ផ្អែកលើការសិក្សារបស់សាកលវិទ្យាល័យ Otago បានរកឃើញថា
ការញ៉ាំបន្លែ ផ្លែឈើស្រស់ ធ្វើឲ្យមនុស្សវ័យក្មេងរីករាយ
និងមានថាមពលក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ វេជ្ជ.
ផ្នែកចិត្តសាស្ត្រលោក Tamlin Conner លោកវេជ្ជ. Caroline Horwath
និងលោក Bonnie White នៃស្ថាប័នអាហារូបត្ថម្ភមនុស្ស
បានធ្វើការស្រាវជ្រាវរួមគ្នាពីទំនាក់ទំនងរវាងអាហារប្រចាំថ្ងៃ និងអារម្មណ៍។

ការសិក្សាដែលចុះផ្សាយក្នុងទិនានុប្បវត្តិសុខភាពចិត្តសាស្ត្ររបស់
ចក្រភពអង់គ្លេស ដែលមានអ្នកចូលរួមទាំងអស់ចំនួន២៩១ នាក់
ដែលគិតជាមធ្យមមានអាយុ ២០ឆ្នាំ។
ពួកគេបានតម្រូវឲ្យបំពេញពីរបបអាហារប្រចាំថ្ងៃតាមអ៊ីនធឺណិត
រយៈពេល ២១ ថ្ងៃជាប់ៗគ្នា។ ជារៀងរាល់ថ្ងៃ
អ្នកចូលរួមទាំងអស់តម្រូវឲ្យសរសេរពីអារម្មណ៍វិជ្ជមានចំនួន
៩ចំណុច និងអវិជ្ជមានចំនួន ៩ ចំណុច និងឆ្លើយសំណួរចំនួន ៥
បន្ថែមទៀតពាក់ព័ន្ធនឹងអាហារដែលពួកគេទទួលទាន។
តាមលទ្ធផលនៃការសិក្សាបានបង្ហាញថា អាហារដូចជាបន្លែ
ផ្លែឈើស្រស់ គឺបង្ហាញភាពវិជ្ជមានពាក់ព័ន្ធនឹងអារម្មណ៍
ខណៈអាហារអវិជ្ជមានចំពោះអារម្មណ៍មានដូចជា នំគូកគី (Cookies)
ដំឡូងបន្ទះ និងនំខេកជាដើម។
ក្រុមអ្នកស្រាវជ្រាវក៏រកឃើញផងដែរថា ការញ៉ាំបន្លែ
ផ្លែឈើស្រស់អាចជួយឲ្យអារម្មណ៍ស្រស់ស្រាយនៅថ្ងៃបន្ទាប់
ដូច្នេះការជ្រើសរើសប្រភេទអាហារទទួលទានគឺ
ពិតជាមានទំនាក់ទំនងនឹងអារម្មណ៍យ៉ាងពិតប្រាកដ៕
ប្រែសម្រួល៖ Zac
ប្រភព៖ Xinhua សប្បាយ
ប្រភព៖ Xinhua សប្បាយ
0 Comments:
Post a Comment