
បាត់ដំបង៖ ស្ត្រីរងគ្រោះ៣នាក់ ដែលមានជំងឺខុស ៗគ្នាបានជួបគ្រូខ្មែរកំហូចដើម្បីព្យាបាល ប៉ុន្ដែត្រូវគ្រូខ្មែរកំហូចរូបនោះស្ដោះផ្លុំរួចក៏លួចបបួស អង្អែលកេរខ្មាសទាំង៣នាក់នោះតាមរូបមន្តផ្សេងៗគ្នា ក្នុងនោះមានស្ត្រីពិការអាយុ ២២ឆ្នាំម្នាក់ ដែលទៅ ដេកមើលជំងឺក្នុងផ្ទះ របស់គាត់នោះ គឺពិតជាបានចាប់រំលោភលើរូបនាងបានសម្រេច២ លើកមែន ។ ចំណែកស្ត្រីដែលឈឺពើតក្នុងដោះនោះ គឺគាត់បានបន្លំអង្អែលដោះលេង ធ្វើដូចខាបមន្ត អាគមដកបន្លាពិសចេញពីក្នុងដោះ ទើបបាត់ឈឺ ។ ទាំងនេះគឺជាការកុហកទេ បន្លាដែលគាត់ (គ្រូខ្មែរ) ខាបចេញមកនោះមិនមែន ទេ គឺបន្លាគាត់លាក់ទុកនៅក្រោយខ្នងរបស់គាត់ ។ ការអង្អែលដោះនោះ គឺជាល្បិច របស់គាត់បានអង្អែលដោះស្រីៗលេង ប៉ុណ្ណោះ ។ រីឯស្ត្រី ដែលមានជំងឺដុំពោះវិញ គឺគាត់យកផ្លែចេកទៅរុកចូលក្នុងប្រដាប់ភេទ គឺបំណង ធ្វើលេងទាំងអស់ គ្មានមន្តអាគមឩមអាមស្អីទេ ។
គ្រូខ្មែរវ័យចំណាស់ម្នាក់ល្បីខាងព្យាបាលអ្នកជំងឺគ្រប់មុខនេះ ត្រូវបានប៉ូលិសស្រុកមោងឫស្សី ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៩ ខែឧសភា ២០១៣ នៅផ្ទះរបស់គ្រូខ្មែរនេះ ស្ថិតក្នុងភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី និងបន្ទាប់មកប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់មានស្ត្រីរងគ្រោះ៣នាក់ បានប្ដឹងប៉ូលិស ក្រោយហេតុការណ៍កើតឡើង ពេលពួកគេបានទៅឲ្យគ្រូខ្មែរ រូបនេះព្យាបាលជំងឺនៅផ្ទះ របស់គាត់ ក្នុងអំឡុងសប្ដាហ៍នេះ ។
លោកគិត ហ៊ាង អធិការប៉ូលិសស្រុកមោងឫស្សី បានស្រង់សម្ដីស្ត្រីរងគ្រោះបីនាក់ មក បញ្ជាក់ថា នៅក្នុងអំឡុងពីថ្ងៃទី១ ដល់ទី៩ ខែឧសភា ឆ្នាំ២០១៣ មានស្ត្រីម្នាក់ពិការភ្នែក ត្រូវបានម្ដាយនាំទៅរកគ្រូខ្មែរកំហូចព្យាបាលជំងឺ ដោយដេកនៅផ្ទះគ្រូខ្មែរនៅភូមិចុងសំណាយ ឃុំជ្រៃនោះ ។ នៅយប់នោះ ម្ដាយនាងរងគ្រោះបានត្រឡប់មកផ្ទះវិញ ទុកកូនស្រីពិការនៅដេកផ្ទះគ្រូ ។ ដល់ពេលយប់ស្ងាត់គ្រូខ្មែរកំហូចនេះបាន ចូលទៅចាប់រំលោភស្ត្រីពិការ អាយុ២២ឆ្នាំនោះ បានសម្រេច២លើក ។ ពេលម្ដាយនាងរងគ្រោះទៅមើលកូនស្រីពិការ នាងបានប្រាប់ម្ដាយឲ្យបានដឹង ហើយម្តាយ បានមកប្ដឹងប៉ូលិសតែម្ដង ។
ដោយឡែក ស្ត្រី២នាក់ទៀត ដែលក្នុងបណ្ដឹងនៅកន្លែងប៉ូលិសស្រុកមោងឫស្សី លោកគិត ហ៊ាង បានប្រាប់ឲ្យ ដឹងថា ស្ត្រីម្នាក់មានជំងឺដុំពោះ ហើយបានទៅផ្ទះគ្រូខ្មែរ ដើម្បីឲ្យគាត់ព្យាបាល ។ នៅដំណាក់កាលចូលទៅក្នុងបន្ទប់ព្យាបាលរបស់គ្រូខ្មែរ រូបនេះ គឺគាត់បានយកផ្លែចេកបកសំបក ហើយទៅប្រនៀលលើពោះ និងយកផ្លែចេក រុកចូលប្រដាប់ភេទ ។ ភ្លាមៗនោះស្ត្រីអ្នកជំងឺមិនបានឲ្យគ្រូខ្មែរធ្វើរបៀបនេះទេ ប៉ុន្តែគ្រូខ្មែរកំហូចបានប្រាប់ស្ត្រីរងគ្រោះថា ជំងឺដុំពោះ ទាល់តែយកផ្លែចេកទៅរុកត្បាល់ ទើបទាក់មេជំងឺដុំពោះបាន ។ ស្ត្រីរងគ្រោះក៏ព្រមធ្វើ ព្រោះចង់បាត់ឈឺ ។ ក្រោយពីត្រឡប់មកផ្ទះវិញ ស្ត្រីរងគ្រោះបានប្រាប់ប្ដីឲ្យបានដឹងពីទង្វើរបស់គ្រូខ្មែរកំហូចនេះ ។ ប្ដីរបស់ស្ត្រីនោះ ក៏ បានមកដាក់ពាក្យបណ្ដឹងនៅប៉ូលិសស្រុកមោងឫស្សី ។
ចំណែក ដើមបណ្ដឹងស្ត្រីម្នាក់ទៀត បាននិយាយប្រាប់ប៉ូលិសថា រូបនាងមានជំងឺពើតឈឺក្នុងដោះ ហើយឲ្យប្ដីជូនទៅផ្ទះគ្រូខ្មែរនោះព្យាបាលដែរ ។ ពេលនោះគ្រូខ្មែរកំហូច នោះបានបង្គាប់ឲ្យនាងចូលទៅក្នុងបន្ទប់ពិនិត្យព្យាបាល របស់គាត់ ហើយឲ្យដេកដោះអាវចេញ ។ គ្រូខ្មែរ នោះបានយកដៃទៅអង្អែលច្របាច់ដោះនាងទាំង២លេង ។ ឃើញដូច្នេះនាងស្រីរងគ្រោះបានបដិសេធមិនឲ្យគ្រូខ្មែរនេះអង្អែលដោះ នាងទេ ក៏យកសារុងចងពុងវិញ ។ គ្រូខ្មែរកំហូចបានប្រាប់នាងថា ជំងឺពើតឈឺដោះ គឺនាងត្រូវអំពើគេដាក់បន្លានៅក្នុងដោះទាល់តែគ្រូអង្អែលខាបយកបន្លាចេញមកទើបបាត់ឈឺ ។ ឮការពន្យល់ពីគ្រូខ្មែរយ៉ាងដូច្នេះ ទើបនាងរងគ្រោះទ្រាំឲ្យគ្រូនោះអង្អែលដោះលេង ។ ពេលមកដល់ផ្ទះ នាងបានប្រាប់ប្ដីឲ្យដឹងហើយ ប្ដីក៏បានប្ដឹងប៉ូលិសមូលដ្ឋានតែម្ដង ។
បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បន្តទៅតុលាការ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ ៕
រៀបចំដោយ: cherry
By : khmeronlinenews
ដោយ: ស្មាតបីយ៉ូធី
0 Comments:
Post a Comment