Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, May 11, 2013

សមាជិកព្រឹទ្ធសភា និងមនុស្ស៩នាក់ក្រឡាប់រថយន្ត

0 Comments
សមាជិកព្រឹទ្ធសភា និងមនុស្ស៩នាក់ក្រឡាប់រថយន្ត


កំពង់ធំ : ឯកឧត្តម ឃឹម វ៉ាន់ណូ សមាជិកព្រឹទ្ធសភា និងសាច់ ញាតិក្នុងគ្រួសារបានជួបនូវគ្រោះថ្នាក់ចរា ចរណ៍ក្រឡាប់រថយន្តបណ្តាលឲរងរបួសធ្ងន់ ស្រាលទាំងអស់ គ្នាតែម្តង តែសំណាងណាស់មិនមានអ្នក ណាម្នាក់បាត់បង់ជីវិតឡើយ ។បានកើតឡើង នៅព្រឹកម៉ិញនេះចន្លោះម៉ោង ៩ : ៣០ នាទីក្នុងស្រុក ប្រាសាទបាល័ង្ក ខេត្តកំពង់ធំ ។
ពលរដ្ឋនៅតំបន់នោះបានប្រាប់ថា តាមឮ អ្នករងរបួសស្រាលប្រាប់ថា អ្នកបើកបររថយន្តម៉ាក Landcruiser នោះគឺឯកឧត្តម ឃឹម វ៉ាន់ណូ ជាអ្នកកាន់ចង្កូតផ្ទាល់តែម្តង ហើយឯកឧត្តមត្រូវរងរបួសធ្ងន់ ជាងគេ ។
តាមដឹងពួកគាត់ទាំងអស់គ្នាធ្វើដំណើរពីខេត្ត ព្រះវិហារក្នុងបំណងឆ្ពោះមកលំនៅដ្ឋាននៅរាជធានី ភ្នំពេញ ។ ស្រាប់តែមកដល់ចំណុចកើតហេតុបានក្រឡាប់ បោកខ្លួនជាច្រើនត្រឡប់មកបោកខ្ទប់នឹងគល់ ឈើ បណ្តាលឲរថយន្តខ្ទេចខ្ទីស្ទើរទាំងស្រុងអាច បណ្តាលមកពីតៃកុងរថយន្តងងុយគេង ឬមកពីគាត់ បើកលឿនពេកគេចជង្ហុកមិនទាន់ក៏ក្រឡាប់ តែម្តងទៅ ៕

សរសេរអត្ថបទដោយ   រាជសីហ៍
រៀបចំដោយ៖លីលី
By: khmeronlinenews

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com