមុខ
ពីភោជនីយដ្ឋាន ភូមិនេសាទ ជូនមិត្តអ្នកអានបានជាព័ត៌មាន នោះគឺ
“មាន់ក្រមុំដុត” ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ត្រូវមាត់ជាប់ចិត្ត។

ជា មួយទឹកខ្ទិះខាបៗស្រោចស្រពពីលើ ស្បែកមាន់ក្រហមច្រាល ធ្វើឲ្យសាច់មាន់ភ្លឺរលោងស្រួយស្រឹប ។ ឈ្មោះមាន់ក្រមុំដុត ដូចជារៀងប្លែកបន្តិច ប៉ុន្តែបើតាមចុងភៅ គឺមាន់យកមកពីស្រុកស្រែពិត ដែលទើបធំពេញវ័យ។ សាច់វាផុយងាយស្រួលចម្អិន និងប្រើប្រាស់រយៈពេលខ្លី។
ចំណុច ពិសេស កន្លែងឆ្ងាញ់ជាងគេរបស់មាន់ក្រមុំនេះ គឺកញ្ចូញគូថ ប៉ុន្តែគួរឲ្យស្ដាយ មាន់មួយមានកញ្ចូញគូថនេះតែមួយ។ បន្ទាប់មកទៀតគឺ សាច់ភ្លៅមាន់មានស្បែកស្រួយ សាច់ផុយឆ្ងាញ់ មានសរសៃច្រើន រសជាតិបែបមាន់ស្រែពិតៗ មិនធ្វើឲ្យលោកអ្នកខកបំណងឡើយ។
វិធីចម្អិន គឺត្រូវយកចាស់មាន់ប្រឡាក់គ្រឿងរួចជាស្រេច ទើបយកទៅដុត ហើយឆាបន្លែច្រើនមុខចម្រុះគ្នា រហូតចេញទឹកខ្ទិះខាប់ចេញមក ទើបស្រោចស្រពលើមាន់នោះ ដើម្បីឲ្យទឹកទាំងនោះ ជ្រាបចូលទៅក្នុងសាច់មាន់ ធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់ឡើងមួយកម្រិត។

ភោជនីយដ្ឋាន ភូមិនេសាទ មានទីតាំងធំទូលាយ និងកន្លែងអង្គុយ ជាលក្ខណៈកម្សាន្តលំហែកាយផងដែរ មានទីតាំងស្ថិតនៅផ្លូវ១៦៨ សង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ។
អត្ថបទ៖ កង ចាន់បញ្ញា
សប្បាយ

0 Comments:
Post a Comment