ភូមិ​ម្ហូប​ខ្មែរ បាន​ចាប់​ផ្ដើម​​បម្រើ​សេវា​អាហារ​បូសហ្វេ​ ចាប់​ពី​ថ្ងៃ​នេះ ក្នុង​ម្នាក់​​តម្លៃ​​ត្រឹម​​ ៨​ ដុល្លារ ​ប៉ុណ្ណោះ ដែល​មាន​អាហារ​ច្រើន​ជាង​ ៦០​មុខ ដ៏​សម្បូរ​បែប​ ​​​សម​ស្រប​តាម​តម្រូវ​ការ​របស់​អតិថិជន។
ភោជនីយដ្ឋាន​ភូមិ​ម្ហូប​ខ្មែរ ( Khmer food village ) ជា​ភោជនីយដ្ឋាន​ ដែល​លក់​ម្ហូប​ខ្មែរ​ពិត​ៗ ស្ថិត​ទល់​មុខ​ស្ពាន​ភ្លោះ​កោះ​ពេជ្រ ដែល​បាន​ដំណើរការ​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ​។
ដោយសារ ​​តែ​មាន​សំណូមពរ​ច្រើន និង​តម្រូវ​ទៅ​តាម​​ចំណង់​ចំណូល​ចិត្ត​​របស់​អតិថិជន ភោជនីយដ្ឋាន​បែប​ខ្មែរ​មួយ​នេះ​ បាន​សម្រេច​ចិត្ត បើក​បម្រើ​សេវា​​ អាហារ​ បូសហ្វេ ​ចាប់​ពី​ល្ងាច​ថ្ងៃ​នេះ​តទៅ ក្នុង​តម្លៃ​ត្រឹម​ ៨​ដុល្លារ​ប៉ុណ្ណោះ​​​ក្នុង​ម្នាក់​។
​ ​អាហារ​បូសហ្វេ​​ មាន​ម្ហូប​អាហារ​ ដ៏​មាន​ឱជារស ចំនួន​ជាង​ ៦០​មុខ ដាក់​តម្រៀប​គ្នា​​ ក្នុង​នោះ ប្រភេទ​ម្ហូប​ក្ដៅ​​ៗជាង​ ១០​ មុខ​ អាហារ​ចម្អិន​ភ្លាមៗ​ ដូចជា ​មី​ឆា បាយ​ឆា គុយទាវ និង​សាច់​អាំង គ្រឿង​សមុទ្រ គ្រប់​ប្រភេទ​អាំង​ជូន​ភ្លាម​ៗ ​បង្ហើរ​ក្លិន​ឈ្ងុយ​តែ​ម្ដង។

ប៉ុន្តែ ​ទោះបីជា​ប្ដូរ​មក​អាហារ​ បូសហ្វេ ក៏​ដោយ​ចោះ​ ក៏​ភោជនីយដ្ឋាន​សំណព្វ​ចិត្ត​របស់​អ្នក នៅ​តែ​រក្សា​អត្តសញ្ញាណ និង​លើក​កម្ពស់​ អាហារ​ខ្មែរ​ដដែល ក្នុង​បូសហ្វេ​នោះ ក៏​មាន​នំបញ្ចុក ​សម្ល​ (ការីខ្មែរ) ​បាញ់​ឆេវ គុយទាវ​កាត់ នំគ្រក់​ ពិសេស​គឺ បង្អែម​ខ្មែរ​ និង​ផ្លែឈើ​ស្រស់​ៗ ជា​ច្រើន​មុខ​សម្រាប់​លោក​អ្នក ។
ដើម្បី ​បង្កើន​ភាព​សប្បាយ​រីករាយ ជូន​ដល់​អតិថិជន ដែល​មក​ជា​គ្រួសារ​ ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ៦​ឆ្នាំ គឺ​មិន​បាន​គិត​ប្រាក់​ទេ ​​ហើយ​សម្រាប់​កុមារ​ដែល​មាន​អាយុ​លើស​ពី​៦ឆ្នាំ​​ ដល់​១២​ឆ្នាំ​ គិត​តម្លៃ​ត្រឹម ៤​ដុល្លារ​ប៉ុណ្ណោះ​ គឺ​ពាក់កណ្ដាល នៃ មនុស្ស​ធំ​។

អាហារ ​បូសហ្វេ បើក​បម្រើ​ជូន​​អតិថិជន​ ចាប់​ពី​ម៉ោង​៤ រហូត ​ម៉ោង​១០យប់។ តម្លៃ​៨​ដុល្លារ​នេះ ​ជា​តម្លៃ​​ពិសេស ​ដែល​ផ្ដល់​ឲ្យ​អតិថិជន​ចាប់​ពី​ថ្ងៃ​ទី​៣​ ខែ​មេសា ​នេះ​រហូត​ ដល់ ​ថ្ងៃ​ទី ៣ ខែ​ ឧសភា​ ឆ្នាំ​២០១៣ នេះ។ ពិសេសជាង​នេះ​ទៅ​ទៀត អាហារ​ទាំង​នោះ នឹង​ឆ្លាស់​គ្នា​ជា​រៀងរាល់​ថ្ងៃ ​​ ធ្វើ​ឲ្យ​លោក​អ្នក​មិន​ទ្រលាន់​ឡើយ​។
កុំ ភ្លេច​ទៅ​សាក​មើល ​គឺ​នៅ​ភោជនីយដ្ឋាន “ភូមិ​ម្ហូប​ខ្មែរ” ដែល ​មាន​ទីតាំង​នៅ​ម្ដុំ​មាត់​ទន្លេ ជាប់​របង​មណ្ឌល​កម្សាន្ត Dreamland ទល់​មុខ​សណ្ឋាគារ​ Naga World៕​
​អត្ថបទ ​៖ កង ចាន់​បញ្ញា